**ផ្លូវថ្មើរជើងចតុមុខ (Chaktomuk Walk Street) ជាគោលដៅទេសចរណ៍ថ្មី ស្អាត បៃតង ទាក់ទាញ រស់រវើក និងមានតម្លៃបន្ថែមតាមរយៈការច្របាច់បញ្ចូលនូវវប្បធម៌ ប្រពៃណី ទំនៀមទំលាប់នៃប្រទេសផ្សេងៗ ជាមួយនឹងកម្ពុជា**ទាហានថៃ នាំអ្នកជិះកង់ថៃ១៥០នាក់ ចូលបរិវេណប្រាសាទតាមាន់ធំដោយមិនជូនដំណឹង!**សមាគមសិល្បៈករខ្មែរ គាំទ្រយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង!**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំខួបអនុស្សាវរីយ៍លើកទី១៨ ទិវាអតីតយុទ្ឋជនកម្ពុជា ២១ មិថុនា ២០០៧-២១ មិថុនា ២០២៥**គណប្រតិភូរដ្ឋបាលខេត្តតាកែវ ចុះជួបសំណេះសំណាលសួរសុខទុក្ខកងទ័ព ដែលកំពុងឈរជើងការពារព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ បានប្រកាសថាយោធា អាម៉េរិក បានវាយប្រហារចូលទីតាំងនុយក្លេអ៊ែរ របស់អ៊ីរ៉ង់៣ទីតាំង ដោយជោគជ័យ**ឯកឧត្តម ឈួរ សុបញ្ញា រួមជាមួយព្រះគ្រូសិរីមុនី យឹម ឯកវុត្ថា ព្រះសមុហ៍អនុគណនិងព្រះសង្ឃជាច្រើនព្រះអង្គទៀតបាននាំយកគ្រឿងឧបភោគបរិភោគនិងថវិកាជូនអង្គភាព និងថវិកាឧបត្ថម្ភដោយផ្ទាល់ជូនកងកម្លាំងជួរមុខ**សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យបិទច្រកទ្វារព្រំដែនចំនួន២ ជាអចិន្ត្រៃយ៍ក្នុងខេត្តឧត្តរមានជ័យ ឆ្លើយតបនឹងមេទ័ពយោធភូមិភាគ២ របស់ថៃ ដែលបិទច្រកសាយតាគូ-ជប់គគីរ**ឯកឧត្តម ប៉ែន បូណា៖ តើថៃមានមុខអីមកនិយាយពីក្រមសីលធម៌ការទូតនិងវិជ្ជាជីវៈការងារ?**រុស្ស៉ីបានប្រាប់អ៉ីស្រាអែលថាមិនមានភស្តុតាងបញ្ជាក់បានថាអ៉ីរ៉ង់មានមហិច្ឆតាផលិត អាវុធនុយក្លេអ៊ែរនោះទេ**ត្រាំផ្អាកការវាយប្រហារលើអុីរ៉ង់ ដើម្បីផ្តល់ឱកាសចុងក្រោយសម្រាប់ការទូត**DGCA ព្រមានក្រុមហ៊ុន Air India ចំពោះការបំពានលើម៉ោងបម្រើការងាររបស់អ្នកបើកយន្តហោះ**ឥណ្ឌាអះអាងថា នឹងមិនស្តារសន្ធិសញ្ញាទឹកIndusវិញជាមួយប៉ាគីស្ថានឡើយ**ម៉ាឡេស៊ីបន្តដាក់ពន្ធប្រឆាំងក្នុងការលក់បញ្ចុះតម្លៃលើដែកនាំចូលពីចិន និងជប៉ុន**លោកជំទាវ ភឿង សកុណា៖ នៅលើទឹកដីពិសិដ្ឋនេះ មានតំណក់ញើសនិងឈាមរបស់បុព្វបុរសខ្មែរដែលយើងត្រូវចាំបាច់ការពារ**ឯកឧត្តម ម៉ាង ស៊ីណេត ចុះសួរសុខទុក្ខ និងឧបត្ថម្ភជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ៤ ដែលកំពុងបំពេញបេសកកម្មនៅតាមបន្ទាត់ព្រំដែន ទិសឧត្តរមានជ័យ**អ្នកឧកញ៉ា លី ឃុនថៃ បានប្ដេជ្ញាពង្រីកការផ្សព្វផ្សាយ ទាក់ទាញ និងកសាងទំនុកចិត្តកាន់តែខ្លាំងក្លា ពីវិនិយោគិន ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ**លោកDing Xuexiangអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គនៃវេទិកាសេដ្ឋកិច្ចអន្តរជាតិសង់ពីទ័របួរលើកទី២៨និងថ្លែងសុន្ទរកថា**រួមដៃគ្នាធ្វើការកសាងសន្តិភាពដោយយន្តការអភិបាលកិច្ចសកលក្រោម«គំនិតផ្តួចផ្តើមសន្តិសុខសកល»**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យពិនិត្យការងារចុងក្រោយ ដើម្បីធានាថា ការសម្ពោធជាផ្លូវការ ផ្លូវថ្មើរជើងចតុមុខ ប្រកបដោយសោភណ្ឌភាព និងមានសណ្តាប់ធ្នាប់ ខណៈការសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នឹងធ្វើឡើងនៅល្ងាចនេះ

