**១ឆ្នាំចុងក្រោយនេះ ច្រកចេញចូលតែមួយក្រុងអរិយក្សត្រ ប្រឹងប្រែងបម្រើពលរដ្ឋបានជាង១ម៉ឺនសេវា! **អភិបាលខេត្ដឧត្ដរមានជ័យ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព និងពិភាក្សាការរៀបចំព្រឹត្តិការណ៍សង្ក្រានឆ្នាំ២០២៥ “សង្ក្រានឧត្តរ”**លោក ដូណាល់ ត្រាំ និងលោក ហ្សេឡេនស្គី ព្រមព្រៀងគ្នាពួតដៃដើម្បីពន្លត់ភ្លើងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន**ដាក់ឱ្យប្រើប្រាស់ ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត អនាម័យ និងប្រគល់ជំនួយខ្នាតតូចរបស់គម្រោង ប្រព័ន្ធសិក្សាពីចម្ងាយ គម្រោងសាលាបៃតង ដំណាក់កាលទី៤**សម្ដេចធិបតី៖ ក្រសួងមុខងារសាធារណៈ មានភារកិច្ចដឹកនាំសម្របសម្រួលជំរុញ និងតាមដានការអនុវត្តការងារអាទិភាពចំនួន ៣ ក្នុងវិធានការគន្លឹះកំណែទម្រង់រដ្ឋបាលសាធារណៈ**សម្ដេចធិបតី បញ្ជាក់ជាថ្មីណែនាំឱ្យទីស្ដីការគណៈរដ្ឋមន្រ្ដីស្រង់ឈ្មោះមន្រ្ដីដែលធ្វើការ១០ ឆ្នាំឡើងមិនដែលបានមេដាយដើម្បីរៀបចំផ្ដល់មេដាយជូន**សម្តេចធិបតី កោតសរសើរចំពោះការប្រឡងជ្រើសរើសមន្រ្ដីរាជការស៊ីវិលនាពេលកន្លងទៅ បានអនុវត្តប្រកបដោយតម្លាភាព និងយុត្តិធម៌**សម្ដេចធិបតី៖ កិច្ចការងារកំណែទម្រង់មុខងារសាធារណៈ គឺជាការងាររសើប ស្មុគស្មាញ**សម្ដេចធិបតី៖ ការប្រឡងបានផ្តល់ក្តីសង្ឃឹមសម្រាប់យុវជនដែលពឹងលើសមត្ថភាពខ្លួនឯង**សម្ដេចធិបតី៖ ប្រព័ន្ធរដ្ឋបាលសាធារណៈ បានរួមចំណែកយ៉ាងសំខាន់ក្នុងការងើបឡើងវិញ នៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់កម្ពុជា**សម្ដេចនាយករដ្ឋមន្ត្រី មិនបម្រួមក្រសួងកសិកម្ម ក្រសួងធនធានទឹក និងក្រសួងអភិវឌ្ឍន៍ជនបទ ទៅជាក្រសួងតែមួយឡើយ**សម្ដេចធិបតី មិនឯកភាពឱ្យពង្រីក ឬបង្កើតគ្រឹះស្ថានសិក្សាថ្មី នៅក្នុងក្រសួង-ស្ថាប័នឡើយ**សម្ដេចធិបតី៖ ការផ្ដល់មេដាយជូនមន្រ្ដី ត្រូវពិនិត្យមើលឱ្យច្បាស់លាស់**សម្ដេចនាយករដ្ឋន្ត្រី កោតសរសើរក្រសួងមុខងារសាធារណៈ ដែលសហការជាមួយក្រសួងផ្សេងៗ និង ACU រៀបចំការប្រឡងជ្រើសរើសមន្ត្រីប្រកបដោយតម្លាភាព**សម្ដេចធិបតី ណែនាំឱ្យពិនិត្យមើលដើម្បីចងក្រងមន្ទីរពិសោធន៍នានា ដែលនៅរាយប៉ាយ**សម្ដេចធិបតី៖ រាជរដ្ឋាភិបាល នីតិកាលទី៧ បាននិងកំពុងបន្តយកចិត្តទុកដាក់យ៉ាងខ្លាំងក្លា ក្នុងការជំរុញអភិវឌ្ឍប្រទេសជាតិ**សម្ដេចធិបតី គាំទ្រក្នុងការពង្រឹងគុណភាពនិស្សិតពេទ្យ ដោយតម្រូវឲ្យរៀន ៦ឆ្នាំដដែល មិនបាច់សិក្សាដូចពីមុន៨ឆ្នាំទេ**សម្ដេចធិបតី ណែនាំរដ្ឋបាលរាជធានីភ្នំពេញ បញ្ចេញរថយន្តក្រុងដឹកប្រជាពលរដ្ឋទៅស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មី**សម្ដេចធិបតី៖ សុខសន្តិភាព គឺជាមរតកដ៏ថ្លៃថ្លារបស់អ្នកជំនាន់មុនបន្សល់ទុកឱ្យ ដែលជាគ្រឹះដ៏រឹងមាំសម្រាប់កសាងសង្គមជាតិ**សម្ដេចធិបតី៖ សុខសន្តិភាព គឺសម្ដេចធិបតី៖ សុខសន្តិភាព គឺជាមរតកដ៏ថ្លៃថ្លារបស់អ្នកជំនាន់មុនបន្សល់ទុកឱ្យ ដែលជាគ្រឹះដ៏រឹងមាំសម្រាប់កសាងសង្គមជាតិ

