**ក្រសួងបរិស្ថាន នឹងរៀបចំពិព័រណ៍ «ពន្លកបៃតង» និងប្រកាសព្រឹត្តិការណ៍ដាំដើមត្នោត មួយលានដើមទូទាំងប្រទេសក្នុងឆ្នាំ២០២៥ នៅថ្ងៃទី៥-៧ ខែសីហា ឆ្នាំ២០២៥ខាងមុខ**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងរៀបចំកិច្ចប្រជុំនារសៀលនេះ ដើម្បីពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យហើយឱ្យយោបល់លើសេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣**សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងទិវាប្រជាជនពិភពលោក លើកទី៣៦**លោក ដូណាល់ ត្រាំ ថាសហរដ្ឋអាមេរិកនឹងផ្គត់ផ្គង់អាវុធទៅឱ្យអ៊ុយក្រែនតាមរយៈអង្គការ NATO**សម្តេចធិបតី ហ៊ុន ម៉ាណែត ​អញ្ជើញចូលរួមប្រជុំសភា ពិភាក្សាអនុម័ត សេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ នៃព្រះរាជាណាចក្រកម្ពុជា**វីដេអូប្រើអំពីហឹង្សា ដោយបុរសម្នាក់ធ្វើទារុណកម្មទៅលើស្រ្តីក្នុងរថយន្ត និងយកដំបងឆក់គឺមានប្រភពនៅឯបរទេស មិនមែនកើតឡើងនៅកម្ពុជានោះទេ**សម្ដេចធិបតី៖ ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់អំណោយមនុស្សធម៌ចំនួន ២០០គ្រួសារ ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ**សមាជិករដ្ឋសភាចំនួន ១២៥អង្គ/ រូប ចូលរួមប្រជុំពិភាក្សាអនុម័ត សេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ នៃព្រះរាជាណាចក្រកម្ពុជា**ក្រុមប្រឹក្សាខេត្តកណ្តាល បើកកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៤ ឆ្នាំ២០២៥ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈសំខាន់ៗចំនួន១២**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១១ ខែកក្កដា!**៣ឆ្នាំចុងក្រោយនេះ កម្ពុជាបាននាំចេញត្បូងទៅឥណ្ឌា ប្រមាណ១០០លានដុល្លារ**ទេសរដ្ឋមន្រ្តី លី ធុជ៖ កម្ពុជាក្រោមការដឹកនាំប្រកបដោយទស្សនវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវវិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ និងបញ្ចៀសផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងបង្កើនភាពធន់នៃសេដ្ឋកិច្ច**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលជួបគោរពរាយការណ៍អំពីការងាររបស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ជូនឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា**ទេសរដ្ឋមន្រ្តី គន់ គីម ថ្លែងអំណរគុណ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ដែលបានឧបត្ថម្ភទឹកប្រាក់ ១ម៉ឺនដុល្លារ ដើម្បីរៀបចំមហាសន្និបាតវិសាមញ្ញទូទាំងប្រទេសតំណាងសមាគមអតីតយុទ្ធជនកម្ពុជា**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យតាមដានវឌ្ឍនភាពការងារ និងដាក់ទិសដៅការងារបន្តរបស់គណៈកម្មការសម្របសម្រួល និងដឹកនាំការងារទីក្រុងឆ្លាត**ធនាគារជាតិនៃកម្ពុជា៖ ជនអនាមិកមួយចំនួនបានក្លែងបន្លំ ជាថ្នាក់ដឹកនាំ និងប្រើប្រាស់អាសយដ្ឋានអុីម៉ែលក្លែងក្លាយក្រោមឈ្មោះធនាគារជាតិនៃកម្ពុជា ព្រមទាំងបណ្តាញសង្គមផ្សេងៗ ដើម្បីទាក់ទងទៅកាន់សាធារណជន ក្នុងចេតនាទុច្ចរិត**ឯកឧត្តម ហួត ហាក់៖ បឹងទន្លេសាប ក៏ជាសក្តានុពលដ៏ធំមួយសម្រាប់សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ក្នុងការធ្វើពិពិធកម្មផលិតផលទេចរណ៍សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងអញ្ជើញនាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងវត្តប្រជុំនទី (ក្រពើហា)**អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា៖ សូមរដ្ឋាភិបាលថៃប្រញាប់ដោះស្រាយរឿងអាស្រូវដ៏ស្អុយអសោចក្នុងផ្ទះរបស់ខ្លួនហើយបញ្ឈប់វប្បធម៌លាបពណ៌កម្ពុជា

រំលឹក: អាលុក ឬថៅកែបាតុកម្ម

តោះយើងត្រឡប់ទៅផ្ទះយើងវិញ!” នេះជាប្រសាសន៍របស់លោកស្រីអ៊ុង សានស៊ូជី អតីតៈមេដឹកនាំ ប្រទេសភូមាក្នុងដំណើរទស្សនៈកិច្ចក្នុងប្រទេសថៃនៅចំពោះមុខពលកររាប់ពាន់នាក់កាលពីឆ្នាំ២០១៦។ គួររំលឹកថា កាលណោះគ្រាន់តែលោកស្រី អ៊ុង សានស៊ូជី ស្តោះពាក្យនេះចេញភ្លាម រីឯលោក សម រង្ស៊ី បានស្ទុះទៅលិឍ រួចព្រុសតាមក្រោយថា “…តោះទៅ ផ្ទះ យើង វិញ ទាំង អស់ គ្នា ទៅ យក ផ្ទះ យើង ទៅ យក ដីធ្លី យើង វិញ ទៅយកប្រទេសយើងវិញ…”។

