ប្រជាពលរដ្ឋ នៅស្រុកព្រៃកប្បាស ខេត្តតាកែវ ទទួលបានការព្យាបាល ដោយឥតគិតថ្លៃពីសំណាក់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ជាលើកទី៦

ភ្នំពេញ៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) បានចុះព្យាបាលប្រជាពលរដ្ឋនៅក្នុងឃុំពោធ៍រំចាក ស្រុកព្រៃកប្បាសខេត្តតាកែវ ដោយមានការចូលរួមជាមួយអាជ្ញាធរដែនដី ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកព្រៃកប្បាស យុវជន ស ស យ ក និស្សិតសមាគមអាហារូបករណ៍ អ.ម.ត និងផ្នែកដែលពាក់ព័ន្ធជាច្រើនទៀត នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២។

