**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

ឯកឧត្តម ស សុខា អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយគណៈកម្មការសិក្សាស្រាវជ្រាវ រៀបចំតាក់តែងច្បាប់គ្រប់គ្រងអនុវិស័យអប់រំកាយ និងកីឡា

ភ្នំពេញ៖ ឯកឧត្តម ស សុខា ក្នុងនាមប្រធានគណៈកម្មការសិក្សាស្រាវជ្រាវ រៀបចំតាក់តែងច្បាប់គ្រប់គ្រងអនុវិស័យអប់រំកាយ និងកីឡា និងភរិយា និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នេះ បានជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អនុប្រធាន ផ្នែកជំនាញ សមាជិក សមាជិកាគណៈកម្មការសិក្សាស្រាវជ្រាវ រៀបចំតាក់តែងច្បាប់គ្រប់គ្រងអនុវិស័យអប់រំកាយ និងកីឡា ។

ឯកឧត្តម ស សុខា បានអរគុណយ៉ាងជ្រាលជ្រៅចំពោះការបំពេញកិច្ចការងារប្រកបដោយការទទួលខុសត្រូវ របស់គណៈកម្មការសិក្សាស្រាវជ្រាវ រៀបចំតាក់តែងច្បាប់គ្រប់គ្រងអនុវិស័យអប់រំកាយ និងកីឡា ដែលបានបញ្ចប់សេចក្ដីព្រាង នៃការតាក់តែងច្បាប់នេះ ជាស្ថាពរ និងបញ្ជូនទៅកាន់ស្ថាប័នជំនាញ ។

ក្នុងនោះដែរ ឯកឧត្តម ស សុខា ក៏សូមថ្លែងអំណរគុណឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អនុប្រធាន និងសមាជិក សមាជិកាគណៈកម្មការសិក្សា ស្រាវជ្រាវ តាក់តែងច្បាប់អនុគ្រប់គ្រងវិស័យអប់រំកាយ និងកីឡា ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ ដែលបានដឹកនាំ និងចូលរួមអង្គប្រជុំប្រមាណ ១២៦លើក ជុំវិញការរៀបចំតាក់តែងច្បាប់កីឡានេះ ដោយចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០១៩ រហូតដល់ដើមឆ្នាំ២០២២ ។ នេះជាភាពជោគជ័យមួយជំហាន ស្របតាមផែនការរបស់ក្រសួងអប់រំ យុវជន និងកីឡា ។

ឯកឧត្តម ស សុខា បានលើកឡើងថា ជាការពិតណាស់ ការតាក់តែងច្បាប់គ្រប់គ្រងអនុវិស័យអប់រំកាយ និងកីឡា គឺជាមូលដ្ឋានគ្រឹះសម្រាប់អត្តពលិកជំនាន់ក្រោយ ក្នុងការស្រាវជ្រាវ ការងារគ្រប់គ្រងអង្គការកីឡា ការគ្រប់គ្រងសកម្មភាពហាត់ប្រាណ និងលេងកីឡានៅតាមគ្រឹះស្ថានសិក្សា ការគ្រប់គ្រងសកម្មភាពហាត់ប្រាណ និងលេងកីឡា ការគ្រប់គ្រងការរៀបចំការប្រកួត និងព្រឹត្តិការណ៍កីឡា ការគ្រប់គ្រងកីឡាករម្រិតខ្ពស់ ការបណ្ដុះបណ្ដាលធនធានមនុស្ស ការគ្រប់គ្រងហិរញ្ញវត្ថុកីឡា ក្រមសីលធ៌មកីឡា ការដោះស្រាយវិវាទកីឡា និងការងារពាក់ព័ន្ធនានាក្នុងវិស័យកីឡារបស់ជាតិយើងជាដើម ។

ច្បាប់គ្រប់គ្រងអនុវិស័យអប់រំកាយ និងកីឡា ដែលមាន ១២ជំពូក ៣១៦មាត្រា និង ៣២ផ្នែក គឺជារបស់កម្ពុជា និងត្រូវតែមានមោទកភាពសម្រាប់អ្នកបន្តវេនរបស់យើង ។

ការតាក់តែងចងក្រងច្បាប់គ្រប់គ្រងវិស័យអប់រំកាយ និងកីឡា គឺជាយន្តការនៃការកែទម្រង់ស៊ីជម្រៅមួយក្នុងការងារគ្រប់គ្រងវិស័យអប់រំកាយ និងកីឡា និងធ្វើឱ្យការងារគ្រប់គ្រងវិស័យអប់រំកាយ និងកីឡា កាន់តែមានលក្ខណៈត្រឹមត្រូវ និងខិតជិតទៅនឹងនិយាមនៃស្តង់ដារអន្តរជាតិ មិនតែប៉ុណ្ណោះធ្វើឲ្យវិស័យនេះ កាន់តែបានដើរតួនាទីយ៉ាងសំខាន់ ជាពិសេសគឺជាបេសកកម្មក្នុងការបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ សិស្ស និស្សិត ឲ្យកាន់តែមានប្រសិទ្ធភាព ។ ច្បាប់នេះនឹងក្លាយជាប្រទីបមួយ ជួយរួមចំណែបំភ្លឺផ្លូវបន្ថែមទៀត ក្នុងដំណើរឆ្ពោះទៅរកភាពជោគជ័យរបស់កម្ពុជា នាឆ្នាំ២០២៣ ពេលកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ នៃព្រះរាជាណាចក្រអច្ឆរិយរបស់យើង៕

អត្ថបទដែលជាប់ទាក់ទង