បើកបរដោយការប្រុងប្រយ័ត្ន! គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១៥ សីហា ស្លាប់៥នាក់ របួស៣នាក់
ភ្នំពេញ៖ សូមធ្វើដំណើរប្រកាន់ខ្ជាប់នូវច្បាប់ចរាចរណ៍ជានិច្ច គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២នេះ បណ្តាលឲ្យមនុស្សស្លាប់ ចំនួន៥នាក់ របួសធ្ងន់១នាក់ របួសស្រាល២នាក់(ស្រី ១នាក)។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៥ ខែសីហា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ ៥នាក់ និងរបួសចំនួន ៣នាក់ កើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ៥លើក (មិនគោរពសិទ្ធ១ករណី ស្លាប់ ១នាក់, មិនប្រកាន់ស្តាំ១ករណី ស្លាប់១នាក់ និងប្រជែងគ្រោះថ្នាក់ ៣ករណីស្លាប់ ៣នាក់)៕