បងប្អូននិយោជក ដែលជាម្ចាស់សហគ្រាសគ្រឹះស្ថាន ផ្តល់កិច្ចសហការយ៉ាងល្អ ក្នុងការចូលរួមផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន
ភ្នំពេញ៖ យោងតាមការបញ្ជាក់របស់ក្រុមការងារត្រីភាគីសម្រាប់ការចុះយុទ្ធនាការផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន បានឱ្យដឹងថា តាមរយៈយុទ្ធនាការចុះផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនដល់បងប្អូនកម្មករនិយោជិតមួយរយៈពេលកន្លងមកនេះ គឺទទួលបានលទ្ធផលល្អប្រសើរ ដោយមានកិច្ចសហការយ៉ាងល្អពីសំណាក់ភាគីនិយោជក ដែលជាម្ចាស់សហគ្រាស គ្រឹះស្ថាន។
ជាមួយគ្នានេះ ប.ស.ស. បាននឹងកំពុងបន្តបង្កើនការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយបន្ថែមទៀតទៅកាន់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ពិសេសបងប្អូនកម្មករនិយោជិត ធ្វើយ៉ាងណាឱ្យពួកគាត់ទាំងអស់បានយល់ដឹងកាន់តែច្បាស់អំពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនថ្មីមួយនេះ។
គួរឱ្យដឹងផងដែរថា គិតត្រឹមថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ នេះ មានបងប្អូនកម្មករនិយោជិតសរុបប្រមាណជាង ៣៣ម៉ឺននាក់ ស្មើនឹងប្រមាណជា ៧៦៥លើក បានចូលរួមឈ្វេងយល់ស្តីពីរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធន តាមរយៈយុទ្ធនាការចុះផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន នេះបើយោងតាមរបាយការណ៍ស្ដីពីយុទ្ធនាការ ៩០ថ្ងៃ នៃការចុះផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន របស់ ប.ស.ស.៕