តេីអ្វីទៅជាប្រាក់សោធនជរាភាព?
ដើម្បីទទួលបានប្រាក់សោធនជរាភាព (ប្រាក់ចូលនិវត្តន៍ ឬប្រាក់រ៉ឺត្រែត) កម្មករនិយោជិតត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖
– បានចុះបញ្ជីនៅ ប.ស.ស. ផ្នែកប្រាក់សោធន
– បានបង់ភាគទានមក ប.ស.ស. បានយ៉ាងតិច ១២ខែ
– ត្រូវមានអាយុយ៉ាងតិច ៦០ឆ្នាំ
នៅពេលចូលនិវត្តន៍ កម្មករនិយោជិតនឹងទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គមពី ប.ស.ស. ដូចជា៖
– ទទួលបានប្រាក់សោធនជរាភាពជាប្រចាំខែ (១ខែ បើកជូន ២ដង)
– ទទួលបានការព្យាបាលនៅមន្ទីរពេទ្យដៃគូ ប.ស.ស. ដោយឥតបង់ថ្លៃ
– ទទួលបានប្រាក់វិភាជន៍បូជាសព នៅពេលទទួលមរណភាព
– ទទួលបានប្រាក់សោធនឧត្តរជីវី (ពេលដែលអ្នកចូលនិវត្តន៍ទទួលមរណភាព ប្តី ឬប្រពន្ធ និងកូននៅក្នុងបន្ទុកនឹងទទួលបានប្រាក់ ៤៥% នៃប្រាក់ចូលនិវត្តន៍របស់អ្នកចូលនិវត្តន៍)
ចំណាំ៖ កម្មករនិយោជិតជាសមាជិក ប.ស.ស. ក្នុងផ្នែកប្រាក់សោធន មានសិទ្ធិស្នើសុំប្រាក់សោធនជរាភាព (ប្រាក់ចូលនិវត្តន៍ ឬប្រាក់រ៉ឺត្រែត) នៅពេលមានអាយុយ៉ាងតិច ៦០ឆ្នាំ ៕