ភូមិចំនួន១៤ ក្នុងខេត្តរតនគិរី កំពុងរងការជន់លិច ដោយជំនន់ទឹកភ្លៀង
ភ្នំពេញ៖ យោងតាមក្រសួងធនធានទឹកបានឱ្យដឹងថា ដោយមានភ្លៀងធ្លាក់ជាប់ៗគ្នា រយ:ពេលប៉ុន្មានថ្ងៃកន្លងមកនេះ គិតត្រឹមថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ បានធ្វើឲ្យទឹកទន្លេស្រែពកហក់ឡើង លើសកំពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ០.៣២ម (កំពស់ទឹកប្រកាស ឲ្យប្រុប្រយ័ត្ន ១២.៥០ម) ទឹកបានបង្កជាជំនន់ទឹកភ្លៀង បានជន់លិចសន្សឹម ទៅលើភូមិចំនួន១៤ ស្ថិតក្នុងឃុំសេដា ឃុំកាឡែង និងឃុំជ័យឧត្តម ស្រុកលំផាត់។ ចំណែកទឹកទន្លេសេសាន បានវិលមកស្ថានភាព ប្រក្រតីវិញហើយ។
គិតត្រឹមថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២នេះ ៖
១- ទឹកទន្លេសេសាន ស្ថានីយកាចូន ស្រុកវើនសៃ (កំពស់ប្រកាស ៨.៥០ម)
– ព្រឹកវេលាម៉ោង ៦:០០ = ៥.៣៥ម
– ទឹកបានស្រកចុះ
២- ទឹកទន្លេស្រែពក ស្ថានីយស្រុកលំផាត់ (កំពស់ប្រកាស ១២.៥០ម)
– ព្រឹកវេលាម៉ោង ៦:០០ = ១២.៦០ម
– ព្រឹកវេលាម៉ោង ១០:០០ = ១២.៨២
– ទឹកឡើង = ០.២២ម
ទឹកនៅបន្តឡើងសន្សឹមៗនៅទន្លេស្រែពក ៕