សមាគមសិល្បៈវប្បធម៌ខ្មែរនៅប្រទេសបារាំង ចូលរួមលើកតម្កើងសិល្បៈវប្បធម៌ជាតិ

ភ្នំពេញ៖ សមាគមសិល្បៈវប្បធម៌ខ្មែរនៅប្រទេសបារាំងសហការជាមួយក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ បានរួមគ្នាលើកកម្ពស់និងលើក តម្កើងសិល្បៈវប្បធម៌ជាតិ តាមរយៈពិធីបើកព្រឹត្តិការណ៍«សិល្បៈខ្មែរ»។

លោក ជំទាវ ម៉ិញ កុសនី រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួង វប្បធម៌ និងវិចិត្រសិល្បៈថ្លែងក្នុងពិធីបើកព្រឹត្តិការណ៍ « សិល្បៈខ្មែរ »នៅសាលសន្និ សីទចតុម្មុខ នាថ្ងៃទី១៥ ខែ សីហា ឆ្នាំ២០២២នេះ បានកោតសរសើរវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរបស់សមាគម សិល្បៈវប្បធម៌ខ្មែរនៅប្រទេសបារាំង ដែលតែង តែចូលរួមចំណែកផ្សារភ្ជាប់ទំនាក់ទំនងដ៏ល្អជាមួយ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈក្នុងការលើកកម្ពស់ និងលើកតម្កើងសិល្បៈវប្បធម៌ជាតិ។

តាមរយៈរបាយការណ៍របស់លោកស្រី នីកូឡា ម៉ាទីន ប្រធានសមាគមសិល្បៈវប្បធម៌ខ្មែរ និងលោកស្រី ម៉េឡានី វង្ស ប្រធានប្រតិភូ លោកជំទាវរដ្ឋលេខាធិការពិតជារីករាយដែលសមាគម បានសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀប ចំព្រឹត្តិការណ៍ដ៏មានសារ:ប្រ យោជន៍នេះឡើង ក្នុងគោល បំណងថែរក្សា ការពារ និងអភិរក្សបេតិកភណ្ឌវប្បធម៌ជាតិឱ្យបានគង់វង្ស តាមរយៈការបណ្ដុះបណ្ដាលផ្នែកសិល្បៈរបាំបុរាណដល់ កូនខ្មែរដែលរស់នៅប្រទេសបារាំង ស្របតាមគោលនយោបាយជាតិស្ដីពីវិស័យវប្បធម៌ គឺការលើកស្ទួយនិងជំរុញ ឧស្សាហ កម្មវប្បធម៌ ជំរុញឱ្យមានការផ្ទេរចំណេះដឹង ជំនាញ ទេព កោសល្យប្រពៃណីទៅយុវជនជំនាន់ក្រោយ។

លោកជំទាវបញ្ជាក់ថា វត្តមានរបស់សមាគមនៅកម្ពុជានេះ មិនត្រឹមតែជាការចូលរួមថែ រក្សាវប្បធម៌របស់ជាតិទេ គឺជាឱកាសរបស់ក្មួយៗ សិល្បករនៅប្រទេសបារាំង បានរៀន សូត្រពីព្រឹទ្ធាចារ្យ សាស្ត្រាចារ្យ និងលោកគ្រូ អ្នកគ្រូ ដែលមានបទពិសោធន៍ជាច្រើនឆ្នាំផ្នែករបាំព្រះរាជទ្រព្យ ព្រមទាំងបានសិក្សាស្វែងយល់ពីសិល្បៈដ៏មានតម្លៃ របស់ដូនតា និងជំរុញលើកទឹកចិត្តប្រជាជនខ្មែរនៅក្រៅប្រទេសឱ្យជួយថែរក្សាសិល្បៈវប្បធម៌ជាតិ ក៏ដូចជាជួយផ្សព្វផ្សាយសិល្បៈដ៏ផូរផង់របស់ជាតិឱ្យបានទូលំទូលាយទៅលើឆាកជាតិ និងអន្តរជាតិ។

ក្នុងនាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវសូមស្វាគមន៍ចំពោះ អង្គការ សមាគម ដែលធ្វើការងារ ពាក់ព័ន្ធនឹងសិល្បៈវប្បធម៌ខ្មែរនៅបណ្ដាប្រទេសផ្សេងៗដូចជា សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី ជាដើម ប្រសិនជាមានគោលបំណងក្នុងការចូលរួមលើកស្ទួយ និងផ្សព្វផ្សាយសិល្បៈវប្បធម៌៕

អត្ថបទដែលជាប់ទាក់ទង