ឧត្តមសេនីយ៍ឯក ឯក សំអូន អញ្ជើញចូលរួមពិធីអបអរសាទរ ព្រះកិត្តិនាមសម្ដេចព្រះនាងចៅសេរីគីតព្រះរាជនី ផាន់ពីហ្លួង ក្នុងឱកាសមហាមង្គលចម្រើនព្រះជន្មវស្សា ៩០ព្រះវស្សា នៅថៃ
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ទីបញ្ជាការកងទ័ពភូមិភាគទី១ ប្រទេសថៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ ព្រមទាំងមេបញ្ជាការរង នាយសេនាធិការ នាយ នាយរង ការិយាល័យ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរព្រះកិត្តិនាមសម្ដេចព្រះនាងចៅសេរីគីតព្រះរាជនី ផាន់ពីហ្លួង ក្នុងឱកាសមហាមង្គលចម្រើនព្រះជន្មវស្សា ៩០ ព្រះវស្សា។
ពិធីនេះផងដែរខាងភាគីថៃ មានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាក់រើនឆៃ ហ៉ីនថៅ តំណាងឯកឧត្តមមេបញ្ជាការកងទ័ពជើងគោកជាប្រធានក្នុងកម្មវិធី និងឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊ុកសាន់ ណងបូឡាង មេបញ្ជាការកងទ័ពភូមិភាគទី១ ប្រទេសថៃ
ក្រោយពី ឧត្តមសេនីយ៍ឯក ចាក់រើនឆៃ ហ៉ីនថៅ តំណាងឯកឧត្តមមេបញ្ជាការកងទ័ពជើងគោកជាប្រធានក្នុងកម្មវិធី បានអានសារថ្វាយព្រះពរចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ ព្រមទាំងមេបញ្ជាការរង នាយសេនាធិការ នាយ នាយរង ការិយាល័យការិយាល័យ បានចូលរួមព្រលែងកូនត្រី និងដាំដើមឈើនៅទីកន្លែងពីធីនោះផងដែរ៕