នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងាររបស់អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២២ បានកិច្ចប្រជុំត្រួតពិនិត្យការងាររបស់អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រចាំខែកក្កដា និងលើកទិសដៅការងារខែសីហាឆ្នាំ២០២២ ។

កិច្ចប្រជុំនេះ ក៏មានការអញ្ជេីញចូលរួមពីឯកឧត្តម លោកជំទាវ ឧត្តមសេនីយ អគ្គលេខាធិការ រង ប្រធាននាយកដ្ឋាន ក្រោមឱវាទអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនផងដែរ៕

