**មហិច្ឆតារបស់អារ៉ាប៊ីសាអូឌីត ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំជំនួបរវាងអាមេរិក និងរុស្ស៊ី**សកម្មភាពចាក់បញ្ចាំងភាពយន្ត«Ne Zha 2»ប្រារព្ធនៅទីក្រុងញូវយ៉ក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា សិក្សា វាយតម្លៃ និងកំណត់លក្ខខណ្ឌក្នុងការដាក់ជួលអចិន្ត្រៃយ៍លើដីទំនេររបស់រដ្ឋទំហំ ១៦,៩៥ហិកតា ជូនក្រុមហ៊ុន ស៊ីន សាន ដុង អិនធើណេសិនណល អ៊ិនវេសម៉ិន ឯ.ក**ឯកឧត្តម អ៊ូច ភា អញ្ជើញ​ធ្វើបទបង្ហាញ​គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដល់មន្រ្តីរាជការនៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន**ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលម៉ាដាហ្កាស្កា ចុះ MOU ដើម្បីបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរវាងធនាគារកណ្តាលទាំងពីរ**ឧទ្ធម្ភាគចក្រទ័ពជើងទឹកចិន ហោះចម្ងាយត្រឹម៣ម៉ែត្រ ពីយន្តហោះល្បាតហ្វីលីពីន ក្នុងសមុទ្ទចិនខាងត្បូង បណ្តាលឱ្យមានការប្រឈមមុខដាក់គ្នាយ៉ាងតានតឹង**ត្រីបាឡែនជាង ១៥០ក្បាល ជាប់កកកុញនៅលើឆ្នេរដាច់ស្រយាល មួយក្នុងរដ្ឋតាស្មានី នៃប្រទេសអូស្ត្រាលី**វៀតណាម អនុម័តសេចក្តីសម្រេចស្តីពី ការរុះរើស្ថាប័នរដ្ឋាភិបាល ដើម្បីកាត់បន្ថយរចនាសម្ព័ន្ធគណៈរដ្ឋមន្ត្រី របស់ខ្លួន**ចិន ជំរុញឱ្យរដ្ឋាភិបាលថៃ រក្សាគោលនយោបាយរបស់ខ្លួន ក្នុងការកាត់ផ្តាច់អគ្គិសនី ថាមពល និងអ៊ីនធឺណិត ឆ្លងកាត់ព្រំដែនមីយ៉ាន់ម៉ា**ប្រធានាធិបតី Putin៖ លោកខាងលិច គួរចាប់ផ្តើមជួសជុលហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនប្រេងឆៅ ដែលបំផ្លិចបំផ្លាញដោយអ៊ុយក្រែន**ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជប៉ុន ៖ បុរសម្នាក់ ដែលបានប៉ុនប៉ងធ្វើឃាត លោក Fumio Kishida ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ ១០ឆ្នាំ**អ៊ីស្រាអែល​អនុញ្ញាត​ឲ្យ​ឧបករណ៍​ធុន​ធ្ងន់​ចូល​តំបន់​ហ្គាហ្សា**រដ្ឋមន្រ្តីសុខាភិបាល «ត្រូវបង្កើនសារអប់រំសុខភាពផលប៉ះពាល់ ហាមឃាត់ការផ្សាយ និងអនុវត្តវិធានការហាមជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់ នៅទីកន្លែងសាធារណៈ»**វិមានក្រឹមឡាំង៖ លោក ពូទីន ត្រៀមខ្លួនជួបពិភាក្សាជាមួយលោក Zelensky**មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ណែនាំឱ្យអាជីវករ​ និងប្រជាកសិករ រក្សាវប្បធម៌សន្ទនា ជៀសវាងការផុសឡាយក្នុងបណ្តាញសង្គម នាំឱ្យបាត់បង់តម្លៃ​ និងមានផលប៉ះពាល់ដល់សង្គម​**លោក Trump និយាយថា អ៊ុយក្រែន អាចនឹងត្រូវរៀបចំការបោះឆ្នោតជាថ្មី**ឃោរឃៅណាស់! ព្រោះតែភ្លើងប្រចណ្ឌ និងរឿងទំនាស់បញ្ហាលុយកាក់ ប្ដីទាញកាំបិតកាប់សម្លាប់ប្រពន្ធខ្លួនឯង**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញទស្សនកិច្ចអំពីគ្រោងអគារសាងសង់ទីស្តីការថ្មីរបស់ក្រសួងនគរបាលវៀតណាម និងអាកាសយានដ្ឋានថ្មី**ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ប្រកាសលទ្ធផលសម័យប្រជុំលើកទី៣៨ ដែលមានរបៀបវារៈចំនួន១៣**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការចំណាយប្រាក់ក្នុង Boost លើបណ្តាញសង្គមរបស់ខ្ញុំ មិនបានប្រើប្រាស់ថវិកាជាតិ ដូចការចោទប្រកាន់ឡើយ

ឯកឧត្តម វេង សាខុន និងឯកឧត្តម អ៊ូច ភា អញ្ជើញពិនិត្យលើវឌ្ឍនភាព នៃផលិតកម្មចិញ្ចឹមជ្រូកសាច់ ក្នុងកសិដ្ឋានបងស្រី ងិន គន្ធា ក្នុងស្រុកត្រាំកក់

ភ្នំពេញ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ អមដំណើរដោយលោកជំទាវរដ្ឋលេខាធិការ ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមជាប្រតិភូរាជរដ្ឋា ភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញក្រុមហ៊ុន ស៊ីភី កម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញមកពិនិត្យលើវឌ្ឍនភាពនៃផលិតកម្មចិញ្ចឹមជ្រូកសាច់ក្នុងកសិដ្ឋានបងស្រី ងិន គន្ធា ដែលមានទីតាំងស្ថិតក្នុងភូមិឬស្សីមួយគុម្ភ ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ។

