**ប្រទេសសមាជិកមហាអនុតំបន់ទន្លេមេគង្គ(CLMTV) ប្រជុំអនុម័តស្តីពីចល័តភាពរបបសន្តិសុខសង្គមសម្រាប់ទេសន្តរប្រវេសនករ**ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ អនុញ្ញាតឱ្យតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**ឧបនាយករដ្ឋមន្ត្រី ស សុខា រម្លឹកសារដាស់តឿន «អ្នកអាចភ្លេចអេដស៍ តែអេដស៍មិនភ្លេចអ្នក»**នាយ​ឧត្តមសេនីយ៍ ប៉ោ ភក្តិ ដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាលើឯកសារសិក្សាថ្នាក់តំបន់របស់វិទ្យា​ស្ថានអាស៊ានដើម្បីសន្តិភាព និងការផ្សះផ្សា**ឯកឧត្ដមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា អញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋមន្ត្រីដឹកជញ្ជូនលើកទី១៦ ក្នុងកិច្ចប្រជុំកំពូលឆ្នាំ២០២៤ នៃវេទិកាដឹកជញ្ជូនអន្តរជាតិ (ITF)**រទេះរុញចំនួន២០ ត្រូវបានឯកឧត្តម នេត្រ ភក្ត្រា និងឯកឧត្តម វ៉ា ថន ប្រគល់ជូនដល់មន្ទីរពេទ្យបង្អែកខេត្តក្រចេះ ដើម្បីទុកសម្រាប់ប្រើប្រាស់តាមតម្រូវការ**ឯកឧត្តម ប៉ូច សោភ័ណ ដឹកនាំកិច្ចប្រជុំ ពិនិត្យនិងពិភាក្សាលើឯកសារសម្រាប់រៀបចំផែនការធនធានមនុស្សក្នុងវិស័យយុត្តិធម៌ របស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ**នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អនុញ្ញាតឱ្យប្រធានផ្នែកកម្ទេចជាតិផ្ទុះ ទីបញ្ជាការកងទ័ពជើងគោកប្រចាំតំបន់អាស៊ីប៉ាសីហ្វិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**តុវិនិយោគកសិ-ចំណីអាហារនឹងចូលរួមចំណែកដល់ការជួយពង្រឹង និងពង្រីកមូលដ្ឋានវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅកម្ពុជាឱ្យកាន់តែរឹងមាំ និងមានភាពធន់**អង្គរ និងវែស៊ៃប្រទេសបារាំង ពង្រឹងកិច្ចសហប្រតិបត្តិការលើគម្រោង ប្រព័ន្ធជំនួយស្វ័យប្រវត្តិក្នុងការគ្រប់គ្រងទឹកក្នុងតំបន់សៀមរាបអង្គរ**ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញចុះពិនិត្យមើលដំណើរការសាងសង់ចំណតក្រោមដី និងការិយាល័យបម្រើការងាររបស់កងកម្លាំងនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស**ក្រសួងមុខងារសាធារណៈ រៀបចំសន្និសីទសារព័ត៌មាន ស្តីពី «វឌ្ឍនភាពការងាររយៈពេល៩ខែ របស់ក្រសួងមុខងារសាធារណៈ ក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា»**ទេសរដ្ឋមន្រ្តី លី ធុជ ដឹកនាំកិច្ចប្រជុំស្តីពីស្ថានភាពសកម្មភាពមីននៅកម្ពុជា ដើម្បីឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម**ឧបនាយករដ្ឋមន្ត្រី ស សុខា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា**ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ១១គ្រួសារ ក្នុងឃុំសណ្តែក ស្រុកបាធាយ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម**តំណាងក្រសួងបរិស្ថាន តំណាងរដ្ឋាភិបាលឥណ្ឌា និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ធ្វើសន្និសីទសារព័ត៌មានរួមគ្នា ពីការគ្រប់គ្រងសត្វព្រៃ និងយុទ្ធសាស្ត្រស្តារសត្វខ្លាធំនៅកម្ពុជា**អាវុធហត្ថរាជធានីភ្នំពេញ ប្រគល់ស៊ីម៉ង់ត៍ចំនួន ១០តោន ជូនដល់សាលានាយទាហានសកម្ម ត្មាតពង**ឯកឧត្ដម ស្វាយ សំអ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង**ឯកឧត្តម ពេជ្រ វាសនា ដឹកនាំគណៈប្រតិភូជប៉ុន ចុះពិនិត្យការប្រើប្រាស់និងការថែទាំ ប្រព័ន្ធធារាសាស្ត្រលំហាច ក្នុងខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញប្រកាសសមាសភាពគណៈកម្មាធិការ និងលេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍/កាមរោគ ក្រសួងមហាផៃ្ទ និងផ្សព្វផ្សាយគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ ឆ្នាំ២០២៣-២០២៨

ឯកឧត្ដម ចាយ បូរិន តំណាងឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ដឹកនាំប្រតិភូយុវជនផ្នែកឃោសនាអប់រំ សួរសុខទុក្ខនិងសុំឱវាទពី ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា

