ឧបាសិកា ពេន យុត ត្រូវជាម្តាយក្មេក ឯកឧត្តម ខៀវ កាញារីទ្ធ បានទទួលមរណភាព ក្នុងជន្មាយុ ៩២ឆ្នាំ ដោយជរាពាធ
ភ្នំពេញ៖ លោកយាយ ឧបាសិកា ពេន យុត កុសលចិត្តាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ត្រូវជាម្តាយក្មេក ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងត្រូវជាម្តាយបង្កើត លោកជំទាវ ទេព រង្ស៊ី បានធ្វើមរណកាលនៅវេលាម៉ោង៩ និង១៥ នាទីព្រឹកថ្ងៃអង្គារ៍ ១២ កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ ក្នុងជន្មាយុ ៩២ ឆ្នាំ ដោយជរាពាធ។
សពលោកយាយឧបាសិកា ពេន យុន ត្រូវបានក្រុមគ្រួសារតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅភូមិគ្រឹះ ភូមិលេខ៣៨ ផ្លូវ ២៨៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ៕