ឧត្តមសេនីយ៍ត្រី ហួម ខ្វែក ណែនាំដល់កម្លាំងទាំងអស់ ត្រូវពង្រឹងការងារគ្រប់គ្រងកម្លាំង និងត្រៀមកម្លាំងអន្តរាគមន៍ ចុះជួយប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិ បានទាន់ពេលវេលា

ភ្នំពេញ៖ ឧត្តមសេនីយ៍ត្រី ហួម ខ្វែក មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបាត់ដំបង នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ បានណែនាំដល់លោកនាយការិយាល័យ ផ្នែកទាំងអស់ ត្រូវពង្រឹងការងារគ្រប់គ្រងកម្លាំង និងត្រៀមកម្លាំងអន្តរាគមន៍ ដើម្បីចុះជួយប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិ បានទាន់ពេលវេលា។

ការលើកឡើងនេះធ្វើឡើងក្នុងពិធីផ្សព្វផ្សាយសភាពការណ៍និវត្តន៍ថ្មីៗដែលកើតមានឡើងនៅក្នុងប្រទេស និងក្នុងតំបន់ ដែលមានការអញ្ជើញចូលរួមពីសំណាក់អស់លោក លោកស្រី មេបញ្ជាការរង នាយសេនាធិការរង នាយ នាយរងការិយាល័យ ផ្នែក ព្រមទាំងនាយទាហាន នាយទាហានរង ពលទាហាន ចំណុះតំបន់ប្រតិបត្តិការសឹករង បាត់ដំបង។

ឧត្តមសេនីយ៍ត្រី ហួម ខ្វែក បានធ្វើការផ្សព្វផ្សាយ សភាពការណ៍ថ្មីៗ និងផែនការរបស់ថ្នាក់លើបានដាក់ចុះ និងបានណែនាំដល់កងកម្លាំងទាំងអស់ត្រូវគោរពអនុវត្តបទវិន័យ និងលក្ខន្តិកៈទូទៅរបស់កងយោធពលខេមរភូមិន្ទ ហើយត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ ខិតខំហ្វឹកហ្វឺនរៀនសូត្រ ពិសេសគោរពឲ្យបាននូវបទបញ្ជារបស់ប្រមុខរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ បញ្ជាការដ្ឋានកងទព័ជើងគោក និងបទបញ្ជា សេចក្តីណែនាំរបស់ថ្នាក់លើបានដាក់ចុះ ។

ឧត្តមសេនីយ៍ត្រី ហួម ខ្វែក ក៏បានក្រើនរំលឹកដល់នាយទាហាន នាយទាហានរង ពលទាហាន ទាំងអស់ឲ្យបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការថែទាំសុខភាពតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុវត្តឲ្យបាននូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នូវវិធានការ ៣ការពារ និង៣កុំជាប់ជាប្រចាំដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ៕

អត្ថបទដែលជាប់ទាក់ទង