មានជនខិលខូច បាននិងកំពុងក្លែងបន្លំតេឡេក្រាម ជាសម្ដេចតេជោ ហ៊ុន សែន
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា មានជនខិលខូច បាននិងកំពុងក្លែងតេឡេក្រាម ជាសម្ដេចដោយដាក់ឈ្មោះ
@HUN SEN 24 ដូចមានភ្ជាប់ជាមួយ ។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១២ សីហានេះ ថា «មានជនខិលខូច បាននិងកំពុងក្លែងតេឡេក្រាម (telegram)របស់ខ្ញុំដោយ យករូបថតខ្ញុំ និងភរិយានិងដាក់ឈ្មោះ
@HUN SEN24 ដូចមានភ្ជាប់ជាមួយ។ សូមប្អូនប្រុងប្រយត្ឋ័កុំចាញ់ បោកជនអាក្រក់នេះ និងសូមលោកអ្នកដែលក្លែងឈ្មោះខ្ញុំ លុបចោលជាបន្ទាន់បើពុំនោះទេ នឹងទទួលខុសត្រូវចំពោះមុខច្បាប់» ។