**សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតរំលែកមរណទុក្ខជូន លោកជំទាវ សែម សុធា ចំពោះមរណភាពឯកឧត្តម ស្វាយ ដូត**ចូលរួមរំលែកមរណទុក្ខ! ឯកឧត្តម ស្វាយ ដូត ទទួលមរណភាពដោយសារបញ្ហាបេះដូង**រដ្ឋមន្រ្តីក្រសួងបរិស្ថាន លើកទឹកចិត្តចំពោះការវិនិយោគ ដែលគិតគូរលើភាពស្អាតក្នុងទឹករបស់កម្ពុជា**ឧត្ដមសេនីយ៍ទោ ខូវ លី ណែនាំដល់មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាល យកចិត្តទុកដាក់ បម្រើសេវាជូនពលរដ្ឋឲ្យបានទាន់ពេលវេលា**ស្នងការនគរបាលខេត្តបាត់ដំបង ដាស់តឿនមន្រ្តីនគរបាលទាំងអស់ សូមកុំមានការពាក់ព័ន្ធជាមួយបញ្ហាគ្រឿងញៀន**សហគមន៍ខ្មែរពីអូស្ត្រាលី និងណូវែលហ្សេឡង់ អញ្ជើញទស្សនកិច្ចតំបន់ព្រំដែន កម្ពុជា-វៀតណាម**សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញសារាចរស្តីពី ការរៀបចំទិវាជាតិសង្គមកិច្ចលើកទី១និងទិវាសង្គមកិច្ចពិភពលោកលើកទី១៨**សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាសទិវាជាតិសង្គមកិច្ចលើកទី១និងទិវាសង្គមកិច្ចពិភពលោកលើកទី១៨**ប្រមុខរដ្ឋស្ដីទីត្រាស់បង្គាប់តែងតាំង មន្រ្តីរួមទាំងឧកញ៉ាចំនួន៦២រូប ជាទីប្រឹក្សារបស់ឯកឧត្ដម អ៊ុច បូររិទ្ធ អនុប្រធានទី១នៃព្រឹទ្ធសភា**ចំនួនអ្នកស្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំរបស់អ៉ីស្រាអែល បានកើនដល់ ៣២៦នាក់ និងជាច្រើននាក់ផ្សេងទៀតរងរបួស**ប៉ូលិសកូរ៉េខាងត្បូង ចាប់ផ្តើមរឹតបន្តឹងសន្តិសុខបន្ថែមទៀត សម្រាប់មេដឹកនាំបក្សប្រឆាំងដ៏ធំបំផុតរបស់ប្រទេសកូរ៉េខាងត្បូង ក្រោយសមាជិកសភាព្រមានអំពីផែនការធ្វើឃាតដ៏សាហាវមួយសំដៅទៅលើ លោក លី ជេយ៉ុង**អភិបាលខេត្តពោធិ៍សាត់៖ រាជរដ្ឋាភិបាលកម្ពុជា ចង់ឃើញក្រុមហ៊ុនវិនិយោគ មានទាំងការដាំដុះ ការកែច្នៃ និងការនាំចេញដោយផ្ទាល់ ពីកម្ពុជាទៅកាន់ទីផ្សារពិភពលោក**រដ្ឋាភិបាលនៃប្រទេសប៉េរូ ប្រកាសភាពអាសន្នក្នុងរដ្ឋធានីលីម៉ា ហើយដាក់ពង្រាយទាហានតាមដងផ្លូវ ដើម្បីជួយទប់ទល់នឹងអំពើហិង្សានាពេលថ្មីៗ និងដែលបានឆក់យកជីវិត តារាចម្រៀងដ៏មានប្រជាប្រិយម្នាក់**លោក ដូណាល់ ត្រាំ អះអាងថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នឹងធ្វើទស្សនកិច្ចមកសេតវិមានដល់សហរដ្ឋអាម៉េរិក«ក្នុងពេលដ៏ខ្លីខាងមុខ»**លោក ដូណាល់ ត្រាំ និយាយជាមួយលោក ពូទីន ដោយបង្ហាញក្តីសង្ឃឹមអំពីការឈានទៅរកកិច្ចព្រមព្រៀងបទឈប់បាញ់រវាងរុស្ស៊ី និងអ៊ុយក្រែន**ក្រសួងការងារ រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីបរិវត្តកម្មឌីជីថលលើការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ (M&E) នៃការអនុវត្ត ផ.យ.អ-ក.ស.ប. ២០២៤-២០២៨**គួរឲ្យអាសូរណាស់! ក្មេងប្រុសអាយុ១ខួបជាង បាត់បង់ជីវិតដោយសារលង់ទឹក នៅស្រុកមង្គលបូរី**ជាការសងសឹក! ចលនាក្រុមឧទ្ទាម ហួធី ដែលមានមូលដ្ឋាននៅប្រទេសយេម៉ែន បានកំណត់គោលដៅលើក្រុមនាវាផ្ទុកយន្តហោះអាមេរិក ជាមួយនឹងការវាយប្រហារដោយមីស៊ីលរយៈចម្ងាយឆ្ងាយ**អ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តីអង់គ្លេស បាននិយាយថា មានប្រទេសជាច្រើន ស្ម័គ្រចិត្តចូលរួមផ្តល់កងកម្លាំងរក្សាសន្តិភាពនៅអ៊ុយក្រែន ក្នុងករណីដែលកិច្ចព្រមព្រៀងសន្តិភាព ត្រូវសម្រេចបានជាមួយរុស្ស៉ី**សម្តេចធិបតី ផ្តល់ជាគោលការណ៍នៅតំបន់ដាច់ស្រយាល គ្រូមធ្យមសិក្សាដែលចូលនិវត្តន៍ ត្រូវពិនិត្យលទ្ធភាពឱ្យបន្តកិច្ចសន្យាធ្វើជាគ្រូបណ្តោះអាសន្ន រហូតរើសគ្រូថ្មីបាន

