ឯកឧត្ដម នេត្រ ភក្ត្រា៖ គម្រោងស្រូវនិរន្តរ៍ភាព (SRP) ទទួលបានជោគជ័យ ដោយសារមានការគាំទ្រពីសហគមន៍
ភ្នំពេញ៖ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានលេីកឡេីងថា គម្រោងស្រូវនិរន្តរ៍ភាព (SRP) ទទួលបានជោគជ័យ ដោយសារមានការគាំទ្រពីប្រជាពលរដ្ឋនៅសហគមន៍ ដែលមានផលប្រយោជន៍ទៅដល់ការអភិរក្សសត្វខ្សឹប ។
ឯកឧត្តម នេត្រ ភក្រ្តា បានមានប្រសាសន៍ថា ក្រសួងបរិស្ថានទទួលបន្ទុកអភិរក្ស បានសហការគ្នាជាមួយអង្គការដៃគូទៅលើគំរោងអភិវឌ្ឍន៍ដើម្បីផ្តល់ជំរើសថ្មីជូនដល់ប្រជាពលរដ្ឋក៏ដូចជាផ្តល់នូវមុខរបរ និងផលចំណូលដល់ប្រជាពលរដ្ឋ ដើម្បីអោយគាត់ជៀសផុតពីការទៅទន្រ្ទានដីអភិរក្សនឹងការបរបាញ់សត្វ។
ឯកឧត្ដម រដ្ឋលេខាធិការ បន្ថែមថា ពលរដ្ឋក្នុងសហគមន៍ក៏ទទួលបានពីផលពីសត្វខ្សឹបផងដែរ តាមរយៈទេសចរណ៍ធម្មជាតិ មកទស្សនាហើយគាត់ក៏បានទទួលចំនូលពីសហគមន៍ផងបានទាំងចំនូលសំរាប់ពួកគាត់ជាមគ្គុទេសហើយនឹងរៀបចំធ្វើដំនើរផ្សេងៗហើយគំរោងនេះយើងក៏ចង់អោយពង្រីកបន្តទៅតំបន់ផ្សេងៗទៀតដែលមានសក្តានុពលដើប្បីអោយមានការចូលរួមកាន់តែច្រើនឡើងថែមទៀត ៕