**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

គ្មានការចាក់សោរឃុំឃាំងមនុស្សដូចការលើកឡើងនោះឡើយ

ភ្នំពេញ៖ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ក្រោយទទួលបានរបាយការណ៍ ស្តីពីលទ្ធផលនៃការស្រាវជ្រាវ ស្វែងរកមនុស្ស៣នាក់ តាមបណ្តឹងចូលប្រព័ន្ធ Hotline ក្រុមការងារសម្តេចក្រឡាហោម ស ខេង ថាត្រូវបានបង្ខាំងទុក ដើម្បីឱ្យនៅបំរើការងារក្នុងក្រុមហ៊ុនមួយកន្លែង ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

លោកឧត្តមសេនីយ៍ស្នងការ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ និងកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ បានចុះមកដល់ទីតាំងក្រុមហ៊ុន ដើម្បីធ្វើការស្រាវជ្រាវស្វែងរក មនុស្សទាំង០៣នាក់ (បុរសជនជាតិអាមេរិក១នាក់ ,បុរសជនជាតិខ្មែរ មានសញ្ជាតិ អាមេរិក១នាក់ និង ស្រ្តីជនជាតិ ឥណ្ឌូនេស៊ី) ដោយមានការចូលរួមសហការណ៍ពីម្ចាស់ទីតាំង បានស្វែងរកឃើញមនុស្សទាំង០៣ នាក់នោះ។

បន្ទាប់ពីក្រុមការងារចុះទៅដល់កន្លែងស្នាក់នៅ បានរកឃើញថា ជនទាំង០៣នាក់នោះ មិនមានកា រចាក់សោរឃុំឃាំងពីខាងក្រៅ ឬមានអ្នកណាយាមនៅមុខបន្ទប់ទេ ហើយស្លាកស្នាមនៅ លើដងខ្លួន ក៏មិនមានស្នាមរបួសអ្វីដែរ។ ក្រោយមកកម្លាំងសមត្ថកិច្ចខេត្តព្រះសីហនុ បានសម្រេចចិត្តនាំខ្លួនជនទាំង ៣នាក់នោះមកធ្វើការសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។

មនុស្សទាំង៣នាក់ ឈ្មោះ SATH CHAP ភេទប្រុសជនជាតិខ្មែរ សញ្ជាតិអាមេរិក, ឈ្មោះ DANIEL WAYNE SCOTT ភេទប្រុស ជនជាតិអាមេរិក និង ឈ្មោះ PLASIDIA RETTA RIAMA ភេទស្រី ជនជាតិឥណ្ឌូនេស៊ី បំរើការងារក្នុងក្រុមហ៊ុនជីនប៉ី៤ ស្ថិតនៅ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

យោងតាមសេចក្តីសន្និដ្ឋានដោយ ផ្អែកលើលទ្ធផលនៃការស្រាវជ្រាវ និងតាមកំណត់ហេតុស្តាប់ការបំភ្លឺ របស់ជនរងគ្រោះទាំង០៣នាក់មិនមានការចាប់បង្ខាំង វាយធ្វើទារុណកម្មទេ។

បើតាមការស្រាវជ្រាវ ជនទាំង៣នាក់ មានបុរស ២នាក់ បានធ្វើការ និងទទួលបានប្រាក់ខែគ្រប់ចំនួន ចន្លោះពី៨០០ដុល្លារ ទៅ ១,០០០ដុល្លារ និងនៅមានប្រាក់រង្វាន់បន្ថែមចន្លោះពី១០,០០០ដុល្លារ ទៅ ៥០,០០០ដុល្លារ នៅពេលដែលពួកគាត់ធ្វើការងារបានល្អ។ បច្ចុប្បន្នពួកគាត់ទាំង៣នាក់ បានស្នើសុំត្រឡប់ទៅរាជធានីភ្នំពេញវិញ៕

អត្ថបទដែលជាប់ទាក់ទង