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បើកវគ្គបណ្ដុះបណ្ដាលអំពី កាកបាទក្រហម និងវិជ្ជាសង្គ្រោះបឋម ជូនដល់មន្ត្រីប្រចាំការអនុសាខាកាកបាទក្រហមកម្ពុជា ក្រុង-ស្រុកទាំង១២

ភ្នំពេញ៖ នៅសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២២ មានរៀបចំពិធីបើកវគ្គបណ្ដុះបណ្ដាលអំពី កាកបាទក្រហម និងវិជ្ជាសង្គ្រោះបឋម ជូនដល់មន្ត្រីប្រចាំការអនុសាខាកាកបាទក្រហមកម្ពុជា ក្រុង-ស្រុកទាំង១២ នៃខេត្តសៀមរាប ចំនួន២៤នាក់ ក្រោមអធីបតីភាព ឯកឧត្តម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប។

លោក ស៊ុ សំអន នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានឱ្យដឹងថា វគ្គបណ្ដុះបណ្ដាលនេះមានរយៈពេល២ថ្ងៃគឺ ថ្ងៃទី ១១-១២ ខែសីហា ឆ្នាំ២០២២ ដើម្បីបង្កើនចំណេះដឹងដល់មន្ត្រីប្រចាំការអនុសាខា ក្នុងការបំពេញការងារភារកិច្ចជាប្រតិបត្តិករមនុស្សធម៌ជួយសង្គ្រោះដល់ជនរងគ្រោះ និងងាយរងគ្រោះនៅក្នុងសហគមន៍ប្រកបដោយប្រសិទ្ធភាព។

