លោកជំទាវ កុប ម៉ារីយ៉ាស អញ្ជើញជាអធិបតីក្នុងពិធី “ធ្វើអនាម័យកាត់ស្បែកចុងលិង្គកុមារា”
ភ្នំពេញ៖ លោកជំទាវ កុប ម៉ារីយ៉ាស តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និងជាសមាជិកាគណៈកម្មការទី៥ នៃរដ្ឋសភា រួមដំណើរដោយ ឯកឧត្តម សាន់ សាប់អ៊ី រដ្ឋលេខាធិការក្រសួងសុខាភិបាល នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ បានអញ្ជេីញជាអធិបតីក្នុងពិធីបើកកម្មវិធី “ធ្វើអនាម័យកាត់ស្បែកចុងលិង្គកុមារា” ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវ លោក លោកស្រី ក្រុមការងារ អាជ្ញាធរមូលដ្ឋានភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ថ្នាក់ដឹកនាំនិងក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សមាគមគ្រូពេទ្យឥស្លាម រួមជាមួយប្រជាពលរដ្ឋសរុបប្រមាណ២០០នាក់។
កម្មវិធីគ្រោងធ្វើសម្រាប់កុមារា១០០នាក់ នៅក្នុងបរិវេណស្នាក់ការគណៈអ៉ីម៉ាំខេត្ត ស្ថិតក្នុងភូមិព្រៃពិស ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ៕