នគរបាលស្រុករតនមណ្ឌល ចាប់ខ្លួនអ្នកលេងភ្នាល់អាប៉ោង២នាក់ យកមកដុះក្អែល

បាត់ដំបង៖ នគរបាលស្រុករតនមណ្ឌលនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៤និង០០នាទីរសៀល បានចុះប្រតិបត្តិការបង្ក្រាបករណីលេងល្បែងស៊ីសងខុសច្បាប់ (អាប៉ោង) ក្នុងបទល្មើសជាក់ស្ដែង ត្រង់ចំណុចភូមិដូនមាយ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
ក្នុងការបង្ក្រាបសមត្ថកិច្ចបានឃាត់ខ្លួនអ្នកប្រព្រឹត្តិចំនួន២នាក់ ១.ឈ្មោះ យ៉ែម ភឹង ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិដូនមាយ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង (ជាម្ចាស់ផ្ទះ) និង២.ឈ្មោះ ចេក គុយ ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិចែងមានជ័យ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង (ជាអ្នកបាញ់អាប៉ោង)។
វត្ថុតាងដកហូតបានរួមមាន៖ ចានសំរាប់បាញ់អាប៉ោងចំនួន១, មេអាប៉ោងចំនួន ៩គ្រាប់, ប្រាក់ខ្មែរចំនួន ១,២៣០,០០០រៀល (មួយលានម្ភៃបីម៉ីន) ។
បច្ចុប្បន្ន កម្លាំងនគរបាលស្រុកបានធ្វើការអប់រំ និងធ្វើកិច្ចសន្យាដល់អ្នកប្រព្រឹត្តិទាំង២នាក់ខាងលើ អោយបញ្ឈប់ការលេងល្បែងស៊ីសងខុសច្បាប់តទៀត រួចអនុញ្ញាតអោយក្រុមគ្រួសារមកធានាត្រឡប់ទៅលំនៅឋានវិញ៕
