**អាជ្ញាធរខេត្តព្រះសីហនុ និងភាគីពាក់ព័ន្ធ ដោះស្រាយអគារជាប់គាំងបានជាង១១០អគារហើយ ក្នុងចំណោមអគារសរុបជាង៣០០អគារ**អាជ្ញាធរជាតិអប្សរា រៀបចំពិធីសាសនារួមទាំងពិធីរាប់បាត្រព្រះសង្ឈ១៣០អង្គ ក្នុងឱកាសប្រារព្ធខួប៣០ឆ្នាំ នៃការបង្កើតអាជ្ញាធរជាតិអប្សរា**អនុប្រធានាធិបតីហ្វីលីពីន លោកស្រី Sara Duterte ស្នើទៅកាន់តុលាការកំពូល ឱ្យលុបចោលការចោទប្រកាន់ ដកតំណែងរបស់លោកស្រី**ពលរដ្ឋ និងពលករកម្ពុជានៅជប៉ុន ប្រកាសពហិការប្រឆាំងនឹងគម្រោងបាតុកម្មនៅកូរ៉េដែលជាផែនការរបស់ក្រុមជ្រុលនិយម**រាជរដ្ឋាភិបាល ដាក់ឱ្យអនុវត្តនូវស្តង់ដារប្រេងឥន្ទនៈប្រភេទ៥ (EURO 5)**បទវិភាគ៖សហគ្រាសឯកជនរបស់ចិននឹងបន្តបំពេញបន្ថែមស្ថិរភាពក្នុងខែ្សសង្វាក់សកលលោក និងនាំមកនូវកាលានុវត្តថ្មី**មហិច្ឆតារបស់អារ៉ាប៊ីសាអូឌីត ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំជំនួបរវាងអាមេរិក និងរុស្ស៊ី**សកម្មភាពចាក់បញ្ចាំងភាពយន្ត«Ne Zha 2»ប្រារព្ធនៅទីក្រុងញូវយ៉ក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា សិក្សា វាយតម្លៃ និងកំណត់លក្ខខណ្ឌក្នុងការដាក់ជួលអចិន្ត្រៃយ៍លើដីទំនេររបស់រដ្ឋទំហំ ១៦,៩៥ហិកតា ជូនក្រុមហ៊ុន ស៊ីន សាន ដុង អិនធើណេសិនណល អ៊ិនវេសម៉ិន ឯ.ក**ឯកឧត្តម អ៊ូច ភា អញ្ជើញ​ធ្វើបទបង្ហាញ​គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដល់មន្រ្តីរាជការនៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន**ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលម៉ាដាហ្កាស្កា ចុះ MOU ដើម្បីបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរវាងធនាគារកណ្តាលទាំងពីរ**ឧទ្ធម្ភាគចក្រទ័ពជើងទឹកចិន ហោះចម្ងាយត្រឹម៣ម៉ែត្រ ពីយន្តហោះល្បាតហ្វីលីពីន ក្នុងសមុទ្ទចិនខាងត្បូង បណ្តាលឱ្យមានការប្រឈមមុខដាក់គ្នាយ៉ាងតានតឹង**ត្រីបាឡែនជាង ១៥០ក្បាល ជាប់កកកុញនៅលើឆ្នេរដាច់ស្រយាល មួយក្នុងរដ្ឋតាស្មានី នៃប្រទេសអូស្ត្រាលី**វៀតណាម អនុម័តសេចក្តីសម្រេចស្តីពី ការរុះរើស្ថាប័នរដ្ឋាភិបាល ដើម្បីកាត់បន្ថយរចនាសម្ព័ន្ធគណៈរដ្ឋមន្ត្រី របស់ខ្លួន**ចិន ជំរុញឱ្យរដ្ឋាភិបាលថៃ រក្សាគោលនយោបាយរបស់ខ្លួន ក្នុងការកាត់ផ្តាច់អគ្គិសនី ថាមពល និងអ៊ីនធឺណិត ឆ្លងកាត់ព្រំដែនមីយ៉ាន់ម៉ា**ប្រធានាធិបតី Putin៖ លោកខាងលិច គួរចាប់ផ្តើមជួសជុលហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនប្រេងឆៅ ដែលបំផ្លិចបំផ្លាញដោយអ៊ុយក្រែន**ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជប៉ុន ៖ បុរសម្នាក់ ដែលបានប៉ុនប៉ងធ្វើឃាត លោក Fumio Kishida ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ ១០ឆ្នាំ**អ៊ីស្រាអែល​អនុញ្ញាត​ឲ្យ​ឧបករណ៍​ធុន​ធ្ងន់​ចូល​តំបន់​ហ្គាហ្សា**រដ្ឋមន្រ្តីសុខាភិបាល «ត្រូវបង្កើនសារអប់រំសុខភាពផលប៉ះពាល់ ហាមឃាត់ការផ្សាយ និងអនុវត្តវិធានការហាមជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់ នៅទីកន្លែងសាធារណៈ»**វិមានក្រឹមឡាំង៖ លោក ពូទីន ត្រៀមខ្លួនជួបពិភាក្សាជាមួយលោក Zelensky

