**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី

ឯកឧត្តម ផូវ សំភី អញ្ជើញបើកសិក្ខាសាលាស្តីពី «ការកែលំអរប្រព័ន្ធរដ្ឋបាលសំណុំរឿងក្តី» សម្រាប់ប្រធាន អនុប្រធាន និងមន្រ្តីលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងរាជធានីខេត្ត

ភ្នំពេញ៖ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឯកឧត្តម ផូវ សំភី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកកិច្ចការរដ្ឋបាល តុលាការ នៃក្រសួងយុត្តិធម៌ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងអង្គសិក្ខាសាលាស្តីពី «ការកែលំអរប្រព័ន្ធរដ្ឋបាលសំណុំរឿងក្តី» សម្រាប់ប្រធាន អនុប្រធាន និងមន្រ្តីលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងរាជធានីខេត្ត ចំនួន១២០នាក់ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ នៅរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ ដែលរៀបចំដោយក្រុមការងារអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ នៃក្រសួងយុត្តិធម៌ ។

សិក្ខាសាលានេះមានគោលបំណងពង្រឹងសមត្ថភាពបន្ថែមដល់លោក លោកស្រីប្រធាន អនុប្រធាន និងមន្រ្តីលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងរាជធានីខេត្ត អំពីការអនុវត្តច្បាប់ស្តីពីការរៀបចំអង្គការតុលាការ និងការអនុវត្តតួនាទីភារកិច្ច តាមអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់លេខាធិការដ្ឋានរដ្ឋបាលសាលាដំបូង ព្រមទាំងប្រមូលនូវបញ្ហាប្រឈមអំពីការអនុវត្តកិច្ចការរដ្ឋបាលតុលាការ ដើម្បីឱ្យក្រសួងយុត្តិធម៍មានមូលដ្ឋានក្នុងការស្វែងរកដំណោះស្រាយ និងកំណត់ទិសដៅអនុវត្ត។

ក្នុងកម្មវិធីនេះ ឯកឧត្តម ផូវ សំភី ប្រតិភូរាជរដ្ឋាភិបាល បានចូលរួមជាគ្រូឧទ្ទេស ក្នុងការធ្វើបទបង្ហាញអំពីច្បាប់ស្តីពីការរៀបចំអង្គការតុលាការ និងទិសដៅអនុវត្តការងាររបស់ក្រសួងយុត្តិធម៍ ។

ទន្ទឹមនេះ លោក សៀង គង់ អគ្គនាយករង កិច្ចការរដ្ឋបាលតុលាការ និងលោក ពៅ វិបុល ប្រធាននាយកដ្ឋាន កិច្ចការរដ្ឋបាលនៃសាលាជម្រះក្តី បានចូលរួមជាគ្រូឧទ្ទេស ក្នុងការធ្វើបទបង្ហាញអំពីការអនុវត្តតួនាទីភារកិច្ចរដ្ឋបាលតុលាការ និងច្រករដ្ឋបាលចេញចូលតែមួយ ព្រមទាំងបានជជែកពិភាក្សាប្រមូលបញ្ហាប្រឈមអំពីការអនុវត្តរដ្ឋបាលតុលាការ ដើម្បីជាក្រសួងយុត្តិធម៍មានមូលដ្ឋានស្វែងរកដំណោះស្រាយ និងកំណត់ទិសដៅអនុវត្ត៕

អត្ថបទដែលជាប់ទាក់ទង