លោកបានបន្តថា សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានអនុវត្តន៍យ៉ាងយកចិត្តទុកដាក់លើការងារវិស័យអាទិភាពទាំង៤ នៃយុទ្ធសាស្ត្រ ២០២១-២០៣០ កាកបាទក្រហមកម្ពុជា រួមមាន៖
១- វិស័យអាទិភាព គ្រប់គងគ្រោះមហន្តរាយវិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ
២- វិស័យអាទិភាព សុខភាព និងការថែទាំសុខភាពក្នុងសហគមន៍
៣- វិស័យអាទិភាព ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌
៤- វិស័យអាទិភាព ការអភិវឌ្ឍស្ថាប័ន

មានប្រសាសន៍សំណេះសំណាលជាមួយសិក្ខាកាម ឯកឧត្តម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខា បានលើកឡើងថា វគ្គបណ្តុះបណ្តាលនាពេលនេះ គឺមានសារសំខាន់ណាស់ក្នុងការផ្តល់នូវចំណេះដឹងពេញលេញជាមូលដ្ឋានគ្រឹះជូនលោក លោកស្រី ដើម្បីយកទៅបំពេញការងារក្នុងវិស័យមនុស្សធម៌ ការងារសង្គម ក៏ដូចការងារអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួនទៅអនាកតផងដែរ។

ជាមួយគ្នានោះ ឯកឧត្តមសូមផ្តាំផ្ញើដល់លោក លោកស្រីទាំងអស់នៅក្នុងវគ្គនេះ ត្រូវខិតខំត្រងត្រាប់ស្ដាប់នូវរាល់បទបង្ហាញ ចូលរួមហ្វឹកហាត់វិជ្ជាសង្គ្រោះបឋមឱ្យបានច្បាស់លាស់ ដើម្បីទទួលបាននូវចំណេះដឹងពិតប្រាកដ។ កិច្ចការដ៏សំខាន់ចាំបាច់មួយទៀតនោះគឹ ពេលវិលត្រឡប់ទៅក្រុង-ស្រុកវិញ លោក លោកស្រីត្រូវយកចំណេះដឹងនេះ ទៅផ្សព្វផ្សាយ បណ្តុះបណ្តាលបន្ត ជូនដល់ក្រុមកាកបាទក្រហមកម្ពុជា ឃុំ-សង្កាត់ អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា និងប្រជាពលរដ្ឋក្នុងសហគមន៍ឱ្យបានទូលាយតាមដែលអាចធ្វើបាន ដើម្បីពង្រីកបន្តនូវវប្បធម៌ចែករំលែក និងជួយសង្គ្រោះគ្នាទៅវិញទៅមកនៅក្នុងសង្គមជាតិយើង។

សូមបញ្ជាក់ថា៖ វគ្គបណ្ដុះបណ្ដាលរយៈពេល២ថ្ងៃនេះផ្ដោតជាសំខាន់លើប្រធានបទមួយចំនួនរួមមាន៖
១- អំពីកាកបាទក្រហម៖ ប្រវត្តិកាកបាទក្រហម សមាសភាគកាកបាទក្រហម បដិរូមសញ្ញាសម្គាល់របស់ចលនា គោលការណ៍គ្រឹះរបស់ចលនា ប្រវត្តិកាកបាទក្រហមកម្ពុជា និងយុទ្ធសាស្រ្ត២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា។
២- អំពីវិជ្ជាសង្គ្រោះបឋម៖ គោលការគ្រឹះនៃការសង្គ្រោះ ស្ថានភាពដំណេកសុវត្ថិភាព សភាពស្ហុក ស្លាក់ លង់ទឹក ធ្លាក់ពីលើទីខ្ពស់ ឆក់ចរន្តអគ្គិសនី គ្រោះថ្នាក់ចរាចរណ៍ របួសគ្រប់ប្រភេទ ពុល ប្រកាច់ ហូរឈាម សន្លប់ CPR ការបាក់ឆ្អឹង និងការបញ្ជូនជនរងគ្រោះ៕

អត្ថបទដែលជាប់ទាក់ទង