**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

សិក្ខាកាមវគ្គហ្វឹកហ្វឺនបំប៉នជំនាញ បើកបររថយន្តធុនធ្ងន់ជំនាន់ទី៤ និងវគ្គហ្វឹកហ្វឺនបំប៉នជំនាញព័ត៌មានវិទ្យាឆ្នាំ២០២២ ចំនួន ១១៦នាក់ បានបញ្ចប់វគ្គដោយជោគជ័យ

ភ្នំពេញ៖ វគ្គហ្វឹកហ្វឺនបំប៉នជំនាញបើកបររថយន្តធុនធ្ងន់ជំនាន់ទី៤ និងវគ្គហ្វឹកហ្វឺនបំប៉នជំនាញព័ត៌មានវិទ្យាឆ្នាំ២០២២ ចំនួន ១១៦នាក់ នៅទីបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ កងទ័ពជើងគោក ស្ថិតនៅក្តាន់រយ ខេត្តកំពង់ស្ពឺ បានប្រារព្ធពិធីបិទតាមការគ្រោងទុក នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២នេះ ស្ថិតក្រោមអធិបតីភាព ឧត្តមសេនីយ៏ឯក ប៉ុល ស៊ីនួន មេបញ្ជាការរងកងទ័ពជើងគោក ។

នៅក្នុងសន្ទរកថាស្វាគមន៏របស់ ឧត្តមសេនីយ៏ទោ ឈរ សុខ នាយសេនាធិការរង និងជាមេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ បានឲ្យដឹងថា ពាក់ព័ន្ធភារកិច្ចចំពោះមុខ កងពលតូចដឹកជញ្ជូនលេខ៩០ បានសម្រេចនូវភារកិច្ចជាច្រើន ទាំងកិច្ចការងារស្នូល ក៏ដូចជាការងារកសាងហេដ្ឋារចនាសម្ព័ន្ធនានា ការងារបណ្តុះបណ្តាលធនធានមនុស្ស និងភារកិច្ចចំពោះមុខ ក៏ដូចជាភារកិច្ចក្នុងភូមិសាស្ត្រដែលកងពលទទួលខុសត្រូវបានរឹងមាំស្របតាមបទបញ្ជាដែលថ្នាក់លើប្រគល់ជូន ដោយឈរលើស្មារតី យកចិត្តទុកដាក់ ដោយបានការជួយឧបត្ថម្ភទាំងស្មារតី និងសម្ភារៈផ្សេងៗ ពីសំណាក់បញ្ជាការដ្ឋានកងទ័ពជើងគោក ឲ្យបានដំណើរការលើការងារ កសាង ការដឹកជញ្ជូន ការជុសជុល ថែទាំ បច្ចេកទេស លើរថយន្តគ្រប់ប្រភេទ តាមទិសដៅ នៃផែនការដែលបានកំណត់ ។

របាយការណ៏បិទវគ្គដែលផ្តល់ដោយឧត្តមសេនីយ៏ត្រី កែប ច័ន្ទតូ មេបញ្ជាការរងកងពលតូចដឹកជញ្ជូនលេខ៩០ ទទួលបន្ទុកការងារហ្វឹកហ្វឺន បាឲ្យដឹងថា វគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញបើកបររថយន្តធុនធ្ងន់ជំនាន់ទី៤ មានសិក្ខាកាមសរុបចំនួន ៩៧នាក់ គ្រូយោធចារ្យ ១៥នាក់ បម្រើចំនួន ១០នាក់ ។

