នគរបាលខេត្តស្វាយរៀង បញ្ជូនខ្លួនជនជាតិវៀតណាម ៩នាក់ទៅតុលាការ ករណីជួញដូរផ្តល់ទីតាំង ឲ្យប្រើប្រាស់គ្រឿងញៀនខុសច្បាប់

ភ្នំពេញ៖ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ បានបញ្ជូនខ្លួនជនសង្ស័យជាជនជាតិវៀតណាម ចំនួន ៩នាក់ ដែលជាប់ទាក់ទិនក្នុងករណីជួញដូរ ផ្តល់ទីតាំង ជួយសម្រូលអោយប្រើប្រាស់គ្រឿងញៀនខុសច្បាប់រួមជាមួយវត្ថុតាងទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់។
កាលពីថ្ងៃវេលាម៉ោង៣និង០០ទៀបភ្លី ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ កម្លាំងជំនាញការិយាល័យប្រឆាំង គ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិតបានបើកប្រតិបត្តិការឆ្មក់ចូល បង្ក្រាបទីតាំង ផ្តល់និងជួយសម្រូលការប្រើប្រាស់គ្រឿងញៀន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយជ្រកក្រោម ផ្លាកយីហោ ម៉ាស្សា(MASSAGE THEN THAI) មានទីតាំងនៅក្នុងបុរីសមសួន ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចយើងបានចាប់យកវត្ថុតាងរួមមាន៖ ម៉្សៅក្រាមសថ្លា(មេតំហ្វេតាមីន២កញ្ចប់), ម៉្សៅK ១កញ្ចប់, ថ្នាំគ្រាប់ពណ៌កាហ្វេ៤គ្រាប់, ជញ្ជីងថ្លឹងថ្នាំញៀន១គ្រឿង, ចានសំរាប់ដាក់ជក់និងហិតគ្រឿងញៀន ៣ និងទូរសព្ទ័ដៃ ២១គ្រឿង ព្រមទាំងសម្ភារះឧបករណ៍ជក់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត៕

