**ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃនាយកដ្ឋានរដ្ឋបាល និងបុគ្គលិក ក្រសួងអភិវឌ្ឍន៍ជនបទ**ឯកឧត្តម ហួត ហាក់ អញ្ជើញដល់ព្រលានយន្តហោះអន្តរជាតិ Senai International Airport ទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី ប្រកបដោយសុខសុវត្ថិភាព**ឯកឧត្តម អ៊ុន ចាន់ដា អំពាវនាវដល់យុវជនបន្តធ្វើសកម្មភាពមនុស្សធម៌ រួមជាមួយអជ្ញាធរ និងអង្គការដៃគូនានា ដើម្បីលើកកម្ពស់ការអភិវឌ្ឍខេត្តកំពង់ចាម ឱ្យកាន់តែរីកចម្រើន**ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា លើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្រ្តីនៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម ត្រូវឈរលើគោលការណ៍ នវានុវត្តន៍ ប្រសិទ្ធភាព គុណភាព សមភាព និងគុណធម៌**រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដឹកនាំកិច្ចប្រជុំដើម្បីបន្តពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈសារការី**កម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមចិន RedNote មានអ្នកប្រើប្រាស់ថ្មីជិត ៣លាននាក់នៅសហរដ្ឋអាមេរិកក្នុងរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ**លោក Mike Pence ៖ សហរដ្ឋអាមេរិកនឹងមិនបោះបង់ចោលសម្ព័ន្ធមិត្តរបស់ខ្លួន នៅតំបន់ប៉ាស៉ីហ្វិកនោះទេ ហើយរដ្ឋបាលអាមេរិកថ្មី ក៏គួរតែប្តេជ្ញាចិត្តផ្តល់ឱ្យតៃវ៉ាន់ នូវមធ្យោបាយដើម្បីការពារខ្លួនបន្តទៀត**សម្ដេចធិបតីនាយករដ្ឋមន្ត្រី ចាត់តំណាងនាំយកសាររំលែកទុក្ខ និងថវិកាចូលរួមបុណ្យសពមន្ដ្រីស៉ីម៉ាក់២រូប ដែលពលីនៅក្នុងពេលបំពេញការងារ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំគណៈប្រតិភូអន្តរក្រសួងធ្វើទស្សនកិច្ចទៅកាន់តំបន់បឹងទន្លេសាប និងចុះពិនិត្យបង្គោលព្រំការពារដែនព្រៃលិចទឹក និងព្រៃលិចទឹកតំបន់៣ ក្នុងភូមិសាស្ត្រខេត្តសៀមរាប**អភិបាលខេត្តប៉ៃលិន កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់មន្ត្រីទូទាំងខេត្តប៉ៃលិនដែលខិតខំយកចិត្តទុកដាក់បំពេញការងាររបស់ខ្លួន ក្នុងស្មារតីទទួលខុសត្រូវខ្ពស់**អ្នកវិនិយោគនិងសង្គមស៊ីវិលរំពឹងទុកខ្ពស់ពីកិច្ចសហប្រតិបត្តិការ កាន់តែល្អប្រសើរ រវាងកម្ពុជានិងចិន នៅឆ្នាំ២០២៥**មន្ត្រីជំនាញ ចុះបំពេញបែបបទចុះបញ្ជីផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនថ្នាក់ដឹកនាំ មន្ត្រី និងក្រុមគ្រួសារសាច់ញាតិ នៅបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេវរកម្ម ក្រសួងការពារជាតិ**ស្ថានភាពទូទៅថ្ងៃទីមួយ នៃការឃោសនាបោះឆ្នោត សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ**ឧបនាយករដ្ឋមន្ត្រី ស សុខា និងប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាម វាយតម្លៃជាវិជ្ជមានចំពោះកិច្ចសហប្រតិបត្តិការសន្តិសុខ**ក្រសួងមហាផ្ទៃ នឹងធ្វើការបោះពុម្ពទិន្នន័យ និង QR Code ដើម្បីបិទលើសន្លឹក លិខិតឆ្លងដែនជនបរទេស ជំនួសការប្រើប្រាស់សន្លឹកទិដ្ឋាការស្អិត និងឬការប្រថាប់ត្រាជំនាញអន្តោប្រវេសន៍**ឱកាសការងារ! គិតត្រឹមថ្ងៃទី ១៧ ខែមករា នេះ មានការងាររហូតដល់ទៅចំនួន ៦៦ ៧១៧ កន្លែង កំពុងរង់ចាំអ្នក**ក្រសួងសាធារណការ ជូនដំណឹងពីការធ្វើនាវាចរណ៍ នៅតំបន់សិក្សាគម្រោងសាងសង់ ស្ពានមិត្តភាពកម្ពុជា-កូរ៉េ**បទវិភាគ៖ក្តីសង្ឃឹមរបស់ទំនាក់ទំនងរវាងចិននិងអាមេរិកស្ថិតនៅលើប្រជាជន**លោក Han Zheng តំណាងពិសេសរបស់លោក Xi Jinping ប្រធានរដ្ឋចិននឹងចូលរួមពិធីឡើងកាន់មុខតំណែងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក**ឧត្តមសេនីយ៍ទោ សោម ស៊ុន បន្ត​នាំយកប្រេងឥន្ធនៈ គ្រឿងឧបភោគបរិភោគ ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ជូនទី​បញ្ជាការ​ស្រាល​ចំនួន​ ៤​ នៅក្នុងភូមិសាស្ត្រស្រុកសណ្តាន់ និងស្រុកសន្ទុក