សិក្ខាកាមកពីសាលាពលទាហានសកម្ម និងបណ្តាអង្គភាពចំណុះកងទ័ពជើងគោក ដោយប្រើប្រាស់រថយន្តចំនួន ១០គ្រឿង រយៈពេលសិក្សាចំនួន ៩១ថ្ងៃ សិក្សាខ្លឹមសារមេរៀនរួមមាន ច្បាប់ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក , ដៃចង្កូត បច្ចេកទេស , អប់រំចិត្តសាស្ត្រ និងយោធារួម ។ ក្រោយបញ្ចប់វគ្គសិក្ខាកាមទទួលបាននិទ្ទេសឆ្នើមចំនួន ០២រូប និទ្ទេសល្អចំនួន ១៧រូប និទ្ទេសល្អបង្គួរចំនួន ៣២ រូប និទ្ទេសមធ្យមចំនួន ៤៦រូប ។ រីឯវគ្កហ្វឺនបំប៉នជំនាញព៏ត៌មានវិទ្យា មានសិក្ខាកាមសរុបចំនួន១៩នាក់ គ្រូយោធាចារ្យ ០៤នាក់ សិក្សារយះពេល៩១ថ្ងៃ ។ ក្រោយបញ្ចប់វគ្គ កម្មសិក្សាការីបានប្រឡងជាប់១០០% ក្នុងនោះមានសិក្ខាកាមទទួលបាននិទ្ទេសឆ្នើមចំនួន ០៣រូប ផងដែរ ។

ឯកឧត្តម ប៉ុល ស៊ីនួន បានលើកឡើងពីសារៈសំខាន់នៃការបណ្ដុះបណ្ដាលធនធានមនុស្ស ដែលជាកត្តចាំបាច់ដើម្បីចូលរួមចំណែកបំពេញភារកិច្ចជូនប្រទេសជាតិ និង ប្រជាជន និងបានថ្លែងកោតសរសើរដល់មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន គណៈគ្រប់គ្រងវគ្គ គ្រូយោធាចារ្យ ព្រមទាំងស្ថាប័នពាក់ព័ន្ធទាំងអស់ បានសហការជាធ្លុងមួយធ្វើឲ្យវគ្គនេះ បានបញ្ចប់ប្រកបដោយជោគជ័យ និងលទកធផលផ្លែផ្កាតាមការំពឹងទុក ។ ឯកឧត្តម ប៉ុល ស៊ីនួន ក៏បានបញ្ជាក់បន្ថែមទៀតថា៖ ក្នុងនាមយើងជាអ្នកបើកបរ ត្រូវគិតគូរពីសុវត្ថិភាពអ្នកដទៃក៏ដូចជាសុវត្តិភាព ផ្ទាល់ខ្លួនយើងផងដែរ ។

ឯកឧត្តម ប៉ុល ស៊ីនួន បានអំពាវនាវដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់លើការងារថែទាំសំភារៈ បច្ចេកទេសនៅតាមអង្គភាពនីមួយៗ ដើម្បីប្រប្រាស់នូវគ្រឿងបំពាក់ និង រថយន្តគ្រប់ប្រភេទអោយបានយូរអង្វែង។

ឯកឧត្តម បានជំរុញ ដល់សិក្ខាកាមទាំងអស់ ត្រូវចូលរួម ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលដឹកនាំដោយ សម្តេចតេជោហ៊ុនសែន និង ការពារសុខសន្តិភាពដែលមាននៅក្នុងពេលបច្ចុប្បន្ននេះ អោយបានគង់វង្សទៅថ្ងៃអនាគត និងបានផ្តាំផ្ញើដល់សិក្ខាកាម យោធាចារ្យ នាយទាហាន នាយទាហានរង និងពលទាហាន កងពលតូចដឹកជញ្ជូនលេខ៩០ទាំងអស់ ត្រូវគោរពនូវច្បាប់ លក្ខន្តិកៈកងយោធពើខេមរភូមិន្ទ និងចូលរួមអនុវត្តអោយបាន នូវរាល់បទបញ្ជា សេចក្ដីសម្រេច សេចក្តីណែនាំទាំងឡាយ របស់ក្រសួងការពារជាតិ អគ្គបញ្ជាការ និង មេបញ្ជាការកងទ័ពជើងគោក បានដាក់ចុះ ៕

អត្ថបទដែលជាប់ទាក់ទង