ឯកឧត្ដម ថោង ខុន នាំយកកុំព្យូទ័រ៣៤គ្រឿងរបស់សប្បុរសជន និងប្រគល់វិញ្ញាបនបត្រកុំព្យូទ័រដល់សិស្សនៅស្រុកបារាយណ៍

ភ្នំពេញ៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បាននាំយកកុំព្យូទ័រសរុប៣៤គ្រឿងរបស់សប្បុរសជនប្រគល់ជូនសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈព័ត៌មានវិទ្យា និងទេសចរណ៍ស្រុកបារាយណ៍ ព្រមទាំងប្រគល់វិញ្ញាបនបត្រកុំព្យូទ័រថ្នាក់បឋមដល់សិស្សានុសិស្សចំនួន៣វគ្គសរុប១១៥នាក់ និងបើកវគ្គសិក្សាថ្មី (វគ្គទី៣៥)។

កម្មវិធីនេះធ្វើឡើងនាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ នៅសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈព័ត៌មានវិទ្យា និងទេសចរណ៍ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលមានការចូលរួមពីឯកឧត្ដម ជុន វ៉ាត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាតំណាងឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឯកឧត្ដម ម៉ុក រ៉ាឌី អគ្គនាយករដ្ឋបាលនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ស៊ុន សេដ្ឋា សាកលវិទ្យាធិការស្តីទីនៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប លោក លី យ៉ានហួយ នាយកសាលាទេសចរណ៍ និងបដិសណ្ឋារកិច្ចវីត លោក ហេង នរវង្ស ព្រឹទ្ធបុរសនៃមហាវិទ្យាល័យគ្រប់គ្រងនិងទេសចរណ៍នៃសាកលវិទ្យាល័យមេគង្គកម្ពុជា។

ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានថ្លែងអំណរគុណចំពោះដៃគូអភិវឌ្ឍ សាលាបណ្តុះបណ្តាល និងភាគីពាក់ព័ន្ធ ដែលតែងតែបានជួយឧបត្ថម្ភគាំទ្រ និងសហការយ៉ាងល្អក្នុងការជំរុញអភិវឌ្ឍសាលាបណ្តុះបណ្តាលវិជ្ជាជីវៈព័ត៌មានវិទ្យា និងទេសចរណ៍នេះឲ្យដំណើរការល្អរហូតមកដល់បច្ចុប្បន្ននេះ ក្នុងនោះឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ឧបត្ថម្ភកុំព្យូទ័រ Desktop ២០គ្រឿង។

តាមរយៈការអំពាវនាវរបស់ឯកឧត្ដម ទ្រី ឈីវ និងនាយកដ្ឋានបណ្តុះបណ្តាលវិជ្ចាជីវៈ សាលាបណ្តុះបណ្តាលវិជ្ចាជីវៈមួយចំនួនបានជួយឧបត្ថម្ភកំព្យូទ័រ Desktop ចំនួន១៤គ្រឿង និងផ្តល់អាហាររូបករណ៍។ ឯកឧត្ដមបណ្ឌិត ឌួង លាង ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ឧបត្ថម្ភកុំព្យូទ័រ Desktop ចំនួន៧គ្រឿង និងផ្តល់អាហារូបករណ៍១០០%ចំនួន៣កន្លែង អាហាររូបករណ៍៥០%ចំនួន១៥កន្លែង និងអាហារូបករណ៍៣០%ចំនួន៣០កន្លែង ជារៀងរាល់ឆ្នាំសម្រាប់សិស្សនៅវិទ្យាល័យតាំងគោក និងវិទ្យាល័យបារាយណ៍ សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង។

លោក លី យ៉ានហួយ នាយកសាលាទេសចរណ៍ និងបដិសណ្ឋារកិច្ចវីត (WYTHS) ឧបត្ថម្ភកុំព្យូទ័រ Desktop ចំនួន៧គ្រឿង។ លោក បាន ថេរ៉ូ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យមេគង្គកម្ពុជា ផ្តល់អាហារូបករណ៍៧០% ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែង រយៈពេល៤ឆ្នាំ។

នាឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានណែនាំដល់សិស្សានុសិស្សបន្តការខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីក្លាយជាធនធានមនុស្សប្រកបដោយគុណភាព សម្រាប់កសាងអភិវឌ្ឍសង្គមជាតិ ស្របតាមពាក្យស្លោក «ទំពាំងស្នងឫស្សី»។

