**សម្តេច ស ខេង និងលោកជំទាវ ប្រារព្ធធ្វើពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ដើម្បីប្រមូលបច្ច័យរៀបចំកសាងបង្ហើយព្រះពុទ្ធរូបអង្គធំ និងកសាងខឿនសួនច្បារជើងភ្នំសំពៅ ក្នុងស្រុកបាណន់**រដ្ឋមន្ត្រីការបរទេស៖ កាតាកំពុងធ្វេីការជាមួយក្រុមការងាររបស់លោក ដូណាល់ ត្រាំ លេីបទឈប់បាញ់នៅតំបន់ហ្កាហ្សា**ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន អញ្ជើញប្រកាសលោក លឹម វុទ្ធី ចូលកាន់មុខតំណែងប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់ ជំនួសលោក លី សុគន្ធី ដែលត្រូវចូលនិវត្តន៍**ឯកឧត្តម ថេង ច័ន្ទសង្វារ និងឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលបង្កើតភាពស្និទ្ធស្នាលរវាងថ្នាក់ដឹកនាំ និងក្រុមជំនួយការ ផ្នែកព័ត៌មាន និង បណ្តាញផ្សព្វផ្សាយសង្គម**ឯកឧត្តម ជីវ ស៊ុនហេង ដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យវឌ្ឍនភាពការងារការពារច្រាំងទន្លេមេគង្គដែលប្រឈមនឹងការបាក់ស្រុត ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ**ការបោះឆ្នោតទម្លាក់តំណែងប្រធានាធិបតីកូរ៉េខាងត្បូង​ លោក Yoon Suk Yeol ត្រូវបានផ្អាកពាក់កណ្តាលទី​ ដោយសមាជិកបក្សកាន់អំណាចធ្វេីពហិការ**មន្ទីរអប់រំខេត្តព្រះសីហនុ បើកសិក្ខាសាលាបណ្ដុះបណ្ដាលបច្ចេកទេសស្ដីពីការអប់រំបរិស្ថានសម្រាប់សាលាមតេយ្យសិក្សាទាំងអស់ក្នុងក្រុងព្រះសីហនុ**បងប្អូនកម្មករនិយោជិត និងអ្នកបើកបររថយន្តដឹកកម្មករនិយោជិត ១១រាជធានី-ខេត្ត បានទទួលការផ្សព្វផ្សាយ “ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពក្នុងការធ្វើដំណើរ” តាមរយៈ ប.ស.ស.**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូ និងនាឡិកា**EU មិនទាន់អាចឯកភាពគ្នា ក្នុងការដាក់ទណ្ឌកម្មកញ្ចប់ទី១៥ លើប្រទេសរុស្ស៉ី**ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ ជួបសំណេះសំណាលជាមួយអាជីវករផ្សារបឹងឈូកក្រុងបាត់ដំបង ក្រោយសម្តេចធិបតីនាយករដ្ឋមន្ត្រី បញ្ជាឲ្យសាងសង់ឡើងវិញ និងឲ្យអាជីវករអាចមានសិទ្ធិកាន់កាប់មួយជីវិត**ម៉ិកស៊ិកកំពុងដុតដៃដុតជើង ដើម្បីការពារកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិក-កាណាដា**យុវជនកម្ពុជា មានមោទនភាពចំពោះក្រមាខ្មែរមានអាយុរាប់រយឆ្នាំ ដែលត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី**ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន៖ រយៈពេលបីឆ្នាំចុងក្រោយបណ្ណកម្មសិទ្ធិជាង១១ម៉ឺនបណ្ណ ត្រូវបានប្រគល់ជូនដល់ដៃពលរដ្ឋក្នុងខេត្តកំពត**ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជួបសំណេះ សំណាលជាមួយសិស្សជ័យលាភីនិទ្ទេស A ខេត្តព្រះសីហនុ ក្នុងសម័យប្រឡងបាក់ឌុប ឆ្នាំ២០២៤ ចំនួន ៤៥នាក់**រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ រយៈពេល១០ខែ ដើមឆ្នាំ២០២៤ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ ៥លាន ៣៧ម៉ឺននាក់ កើនឡើង ២២% បើធៀបនឹងឆ្នាំ២០២៣**ឯកឧត្តមបណ្ឌិត កៅ ថាច អនុញ្ញាតឱ្យក្រុមហ៊ុន THANKS CARBON ជាក្រុមហ៊ុនវិនិយោគលំដាប់អន្តរជាតិកូរ៉េ ចូលជួបពិភាក្សាពីឱកាសបង្កើតកិច្ចសហការជាដៃគូ និងការវិនិយោគបន្ថែម**ឯកឧត្តម រស់ វណ្ណា ដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ក្នុងដំណើរបេសកកម្មគាំទ្រគម្រោងលើកទី៣ របស់ WB ក្នុងគម្រោងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសំរាម សំណល់រឹង និងប្លាស្ទិក នៅខេត្តសៀមរាប**ស្រុកកំណើតពណ៌ខៀវ ក្បាលម៉ាស៊ីនពណ៌ខៀវ ឃ្លាំងស្បៀងពណ៌ខៀវ … សមុទ្រនៅក្នុងកែវភ្នែករបស់លោក Xi Jinping**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ស្ដេចយាងសម្ពោធប៉ុស្តិ៍សុខភាព សម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រ សីហមុនី

