ឧត្តមសេនីយ៍ឯក ស ថេត អញ្ជើញប្រគល់ថវិកាសមាគមមិត្តនគរបាលជូនមន្ត្រីចំនួន ៩នាក់
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញប្រគល់ថវិកាសមាគមមិត្តនគរបាលជូនមន្ត្រីនគរបាលចំនួន ០៩នាក់ (មន្ត្រីនគរបាលមរណៈចំនួន ០៤នាក់ និវត្តន៍ជនមរណៈចំនួន០៤នាក់ ) ដោយក្នុងម្នាក់ៗទទួលបាន ថវិកាចំនួន ៦លានរៀល និងសហព័ទ្ធ ចំនួន ០១នាក់ ទទួលបាន ថវិកាចំនួន ២លានរៀល ថវិកាសរុបចំនួន ៥០លានរៀល ៕