មានឱកាសបានជួបម្ចាស់កសិដ្ឋាន ឯកឧត្តមរដ្ឋមន្រ្តីបានសួរនាំបងស្រីអំពីដំណើរការអាជីវកម្មចិញ្ចឹមជ្រូកសាច់មានដូចជាពូជ ចំណី ថ្នាំសង្កូវ ជំងឺឆ្លង ទឹក-ភ្លើង ពលកម្ម ទុនវិនិយោគ និងទីផ្សារ សំខាន់មួយទៀតគឺលក្ខខណ្ឌនៃកិច្ចសន្យាជាមួយក្រុមហ៊ុន ស៊ីភី។ បានចម្លើយដូចដែលឯកឧត្តមរដ្ឋមន្រ្តីចង់ជ្រាបជុំវិញដំណើរការអាជីវកម្ម សំខាន់មួយទៀតនោះគឹបងស្រីអរគុណជួនចំពោះរាជរដ្ឋាភិបាល តាមរយ:ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានធ្វើឲ្យសមត្ថភាពចិញ្ចឹមក្នុងស្រុកមានកើនឡើងនិងធានាបានការផ្គត់ផ្គង់បានទាំងស្រុងក្នុងការផ្តផ្គង់សាច់ជ្រូកស្រស់នៅលើទីផ្សារ ហើយទទួលបានតំម្លៃរល្អប្រសើ។

នាឱកាសនេះ ទាំងបងស្រីម្ចាស់កសិដ្ឋាន និងថ្នាក់ដឹនាំក្រុមហ៊ុនស៊ីភី បានថ្លែងអំណរគុណជូនចំពោះឯកឧត្តមរដ្ឋមន្រ្តី ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបានយកចិត្តទុកដាក់ គិតគូ ជំរុញ និងគាំទ្រផលិតកម្មចិញ្ចឹមជ្រូកក្នុងស្រុកដើម្បីកំណើនសេដ្ឋកិច្ចជាតិ ប្រជាពលរដ្ឋ និងម្ចាស់កសិដ្ឋាន ផ្សព្វផ្សាយបច្ចេកទេសចិញ្ចឹម មិនតែប៉ុណ្ណោះផលិតកម្មចិញ្ចឹមជ្រូកបានជួយ ផងដែរក្នុងការបង្កើតការងារ ប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក និងបង្កើនការប្រើប្រាស់ជីសរីរាង្គ (លាមកជ្រូក)។

ក្តាប់បានព័ត៌មានយ៉ាងលម្អិតពីបងស្រីម្ចាស់កសិដ្ឋាន និងលោក វិទ្យា ក្រែងក្រៃរិទ្ធ នាយកក្រុមហ៊ុនស៊ីភី
ឯកឧត្តមរដ្ឋមន្ដ្រីបានកោតសរសើរ និងវាយតម្លៃលើសមិទ្ធផលដែលភាគីទាំង ពីររួមគ្នាសម្រេចបាន។ ចំពោះថ្លៃដើមផលិតកម្មនៅខ្ពស់
ឯកឧត្តមរដ្ឋមន្ដ្រីបានឲ្យជាគំនិតថាគួរទាញយកថាមពលពីពន្លឺព្រះអាទិត្យ និងថាមពលបានមកពីលាមកជ្រូក យកមកប្រើដើម្បីកាត់បន្ថយប្រើថាមពលអគ្គីសនីទីមួយ និងទីពីរសិក្សាស្រាវជ្រាវបច្ចេកទេសធ្វើការកែច្នៃលាមកជ្រូកលក់ ហើយនេះជាប្រភពចំណូលសេដ្ឋកិច្ចសំខាន់មួយផងដែរ។ ទីផ្សារជ្រូកសាច់បានល្អប្រសើរ ក្រុមហ៊ុន និងម្ចាស់កសិដ្ឋានគួរខិតខំពង្រីកផលិតកម្មបន្ថែម ដើម្បីធានានិរន្តរភាពនៃ ការផ្គត់ផ្គង់ និងប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកឲ្យអស់លទ្ធភាព។

បងស្រី ងិន គន្ធា បានឲ្យដឹងថាកសិដ្ឋានបានបង្កើតនៅឆ្នាំ ២០១៧ ក្នុងផ្ទៃដី ១២ហត។ បច្ចុប្បន្នមានរោងចិញ្ចឹមជ្រូកចំនួន ២០រោង (រោង ១ដាក់ជ្រូកសាច់បាន ៧០០ក្បាល) សរុបមានជ្រូកសាច់ ១៤ ០០០ក្បាល។ ក្នុងមួយឆ្នាំចិញ្ចឹមបាន ២វគ្គ ក្នុងមួយវគ្គរោង ១ អាចទទួលបានប្រាក់ចំណូល ១០ ០០០ដុល្លារ ហើយរោងមួយដាក់ទុនវិនិយោគ ៧០០០០ដុល្លារ។

ចំពោះកិច្ចសន្យាជាមួយ CP រយៈពេល ៨ឆ្នាំម្តង ដោយក្រុមហ៊ុនជាអ្នកផ្គត់ផ្គង់ កូន ថ្នាំ ចំណី បច្ចេសទេស និងប្រមូលផល ដោយឡែកទីតាំង សំណង់នានា បុគ្គលិកចិញ្ចឹម និងការថែទាំ ជាបន្ទុករបស់ម្ចាស់កសិដ្ឋាន។ ព័ត៌មានលម្អិតទាក់ទងបងស្រី ងិន ចន្ថា លេខ ០៨៩ ៦១៩៧៨១ ៕

អត្ថបទដែលជាប់ទាក់ទង