ឯកឧត្តម ជីវ សុងហាក់ ចូលរួមកិច្ចប្រជុំអន្តរក្រសួងតាមរយៈប្រព័ន្ធ ZOOM ដើម្បីពិនិត្យ និងពិភាក្សា លើ សេចក្ដីព្រាងច្បាប់ស្ដីពី វិធានដើមកំណើតទំនិញ
ភ្នំពេញ៖ ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាតំណាងក្រសួងយុត្តិធម៌ នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ បានចូលរួមកិច្ចប្រជុំអន្តរក្រសួងតាមរយៈប្រព័ន្ធ (ZOOM) ដើម្បីពិនិត្យ និងពិភាក្សា លើ សេចក្ដីព្រាងច្បាប់ស្ដីពីវិធានដើមកំណើតទំនិញ ក្រោមអធិបតីភាព ឯកឧត្តម តឹករ៉េត សំរេច រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី ។