**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

នាយឧត្តមសេនីយ៍ ម៉ឹង សំផន អញ្ជើញចុះត្រួតពិនិត្យកម្លាំងជំនាញ និងសម្ភារៈសង្គ្រោះគ្រោះមហន្តរាយដែលត្រូវចូលរួមក្នុងលំហាត់ ហ្វឹកហ្វឺន សមយុទ្ធរួមគ្នារវាងកងទ័ព កម្ពុជា ឡាវ និង វៀណាម

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសម្របសម្រួលការត្រៀមរៀបចំឆ្លើយតបសង្គ្រោះបន្ទាន់និងស្ដារឡើងវិញរបស់ក្រសួងការពារជាតិកម្ពុជា បានអញ្ជើញចុះត្រួតពិនិត្យកម្លាំងជំនាញ និងសម្ភារៈសង្គ្រោះគ្រោះមហន្តរាយ.ខ.ភ.ម.ដែលនឹងត្រូវចូលរួមក្នុង លំហាត់ ហ្វឹកហ្វឺន សមយុទ្ធរួមគ្នា និងការដកបទពិសោធន៍ជំនាញ សង្គ្រោះគ្រោះមហន្តរាយ រវាង កងទ័ព ៣ ប្រទេស កម្ពុជា ឡាវ និង វៀណាម ដែលនឹងប្រព្រឹត្តិទៅនៅលើទឹកដី សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាដើមខែកញ្ញា ឆ្នាំ២០២២ខាងមុខនេះ ។

នៅក្នុងពិធីចុះត្រួតពិនិត្យកម្លាំងជំនាញ និងសម្ភារ:សង្គ្រោះគ្រោះមហន្តរាយនោះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់នាយទាហានជាន់ខ្ពស់មកពីគ្រប់ស្ថាប័នពាក់ព័ន្ធ រួមមានតំណាងអគ្គមេបញ្ជាការនៃកងយោធពលខេមរៈភូមិន្ទ និងមេបញ្ជាការរងកងទ័ពទាំងបីប្រភេទរួមមាន៖ កងទ័ព ជើងគោក ជើងទឹក និងជើងអាកាស ព្រម ទាំងនាយទាហានមកពីស្ថាប័នជំនាញ ដែលជាសមាជិកក្រុមការងារសម្របសម្រួលការត្រៀមរៀបចំឆ្លើយតបសង្គ្រោះន្ទាន់និងស្ដារឡើងវិញជាច្រើនរូបទៀត ដែលបានប្រព្រឹត្តិទៅនៅបញ្ជាការដ្ឋានកងទ័ពពិសេស នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២។

ឯកឧត្តម ម៉ឹង សំផនបានលើកឡើងថា ការចាត់បញ្ជូនកម្លាំងជំនាញ សង្គ្រោះគ្រោះមហន្តរាយរបស់កងយោធពលខេមរភូមិនទ្ទ ដើម្បីទៅធ្វើការលំហាត់ហ្វឹកហ្វឺន សមយុទ្ធរួមគ្នាមួយ ស្ដីពីសកម្មភាពសង្គ្រោះគ្រោះមហន្តរាយ ៣ ប្រទេស ឡាវ កម្ពុជា វៀតណាម គឺ ឆ្លើយតបតាមការអញ្ជើញរបស់ក្រសួងការពារជាតិឡាវ ដែលភាគីឡាវធ្វើជាម្ចាស់ផ្ទះ ហើយត្រូវចេញដំណើរនៅថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ ។

ឯកឧត្តម បញ្ជាក់ថា លំហាត់ ហ្វឹកហ្វឺន សមយុទ្ធរួមគ្នា និងការដកបទពិសោធន៍ជំនាញ សង្គ្រោះគ្រោះមហន្តរាយនេះធ្វើឡើង ដើម្បីត្រៀមលក្ខណ:សម្បត្តិទាំងកម្លាំង និងមធ្យោបាយសម្ភារៈ ឧបករណ៍សង្គ្រោះបន្ទាន់ សំរាប់ការឆ្លើយតបបន្ទាន់ ណាមួយគ្រប់ឧប្បវហេតុនៃគ្រោះមហន្តរាយទាំងឡាយ ដែលកើតមានឡើងដោយយថាហេតុជាមុន និងដោះស្រាយរាល់បញ្ហាប្រឈមទាំងឡាយដែលកើតមានឡើងក្នុងតំបន់ និងប្រទេសនីមួយៗបានទាន់ពេលវេលា និងផ្លាស់ប្តូបទពិសោធន៍គ្នាទៅវិញទៅមកផងដែរ។

ឯកឧត្តម ម៉ឹង សំផន បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សម្តេចតែងតែគិតគូរ យកចិត្តទុកដាក់ដល់ការជួយសង្គ្រោះគ្រោះមហន្តរាយផ្សេងៗ ដែលកើតឡើងជាយកថាហេតុ ពីព្រោះគ្រោះមហន្តរាយមិនដឹងកើតឡើងនៅពេលណានោះទេរ ហើយជានិច្ចកាល សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ តែងតែបានយកចិត្តទុកដាក់ចំពោះសុខទុក្ខ និង ការលំបាករបស់ប្រជាពលរដ្ឋ និងបានត្រៀមលក្ខណៈជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះធម្មជាតិនានា គ្រប់ពេលវេលា ព្រមទាំងថែរក្សាសន្តិភាពអោយបានយូរអង្វែងជូនប្រជាពលរដ្ឋរស់នៅ។

ជាចុងក្រោយ ឯកឧត្តម ម៉ឹង សំផន ក៏បានផ្ញាំផ្ញើដល់ក្រុមការងារក៏ដូចជាកម្លាំងជំនាញទាំងអស់ដែលទៅបំពេញបេសកកម្មចូលរួមធ្វើ លំហាត់ហ្វឹកហ្វឺនសមយុទ្ធរួមគ្នា៣ ប្រទេស ឡាវ កម្ពុជា វៀតណាម សូមយកចិត្តទុកដាក់ គោរពបទញ្ជា សហការ សាមគ្គីគ្នា ធ្វើយ៉ាងអោយទទួលបានលទ្ធផលល្អ និង សំរេចបានជោគជ័យ នាំមកនូវកិត្តិយសជូនប្រទេសជាតិ និង ខភម ទាំងមូល៕

អត្ថបទដែលជាប់ទាក់ទង