ជំនន់ទឹកភ្លៀង បានជន់លិចនៅតំបន់មួយចំនួន ក្នុងភូមិសាស្រ្តស្រុកត្រពាំងប្រាសាទ
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា បរិមាណទឹកភ្លៀងដែលបានធ្លាក់នៅថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០២២ ក្នុងកម្រិត ១៧៦,៥ មម (ភ្លៀងនៅបន្តធ្លាក់) នៅតាមបណ្ដោយជួរភ្នំដងរ៉ែក ក្នុងស្រុកត្រពាំងប្រាសាទ បានបង្កឲ្យមានជំនន់ទឹកភ្លៀងជន់លិចនៅតំបន់មួយចំនួនក្នុងភូមិសាស្រ្តស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ តែពុំបង្កឲ្យមានផលប៉ះពាល់ ធ្ងន់ធ្ងរនោះទេ ។