ឯកឧត្តម កើត រិទ្ធ អញ្ជើញដឹកនាំកិច្ចប្រជុំបន្តដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ
ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌
នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ នេះបានអញ្ជើញដឹកនាំកិច្ចប្រជុំបន្តដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌, រាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ និងមន្ត្រីរាជការនៃក្រសួងយុត្តិធម៌មួយចំនួន៕