មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ វាយតម្លៃខ្ពស់ចំពោះអង្គភាពថ្នាក់ក្រោម អនុវត្តការងារមានប្រសិទ្ធភាពតាមបទបញ្ជាដាក់ចុះ
ភ្នំពេញ៖ មានប្រសាសន៍ក្នុងពិធីប្រជុំត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារប្រចាំសប្ដាហ៍ទី២ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៣ ឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការកងពល នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ បានថ្លែងកោតសរសើរចំពោះបណ្ដាអង្គភាព ដែលបានខិតខំដឹកនាំកសាងអង្គភាពបានរីកចម្រើន វិន័យសណ្តាប់ធ្នាប់បានល្អប្រសើរ និងអនុវត្តតួនាទីភារកិច្ច ដែលថ្នាក់លើប្រគល់ជូនបានជោគជ័យ។
លោកបានបន្តថា ទិសដៅបន្តត្រូវយកចិត្តទុកដាក់លើការងារពង្រឹងប្រៀបការពារជាតិ ឈរលើព្រំដែនសន្តិភាព និងការអភិវឌ្ឍ ( កម្លាំង អាវុធគ្រាប់ លេណដ្ឋាន ) និងបន្តអនុវត្តការងារកសាងអង្គភាពរឹងមាំ លើគ្រប់វិស័យទាំង៤ខ្លឹមសារ ដែលនឹងត្រូវធ្វើស្វ័យទស្សនកិច្ចសិក្សាគ្រប់បណ្តាអង្គភាពជាបន្តបន្ទាប់៕