សមត្ថកិច្ចនគរបាលស្រុកលើកដែកឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ ករណីគំរាមកំហែងថានឹងសំលាប់ និងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិដោយចេតនា

ភ្នំពេញ ៖ ជនសង្ស័យជនជាតិវៀតណាម ត្រូវបានសមត្ថកិច្ចនគរបាលស្រុកលើកដែកឃាត់ខ្លួន ករណីគំរាមកំហែងថានឹងសំលាប់ និងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិដោយចេតនា។

ការឃាត់ខ្លួននេះបានធ្វើឡើងនៅថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ១២:៣០នាទី ចំណុចមាត់ច្រាំងទន្លេមេគង្គភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ។

ជនរងគ្រោះចំនួន០២នាក់មានឈ្មោះ
១.ឈ្មោះ ឡេ ធីហ៊ុង ភេទស្រី អាយុ ៦៨ ឆ្នាំ ជនជាតិវៀតណាម មុខរបរមេផ្ទះ មានទីលំនៅភូមិឃុំកើតហេតុ។

២.ឈ្មោះង្វៀង យ៉ាំងណាម ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិវៀតណាម មុខរបរជាង
កាត់សក់ មានទីលំនៅភូមិឃុំកើតហេតុ។

ចំណែកជនសង្ស័យមានឈ្មោះ ង្វៀង យ៉ាំងម៉ាន ភេទ ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មក ស្នាក់នៅភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល មានសារធាតុញៀនក្នុងទឹកនោម(+)(ឃាត់ខ្លួន)។

សម្ភារៈខូចខាត៖ ខ្សែពួរដាច់ជាពីរកំណាត់សរុបប្រវែង៥,៦០ម៉ែត្ររបស់ជនរងគ្រោះឈ្មោះឡេ ធីហ៊ុង។

វត្ថុតាងចាប់យក៖ ១.កណ្ដៀវផ្លែដែកដងឬស្សីចំនួន០១របស់ជនសង្ស័យឈ្មោះង្វៀង យ៉ាំងម៉ាន់។ ២.កូនកាំបិតចិតបន្លែ០១របស់ជនសង្ស័យឈ្មោះង្វៀង យ៉ាំងម៉ាន់។ ៣.ខ្សែពួលដាច់ជាពីរកំណាត់សរុបប្រវែង៥,៦០ម៉ែត្ររបស់ជនរងគ្រោះឈ្មោះឡេ ធីហ៊ុង។

ដើមហេតុសភាពនៃរឿងហេតុ៖ មុនពេលកើតហេតុ ជនរងគ្រោះកំពុងសែនកុងម៉ានៅលើប៊ែរ ឯកូនប្រុសជនរងគ្រោះកំពុងទាញប៊ែរ(ដែលខ្លួនស្នាក់នៅ)ចូលមកមាត់ច្រាំងទន្លេ ពេលនោះស្រាប់តែឈ្មោះ ម៉ាន់ ផឹកស្រាស្រវឹងកាន់កណ្តៀវមក បានហៅកូនប្រុសជនរងគ្រោះអោយឡើងគោក រួចស្រែកគំរាមថា”អញ!កាប់ក្បាលអ្ហែងទាំងអស់គ្នា និង និយាយថាបើអ្ហែង!មិនឡើងមកទេ អញនិងកាប់ខ្សែប៊ែរអ្ហែង!” ជនរងគ្រោះក៏បានប្រាប់កូនប្រុសរបស់ខ្លួនមិនអោយឡើងមកលើគោកទេ ព្រោះខ្លាចវាកាប់ ស្រាប់តែឈ្មោះម៉ាន់ បានយកកណ្ដៀវកាប់ខ្សែពួរប៊ែររបស់ជនរងគ្រោះដាច់ជាពីរ ពេលនោះជនរងគ្រោះភ័យពេកខ្លាចអណ្ដែតប៊ែរចូលទៅក្នុងទន្លេ ក៏អោយកូនប្រុសរបស់ខ្លួនតេប្តឹងសមត្ថកិច្ចតែម្តង។ចំពោះឈ្មោះម៉ាន់នេះកាលណាតែផឹកស្រាស្រវឹង គឺវាសំលៀងកាំបិតកណ្ដៀវ ពូថៅហើយ វានេះបានគំរាមជនរងគ្រោះកាប់សម្លាប់ជនរងគ្រោះច្រើនលើកច្រើនសារមកហើយ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនមកអធិការដ្ឋាន នគរបាលស្រុកលើកដែកដើម្បីកសាងនិតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង