កងកម្លាំងកងពលតូចថ្មើរជើងលេខ៥១ ចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងយុទ្ធនាការអនាម័យបរិស្ថាន ក្រុងប៉ោយប៉ែត

ភ្នំពេញ ៖ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ បានចាត់តាំងកម្លាំងដឹកនាំដោយ វរសេនីយ៍ត្រី គង់ សារ៉ុម មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៣ តាមសំណើរសុំរបស់រដ្ឋបាលក្រុងប៉ោយប៉ែត ចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងយុទ្ធនាការ អនាម័យបរិស្ថានក្រុង រួមជាមួយកម្លាំងចម្រុះ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ថា យុទ្ធនាការអនាម័យបរិស្ថាន ក្នុងក្រុងប៉ោយប៉ែតនេះ ត្រូវបានធ្វើឡើងរួមគ្នាជាមួយកងកម្លាំងទាំង៣ប្រភេទ អាជ្ញាធរសង្កាត់ កម្លាំងប្រជាការពារ ក្រុមយុវជនក្រុង ស.ស.យ.ក សិស្សានុសិស្ស និងស្ថាប័នឯកជន ក្រុមហ៊ុនប្រមូលសំរាម ស៊ីនទ្រី ក្នុងក្រុងប៉ោយប៉ែត ដើម្បីឲ្យមានសោភ័ណភាពល្អនៅក្នុងក្រុង រៀបចំសោភ័ណភាព ទីក្រុងស្អាត សម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ក្នុងការជួយលើកស្ទួយសេដ្ឋកិច្ចជាតិ ជាពិសេសជួយទប់ស្កាត់ការឆ្លងនៃជម្ងឺរាតត្បាតផ្សេងៗ៕