ចំពោះការសិក្សាកំព្យូទ័រថ្នាក់បឋមនេះ ក្រោយពីបានបញ្ចប់វគ្គសិក្សានេះសិស្សានុសិស្សបានក្លាយទៅជាអក្ខរជនឌីជីថលបឋម ព្រោះវគ្គនេះបានគ្របដណ្តប់លើមុខវិជ្ជាមូលដ្ឋានមួយចំនួន មានដូចជាការប្រើប្រាស់កម្មវិធីការិយាល័យ (Microsoft Office) ការប្រើប្រាស់បណ្តាញសង្គម (Social Media) ការស្រាវជ្រាវតាមប្រព័ន្ធអ៉ីនធឺណិត និងសុវត្ថិភាពតាមប្រព័ន្ធអ៉ីនធឺណិត។ វាមិនត្រឹមតែជាទុនមួយសម្រាប់សិស្សានុសិស្សក្នុងការពង្រឹងការសិក្សា និងបង្កើនឱកាសការងារប៉ុណ្ណោះទេ វាក៏ជាមូលដ្ឋានគ្រឹះមួយសម្រាប់ឲ្យសិស្សានុសិស្សអាចឈានទៅចាប់យកជំនាញកំព្យូទ័រកម្រិតមធ្យម និងកម្រិតខ្ពស់នាពេលអនាគតផងដែរ។

នាឱកាសនោះដែរ ឯកឧត្ដម ថោង ខុន បានឧបត្ថម្ភថវិកាដល់សិស្សដែលបានបញ្ចប់ការសិក្សា១១៥នាក់ និងសិស្សវគ្គថ្មី៣៥នាក់ ក្នុងម្នាក់១០,០០០រៀល។

ដើម្បីអបរសាទរដល់សិស្សានុសិស្សចំនួន១១៥នាក់ ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញកុំព្យូទ័រកម្រិតបឋមនៅទីនេះ លោកបានផ្តល់អនុសាសន៍មួយចំនួន៖

១. សម្រាប់សិស្សដែលបានបញ្ចប់វគ្គសិក្សា៖ ត្រូវយកចំណេះដឹងដែលបានចេះចាំនេះទៅប្រើប្រាស់ឲ្យអស់លទ្ធភាពតាមដែលអាចធ្វើទៅបាននៅក្នុងជីវភាព និងការងារប្រចាំថ្ងៃ ហើយត្រូវខិតខំចាប់យកវគ្គកម្រិតមធ្យម និងកម្រិតខ្ពស់បន្តទៀត។ ការរៀនគឺមិនចេះចប់ឡើយ កាលណាយើងរៀនច្រើន ចេះច្រើន និងចង់ដឹងចង់លឺកាន់តែច្រើន។ ដូចសុភាសិតមួយថា គ្មាននរណាម្នាក់ចាស់រៀនមិនកើតទេ (No one is too old to learn) និងរៀនច្រើនល្ងង់ច្រើន បានន័យថា យើងរៀនច្រើន គឺមើលឃើញពីពិភពលោកទូលំទូលាយ និងយល់ថា ខ្លួនឯងនៅមិនទាន់ចេះអស់នៅឡើយ ដូច្នេះគឺត្រូវបន្តការសិក្សារៀនសូត្រទៅមុខទៀតដើម្បីដុះខាត់ចំណេះដឹង បទពិសោធន៍ និងអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនឲ្យកាន់តែខ្លាំងពូកែថែមទៀត។

២. សម្រាប់សិស្សដែលកំពុងសិក្សា៖ ត្រូវខិតខំសិក្សារៀនសូត្រ ស្តាប់ដំបូន្មានលោកគ្រូ គោរពវិន័យ និងបទបញ្ជាផ្ទៃក្នុងរបស់សាលា ដើម្បីក្លាយជាកូនល្អ សិស្សល្អ ជាទំពាំងស្នងឫស្សី និងអ្នកបន្តវេនប្រកបដោយថាមពល និងសក្តានុពលទៅអនាគតសម្រាប់ប្រទេសជាតិ។

៣.សម្រាប់លោកគ្រូគ្រប់គ្រងវគ្គ៖ ត្រូវបន្តដើរតួនាទីជាបុគ្គលនាំមុខ ជាឪពុកទី២ ជាមគ្គុទ្ទេសក៍សម្រាប់សិស្ស និងត្រូវខិតខំប្រឹងប្រែងពង្រឹង និងពង្រីកសមត្ថភាពខ្លួនឲ្យបានជាប់ជាប្រចាំ ទាំងចំណេះដឹងជំនាញ ទាំងវិធីសាស្រ្តបង្រៀន ដើម្បីយកចំណេះដឹងថ្មីៗ គរុកោសល្យថ្មីៗ មកបង្ហាត់បង្រៀនដល់សិស្សឲ្យមានចំណេះដឹងទូលំទូលាយ ស្របតាមការវិវត្តនៃសម័យកាលបច្ចុប្បន្ន និងទៅអនាគត៕

អត្ថបទដែលជាប់ទាក់ទង