សម្តេច សាយ ឈុំ អញ្ជើញចូលរួមពិធីបុណ្យសពមហាឧបាសិកាកុសល្យចិត្តាពុទ្ធសាសនូបត្ថម្ភក៏ ពេន យុត
ភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ទី១២ ខែសីហា ឆ្នាំ២០២២ សមេ្តចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធឧបាសិកាកុសលចិត្តាពុទ្ធសាសនូបត្ថម្ភក៏ ពេន យុត ដែលបានទទួលមរណភាព ក្នុងជន្មាយុ៩២ឆ្នាំ ដោយជរាពាធ កាលពីព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២។
សម្តេចភក្តី ប្រធានព្រឹទ្ធសភាបានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយឯកឧត្តម ខៀវ កាញារឹទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកជំទាវព្រមទាំងក្រុមគ្រួសារចំពោះមរណភាពរបស់តាមហាឧបាសិកា ពេន យុត ដែលត្រូវជាម្តាយ ក្មេក ម្តាយបង្កើត ជីដូន ជីដូនទួតជាទីគោរពស្រលាញ់ពោរពេញទៅដោយព្រហ្មវិហារធម៌ដ៏ល្អប្រពៃ។ពិធីបុណ្យតាមហាឧបាសិកា ពេន យុត បាននឹងកំពុងប្រារព្ធតាមប្រពៃណី និងព្រះពុទ្ធសាសនា នៅភូមិគ្រឹះលេខ៣៨ ផ្លូវ២៨៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