**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ប្រទេសកម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**សូមប្រុងប្រយ័ត្ន! ភ្លៀងមួយមេធំរន្ទះបាញ់បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ និងរបួសធ្ងន់ ២នាក់ នៅខេត្តកំពង់ស្ពឺ ខណៈកំពុងភ្ជួរស្រែ និងខ្លះទៀតអង្គុយក្រោមដើមឈើ**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ មកពិនិត្យសិក្សា**សម្តេចប៉ាប Leo ទទូចដល់បណ្តាមេដឹកនាំពិភពលោក ឈប់បង្ករឱ្យមានការបែងបាក់គ្នា ហើយស្តាប់សំឡេងទាមទាររកសន្តិភាពនៃពិភពលោក**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ**លោក ស៉ី ជីនពីង៖ ចំណងមិត្តភាព​របស់ទីក្រុងប៉េកាំងជាមួយទីក្រុងព្យុងយ៉ាង គឺរឹងមាំគ្មានគូប្រៀប

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អញ្ជើញចុះពិនិត្យសិក្ខាកាម ២០០នាក់ មកពីចំណុះឱ្យបញ្ជាការដ្ឋានជើងគោក កំពុងធ្វើការហ្វឹកហ្វឺនលើជំនាញបោសសម្អាតមីន

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព អមដំណើរដោយឯកឧត្តម លោកជំទាវ ជាអគ្គនាយករង និងប្រធាននាយកដ្ឋាន នៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញចុះទៅពិនិត្យសិក្ខាកាមចំនួន២០០នាក់ មកពីចំណុះឱ្យបញ្ជាការដ្ឋានជើងគោក កំពុងធ្វើការហ្វឹកហ្វឺនលើជំនាញបោសសម្អាតមីន នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ដែលយោធាចារ្យមកពីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ដែលមានបទពិសោធន៍ខ្ពស់មកពីបេសកកម្មអង្គការសហប្រជាជាតិ និងនៅក្នុងប្រទេសជាច្រើនឆ្នាំ។

ឯកឧត្តម នាយឧត្តមសេនីយ៍ មានប្រសាសន៍ថា វគ្គហ្វឹកហ្វឺននេះ មានរយៈពេល៣សប្តាហ៍មកហើយ នៅ២សប្តាហ៍ទៀត នឹងត្រូវបញ្ចប់ សម្រាប់វគ្គទី១ រួចនឹងបន្តហ្វឹកហ្វឺន សម្រាប់សិក្ខាកាមកងទ័ព ២០០នាក់ផ្សេងទៀត។ ផែនការហ្វឹកហ្វឺនលើជំនាញបោសសម្អាតមីនសម្រាប់សិក្ខាកាមទ័ពចំណុះឱ្យបញ្ជាការដ្ឋានកងទ័ពជើងគោកមានចំនួន៤៧វគ្គទើបបញ្ចប់។ ឯកឧត្តម បានលើកឡើងថា ការហ្វឹកហ្វឺនលើជំនាញខាងលើនេះ សម្រាប់ចុះអនុវត្តបោសសម្អាតមីនជាក់ស្តែង នៅតំបន់ដែលមានមីន ឱ្យអស់ត្រឹមឆ្នាំ២០២៥ ទៅតាមផែនការ ជាមួយគ្នា និងប្រកាសភូមិឃុំ អស់មីនជាបន្តបន្ទាប។

ឯកឧត្តម សែម សុវណ្ណនី បានបញ្ជាក់ដែរថា បច្ចុប្បន្នគម្រោងបោសសម្អាតមីនរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់ឱ្យប្រតិបត្តិករ ដូចជាប្រតិបត្តិករមជ្ឈមណ្ឌលជាតិរក្សាសសន្តិភាព ប្រតិបត្តិករកងទ័ពជើងគោក និងស្ថាប័ន ផ្សេងទៀត ត្រូវចុះប្រតិបត្តិការបោសសម្អាតមីន ដូច្នេះមជ្ឈមណ្ឌលជាតិធ្វើការហ្វឹកហ្វឺនដក់សិក្ខាកាមទ័ពជើងគោក ឱ្យមានសមត្ថភាព ដើម្បីចុះអនុវត្ត។

វគ្គហ្វឹកហ្វឺននេះ លើជំនាញដោះមីន ជំនាញផែនទី ជំនាញសង្គ្រោះបន្ទាន់ ជំនាញកម្ទេចគ្រាប់ និងបើកបររថយន្ត។ នៅពេលដែលសិក្ខាកាមបានបញ្ចប់វគ្គ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នឹងបំពាក់សម្ភារៈបរិក្ខា និងរថយន្តផងដែរ ដើម្បីចុះទៅអនុវត្តការងារដែល នៅតំបន់ដែលមានមីន៕

អត្ថបទដែលជាប់ទាក់ទង