ភ្នំពេញ៖ ប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលដឹកនាំដោយ ឯកឧត្តម ចាយ បូរិន ឯកឧត្តម កែវ ពិសិដ្ឋ លោក ទួន យ៉ាត អនុប្រធាន សមាជិក សមាជិកាផ្នែកឃោសនាអប់រំ នៃយុវជនគណបក្សថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញសួរសុខទុក្ខ និងសុំវាទពី ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា សមាជិកគណៈ អចិន្ត្រៃយ៍រដ្ឋសភា និងជាប្រធានគណៈកម្មការនីតិកម្មនិងយុត្តិធម៌ ដល់គេហដ្ឋាននៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ឯកឧត្តម ចាយ បូរិន ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាគណបក្ស សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកត្តិយសគណបក្ស សម្តេច លោកជំទាវ ឯកឧត្តម ដែលជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ ជាពិសេសពីសំណាក់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនចំពោះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ។
ឯកឧត្តមប្រធានប្រតិភូបានសម្ដែងនូវមនោសញ្ចេតនា និងការគោរពដឹងគុណកោតសរសើរដោយស្មោះចំពោះវីរភាព និងស្នាដៃដ៏ធំធេងជាច្រើន មិនអាចកាត់ថ្លៃបានរបស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ដែលបានចូលរួមចំណែកបម្រើគណបក្សក៏ដូចជា ការស្តារ កសាង និងអភិវឌ្ឍប្រទេសជាតិជារៀងរហូតមក។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា បានចូលរួមនៅក្នុងការបម្រើជាតិស្ទើរមួយជីវិត ដូចជាធ្លាប់បានបំពេញការងារជានិពន្ធនាយករង កាសែតរណសិរ្ស (កាសែតកម្ពុជា) ជានិពន្ធនាយកកាសែតបក្ស(កាសែតប្រជាជន) ជាអនុរដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាតំណាងរាស្ត្រ នីតិកាលទី១រហូតដល់នីតិកាលទី៦ ជាសមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងជាប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌។

ឯកឧត្ដមក៏បានលើកឡើងផងដែរថា ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ជាធនធានប្រទេសជាតិដ៏កម្រ ដែលយុវជនជំនាន់ក្រោយយកជាគំរូ និងអនុវត្តតាម។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា បានសម្តែងនូវទឹកចិត្តរំភើបរីករាយ និងបានថែ្លងអំណរគុណដ៏ជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន និងសម្តេច លោកជំទាវ ឯកឧត្តម ថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ពិសេសឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខដល់ចាស់ព្រឹទ្ធាចារ្យ ឥស្សរជន និងអ្នកដែលមានគុណបំណាច់ចំពោះគណបក្ស និងប្រទេសជាតិមាតុភូមិ ជារៀងរហូតមក ដែលនេះគឺជាប្រពៃណីដ៏ល្អផូរផង់របស់គណបក្សប្រជាជនកម្ពុជា។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសកម្មភាពការងាររបស់យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលទាំងក្នុងនិងក្រៅប្រទេស ក្រោមការដឹកនាំរបស់ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ពិតជាបានឆ្លុះបញ្ចាំងឲ្យឃើញនូវទេពកោសល្យ និងសមត្ថភាពដឹកនាំរបស់ឯកឧត្តមបណ្ឌិត ដែលជាសរសរទ្រូងប្រកបដោយគុណភាពរបស់គណបក្សប្រជាជនកម្ពុជា ជាអ្នកបន្តវេន ពោរពេញដោយសមត្ថភាព ជាទំពាំងស្នងឫស្សីរបស់គណបក្សនិងប្រទេសជាតិទៅថ្ងៃអនាគត។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានមើលឃើញពីទស្សនវិស័យដឹកនាំរបស់ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ពិតជាមានភាពវៃឆ្លាតក្នុងការដឹកនាំ រឹងមាំ មោះមុត មានកតញ្ញូ គុណធម៌ សីលធម៌ ត្រឹមត្រូវក្នុងការឱ្យតម្លៃកម្លំាងយុវជន គឺជាកម្លាំងស្នូល និងជាកម្លាំងបន្តវេន ដែលមានភារកិច្ច ចូលរួមចំណែកធានានិរន្តភាព នៃការដឹកនាំប្រទេស ដែលត្រូវខិតខំបំពេញការងារដោយប្រកាន់ខ្ជាប់នូវឧត្តមគតិស្នេហាជាតិ តម្កល់ឧត្តមប្រយោជន៍ជាតិជាធំ និងហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីស្ថិរភាព និងសេចក្តីសុខសាន្តរបស់ប្រជាជន ក៏ដូចជាការរួបរួមប្រមូលផ្តុំកម្លាំងមហាសាមគ្គីដើម្បីកសាងនិងអភិវឌ្ឍជាតិឲ្យរុងរឿងទៅមុខបន្តពីយុវជនជំនាន់មុន។

ក្នុងឱកាសដ៏មានអត្ថន័យនេះដែរ ឯកឧត្តម ចាយ បូរិន និងឯកឧត្តម កែវ ពិសិដ្ឋ រួមជាមួយ សមាជិក សមាជិកា បានប្រគល់ជូនវត្ថុអនុស្សារីយ៍ និងថវិការបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា និងបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិក្នុងលោក ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមតាមជួយបីបាច់ថែរក្សា ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត មានសុខភាពល្អ កម្លាំង មាំមួន និងមានជន្មាយុយឺនយូរ៕

អត្ថបទដែលជាប់ទាក់ទង