**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

អភិបាលខេត្តកំពង់ធំ ស្នើឲ្យមន្ត្រីជំនាញ បន្តសហការជាមួយអាជ្ញាធរពាក់ព័ន្ធ បន្តពង្រឹងអនុវត្តឱ្យបានតឹងរឹងបំផុត លើជនល្មើសដែលកាប់ទន្ទ្រានយកដីព្រៃសហគមន៍ដែលជាដីរបស់រដ្ឋ

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីរុក្ខទិវា នៅតំបន់ព្រៃសហគមន៍វាលអូរក្តី ស្ថិតនៅក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ នាថ្ងៃ១៥ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានស្នើដល់មន្ត្រីជំនាញ បន្តសហការជាមួយអាជ្ញាធរដែនដី នគរបាលយុត្តិធម៌ និងគណៈបញ្ជាការឯកភាពស្រុក/ឃុំ ត្រូវបន្តពង្រឹងនូវការអនុវត្តច្បាប់ឱ្យបានម៉ឹងម៉ាត់ តឹងរឹងបំផុត លើជនល្មើសដែលបានកាប់ទន្ទ្រានយកដីព្រៃសហគមន៍ដែលជាដីរបស់រដ្ឋ កាន់កាប់អាស្រ័យផល ព្រមទាំងធ្វើការដកហូតដោយស្របច្បាប់ ចំពោះព្រៃដែលទើបនឹងកាប់ គឺត្រូវតែដកហូតភ្លាម រីឯព្រៃដែលបានកាប់រុករានកន្លងមក យើងត្រូវធ្វើការផ្ទៀងផ្ទាត់ទិន្នន័យ និងផលប៉ះពាល់ផ្សេងៗ។

ឯកឧត្ដមបន្តថា មន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវបន្តធ្វើកិច្ចការងារនេះប្រកបដោយប្រសិទ្ធភាព និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងនាមគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ថ្នាក់ស្រុក។

ឯកឧត្តម ងួន រតនៈ បន្ថែមទៀតថា សហគមន៍វាលអូរក្តី មានការទទួលស្គាល់ពីប្រមុខរាជរដ្ឋាភិបាល និងប្រប្រគល់សិទ្ធក្នុងការគ្រប់គ្រងជូនរដ្ឋបាលព្រៃឈើ និងសហគមន៍ ជាអ្នកមើលការខុសត្រូវ កុំឲ្យមានការបាត់បង់ ឬ ការកាប់ទន្ទ្រានពីជនល្មើសបន្តទៀត ដោយត្រូវកំណត់ព្រំប្រទល់រវាងដីរដ្ឋ និងដីប្រជាពលរដ្ឋឲ្យបានច្បាស់លាស់ ដើម្បីឈានទៅដល់ការធ្វើប័ណ្ណកម្មសិទ្ធលើដីរដ្ឋ ងាយស្រួលក្នុងការគ្រប់គ្រង និងងាយស្រួលនៅក្នុងការចាត់វិធានការទៅជនល្មើសទាំងឡាយដែលមានបំណង់កាប់ទន្ទ្រានយកដីព្រៃសហគមន៍។

ជាចុងក្រោយ ឯកឧត្តម អភិបាលខេត្តកំពង់ធំ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមដាំដើមឈើឲ្យបានគ្រប់គ្នា គ្រប់ទីកន្លែង និងគ្រប់ពេលវេលា ហើយការដាំកូនឈើនេះ ត្រូវមានការថែទាំ និងការពារឱ្យបានល្អ ជៀសវាងមានការបំភ្លេចបំផ្លាញដោយមនុស្ស ដោយសត្វ ឬក៏តាមធម្មជាតិផ្សេងទៀត។

សូមបញ្ជាក់ផងដែរថា កូនឈើដែលយកមកដាំនៅពេលនេះ មានកូនឈើ ៥ប្រភេទ រួមមាន ធ្នង់ គ្រញូង បេង គគីរ និងឈើទាល សរុបចំនួន ២៥០០ដើម លើផ្ទៃដីទំហំ ២ហិចតា៕

អត្ថបទដែលជាប់ទាក់ទង