ឧត្តមសេនីយ៍ទោ សោម សុវណ្ណ អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញ ការងារយោធាតំបន់ យោធភូមិភាគពិសេសឆ្នាំ២០២២

ភ្នំពេញ៖ នៅសាលាពលទាហានយោធភូមិភាគពិសេស ស្ថិតក្នុងភូមិសាស្ត្រ ភូមិថ្មី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ ២០២២ បានប្រារព្វពិធី បិទវគ្គហ្វឹកហ្វឺន បំប៉នជំនាញ ការងារយោធាតំបន់យោធភូមិភាគពិសេសឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម សុវណ្ណ មេបញ្ជាការរងយោធភូមិភាគពិសេសតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមឧត្ដមសេនីយ៍ឯក ពូ សាប៊ុតឌី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគពិសេស ។

របាយការណ៏បានឱ្យដឹងថាហ្វឹកហ្វឺនបំប៉នជំនាញការងារយោធាតំបន់ បានឲ្យដឹងថា៖ អនុវត្តការបណ្តុះបណ្តាលធនធានមនុស្សកងយោធពលខេមរភូមិន្ទ យោធភូមិភាគពិសេស បានបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញការងារយោធាតំបន់ ឆ្នាំ ២០២២ ឲ្យដល់យោធិន នៃយោធភូមិភាគពិសេស ដោយទទួលបានលទ្ធផលរួមមាន៖ វគ្គហ្វឹកហ្វឺនបំប៉នជំនាញការងារយោធាតំបន់ ប្រចាំឆ្នាំ២០២២ រយៈពេល៤៥ថ្ងៃ សិក្ខាកាមចំនួន៥០នាក់ គ្រូចំនួន១០នាក់ បំរើការ០៦នាក់ សរុប ៦៦នាក់ ។

ឧត្តមសេនីយ៍ទោ សោម សុវណ្ណ បានអញ្ជើញផ្ដល់ប័ណ្ណសរសើរ លិខិតសរសើរនិងលិខិតបញ្ជាក់ការសិក្សាជូនដល់សិក្ខាកាមចំនួន៥០នាក់ ។

ក្នុងនោះ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម សុវណ្ណ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលល្អប្រសើរសម្រាប់វគ្គហ្វឹកហ្វឺនបំប៉នជំនាញការងារយោធាតំបន់ឆ្នាំ២០២២គួរជាទីមោទនៈ ។
ឧត្តមសេនីយ៍ទោ សោម សុវណ្ណ បានបញ្ជាក់ថាលទ្ធផលទាំងនេះកើតចេញពីកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់ និងសាមគ្គីជាធ្លុងមួយពីសំណាក់មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន យោធភូមិភាគពិសេសទាំងអស់ ។ សូមបន្តនូវវប្បធម៌ និងប្រពៃណីយ៍យ៉ាងល្អនេះបន្ថែមទៀត សង្ឃឹមថាផែនការហ្វឹកហ្វឺនគ្រប់វគ្គក្នុងឆ្នាំ២០២២ ទទួលបានលទ្ធផលកាន់តែល្អទ្វេរឡើងថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង