លោកជំទាវ ស៊ុន សាភឿន ដឹកនាំកិច្ចប្រជុំត្រៀមទៅចូលរួមសិក្ខាសាលាស្ដីពីការពង្រឹងតួនាទីសមាជិកសភានៃរដ្ឋជាសមាជិករបស់អង្គការអន្តរជាតិនៃប្រទេសនិយាយភាសាបារាំង
ភ្នំពេញ៖ លោកជំទាវ ស៊ុន សាភឿន តំណាងគណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃក្រុមសភាជាតិកម្ពុជានិយាយភាសាបារាំង(APF) នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ បានដឹកនាំប្រជុំត្រៀមដើម្បីទៅចូលរួមសិក្ខាសាលាស្ដីពីការពង្រឹងតួនាទីសមាជិកសភានៃរដ្ឋជាសមាជិករបស់អង្គការអន្តរជាតិនៃប្រទេសនិយាយភាសាបារាំង(OIF) ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែវប្រទេសស្វីស ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែកញ្ញាឆ្នាំ២០២២។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា រដ្ឋសភា មន្ត្រីហ្វ្រង់កូហ្វូនី និងស្ថាប័នពាក់ព័ន្ធ៕