ក្នុងន័យនេះ លោកសម រង្ស៊ី មិនចោលគំនិតនយោបាយកន្ទុយខ្វៀន ដែលតែងតែចង់ពន្យុះខ្មែរអោយ ចងកំហឹងបង្ហូរឈាមគ្នាក្នុងគោលបំណងញុះញង់ខ្មែរក្នុងស្រុកក្រោកបះបោរធ្វើបដិវត្តន៍ពណ៌យកគំរូតាមប្រទេសទូនីហ្សុី (Tunisie) ដែលលោក សម រង្ស៊ី ធ្លាប់បានទៅទស្សនាដោយផ្ទាល់។ លោកសម រង្ស៊ី ក៏ធ្លាប់បានអំពាវនាវអ្នកគាំទ្រអតីតៈគណបក្សសង្រ្គោះជាតិអោយក្រោកបះបោរដោយយកគំរូតាមមេដឹកនាំបក្សប្រឆាំងលោក ហ័ន ហ្កាយដូ (Juan Guaido) នៃប្រទេសវេណេស៊ូអេឡា (Venezuela) ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ រួមទាំងគំរូអាក្រក់បែបហិង្សារបស់ប្រទេសដ៏ទៃទៀតផងដែរ។

បើពិនិត្យពិច័្ចយអោយមែនទែនទៅ គឺលោក សម រង្ស៊ី គ្មានគោលនយោបាយ និងបន្ទាត់នយោបាយបក្ស ត្រឹមត្រូវសោះឡើយ។ ពោលគឺ ប៉ះអីលួចហ្នឹង ឬដើរមួយជំហានគិតមួយជំហានប្រៀបបាន ទៅនឹង”អាលុក”រត់បណ្តើរ ហៀរទឹកមាត់កក្លាក់បណ្តើរ ព្រោះវង្វេងផ្ទះ និងដាច់អាហារ។

ទោះជាយ៉ាងណា វាចាចាក់ដោតរបស់លោក សម រង្ស៊ី នាពេលកន្លងមកពុំបានត្បុលចូលជ្រៅទៅក្នុង បេះដូងពលករខ្មែរមួយចំនួនធំ ដែលជឿជាក់លើការដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលសម្តេច ហ៊ុន សែន និងដែលកាលណោះពលករកម្ពុជាកំពុងធ្វើការ និងទទួលផលពីប្រទេសថៃ ម៉ាឡេស៊ី កូរ៉េ និងជប៉ុន ផ្ទុយស្រឡះពីការរំពឹងទុករបស់លោក សម រង្ស៊ី ។

សូមបញ្ជាក់ថា កាលណោះនៅពេលលោកស្រី អ៊ុង សានស៊ូជី វិលត្រឡប់មកប្រទេសវិញ គឺពុំមានពលករភូមាចូលរួមដង្ហែរតាមការអំពាវនាវឡើយ។ យ៉ាងណាមិញ សម្តីព្រុស និងពន្យុះរបស់លោក សម រង្ស៊ី ក៏មិនសូវខុសគ្នាដែរ។ មានន័យថា ប្រសិនបើលោក សម រង្ស៊ី វិលត្រឡប់មកកម្ពុជា នោះពលករខ្មែរនៅក្រៅប្រទេសនឹងមិនបោះបង់ការងារ និងផលប្រយោជន៍ ដើម្បីបុគ្គលលោក សម រង្ស៊ី រួមជាមួយបក្សពួកបនភឿនរបស់គាត់ ដែលកំពុងគេចខ្លួនពីសំណាញ់ច្បាប់។ ម្យ៉ាងទៀត ប្រសិនបើលោក សម រង្ស៊ី ពិតជាក្លាហានវិលចូលកម្ពុជា នោះពន្ធនាគារនឹងរង់ចាំស្វាគមន៍។ ដោយសារតែការភ័យខ្លាចគុកនេះហើយ ទើបបានជាលោក សម រង្ស៊ី តែងស៊ីញ៉ូឆ្វេងបត់ស្តាំពាក់ព័ន្ធនឹង ការវិលត្រឡប់របស់គាត់។

ចូរសាធារណជនចងចាំថា លោក សម រង្ស៊ី ខុសប្លែកពីលោកស្រី អ៊ុង សានស៊ូជី ព្រោះគាត់ជាប្រភេទ ធូលីមនុស្សបែប “ក្របីដើរចេញបងដេញអោយស្រីមើល”។ ម្យ៉ាងទៀត ប្រសិនបើលោក សម រង្ស៊ី វិលមកកម្ពុជាដើម្បីជាប់ពន្ធនាគារ នោះលោក សម រង្ស៊ី នឹងដឹកនាំបាតុករធ្វើបាតុកម្មនៅក្នុងគុក បន្តទៀត។ ហេតុដូច្នេះហើយ ទើបកន្លងមកលោកសម រង្ស៊ី មានងារជា”ថៅកែបាតុកម្ម”ពេញមួយជីវិត៕

ដោយ៖ ស្ទីវិន សាន់អគ្គនាយករង HNA NEWS

អត្ថបទដែលជាប់ទាក់ទង