**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង

ក្រសួងបរិស្ថាន ពង្រឹងភាពជាម្ចាស់នៃការគ្រប់គ្រងសំរាម សំណល់ទីប្រជុំជន របស់រដ្ឋបាលក្រុង ស្រុកប្រកបដោយនិរន្តរភាព

ភ្នំពេញ៖ ក្រសួងបរិស្ថាន ក្នុងឆ្នាំ២០២១-២០២២ បានផ្តល់រថយន្តដឹកសំរាម សំណល់រឹង ចំនួន ៥៨គ្រឿង ឡដុតសំរាម ៦០គ្រឿង ម៉ូតូកង់បី ១១៨គ្រឿង និងសម្ភារគាំទ្រជាច្រើន ជូនដល់រដ្ឋបាលក្រុង ស្រុក អង្គភាព និងប្រតិបត្តិករ មួយចំនួន។

បើតាមក្រសួងបរិស្ថាន បានឲ្យដឹងថា មធ្យោបាយ និងសម្ភារ ទាំងអស់នោះ បាននិងកំពុងត្រូវប្រើប្រាស់ ចូលរួមសម្អាត ប្រមូល ដឹកជញ្ជូន និងទុកដាក់សំរាម សំណល់រឹងនៅទូទាំងប្រទេស ក្នុងគោលបំណងរួមគ្នាគាំទ្រការរស់នៅស្អាត ភូមិឋានស្អាត ក៏ដូចជាការឆ្លើយតបនឹងគោលនយោបាយ ច្បាប់ បទដ្ឋានគតិយុត្ត និងទស្សនវិស័យ របស់រាជរដ្ឋាភិបាល ក្រោមពាក្យស្លោក “ មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ” និង “កម្ពុជាស្អាត ផ្តើមចេញពីយើងម្នាក់ៗ ” ឈរលើគោលការណ៍ “ការរស់នៅស្អាត ភូមិឋានស្អាត សុខភាពល្អ ជីវិតរីករាយ អនាគតរុងរឿង ” និង “ រៀបចំបង្កើត និងដាក់ឱ្យអនុវត្តប្រព័ន្ធគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន មានលក្ខណៈទំនើប គ្រប់ជ្រុងជ្រោយ ដោយគិតគូរអំពីប្រសិទ្ធភាពសេដ្ឋកិច្ច លទ្ធភាពធនធាន ហិរញ្ញវត្ថុ និរន្តរភាពបរិស្ថាន និង ទិដ្ឋភាពសង្គម ” ធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ប្រកបដោយប្រសិទ្ធិភាព តម្លាភាព និងគណនេយ្យភាព សំដៅបាននូវ សោភ័ណភាព កិច្ចគាំពារបរិស្ថាន សុខភាពសាធារណៈ និងបរិស្ថាន ក៏ដូចជារួមចំណែកធ្វើឱ្យភូមិ ឃុំ សង្កាត់ កាន់តែមាន បរិស្ថានស្អាត ការរស់នៅ ប្រកបដោយ ផាសុកភាព សុខុមាលភាព និងសោភ័ណភាព ទាក់ទាញ សមស្របទៅនឹងកំណើននគរូបនីយកម្ម និងការ អភិវឌ្ឍសេដ្ឋកិច្ចដ៏ឆាប់រហ័ស។

ជាមួយគ្នានេះដែរ ក្រសួងបរិស្ថាន បានផ្តល់ការបណ្តុះបណ្តាល ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ លើបច្ចេកទេស ក្នុងការគ្រប់គ្រងសំរាម សំណល់រឹង និងគម្រោងរៀបចំទីលានចាក់សំរាម តាមខ្នាតបច្ចេកទេសផងដែរ។

រដ្ឋបាលក្រុង ស្រុកមួយចំនួន បាននិងកំពុងអនុវត្តគោលនយោបាយ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន បានល្អប្រសើរ និងមួយចំនួនទៀត កំពុងឈានឆ្ពោះ ទៅរកការគ្រប់គ្រងសំរាម សំណល់រឹង ប្រកបដោយប្រសិទ្ធភាព ក្នុងពេលអនាគតខាងមុខ ដើម្បីឈានទៅធ្វើភាពជាម្ចាស់ នៃការគ្រប់គ្រងសំរាម សំណល់ទីប្រជុំជន ប្រកបដោយនិរន្តរភាព។

ចំណុចសំខាន់មួយទៀតនោះ យន្តការនេះ បានក្លាយជាយុទ្ធសាស្រ្តសំខាន់គាំទ្រ ដល់ចលនាប្រឡងប្រណាំង គោលនយោបាយ « ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព » ដែលបានប្រកាសឲ្យអនុវត្តន៍នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ឱ្យមានប្រសិទ្ធភាព។ លក្ខណសម្បត្តិទី ៦ ក្នុងចំណោមលក្ខណសម្បត្តិទាំង៧ នៃគោលនយោបាយ « ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព » បានលើកឡើងថា មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ ដោយឈរលើគោលការណ៍ «ការរស់នៅស្អាត ភូមិឋានស្អាត សុខភាពល្អ ជីវិតរីករាយ អនាគតរុងរឿង » ។

សូមបញ្ចាក់ថា ក្រសួងបរិស្ថាន បានផ្តល់ មធ្យោបាយ និងសម្ភារ ក្នុងការគ្រប់គ្រងសំរាមសំណល់រឹងជូនទៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គភាពគោលដៅ រួមមាន ៖
១-ឡដុតសំរាមសំណល់រឹង ចំនួន៦០គ្រឿង បានផ្តល់ទៅរាជធានី-ខេត្តចំនួន២២ (ក្រុង ស្រុក និងអង្គភាព បានទទួល ចំនួន ៥៨)
២-រថយន្ត ចំនួន៥៨គ្រឿងបានផ្តល់ទៅរាជធានី ខេត្ត ចំនួន ២២ (ក្រុង ស្រុក និងអង្គភាពបានទទួលចំនួន៥១)
៣-ធុងសំរាមធំ (Dumpsters) ចំណុះ៥តោន ទៅ ១១តោន ចំនួន ៦៨ធុង បានផ្តល់ទៅខេត្ត ចំនួន ៦ (ក្រុង ស្រុក និងអង្គភាព បានទទួល ចំនួន ៦)
៤-ម៉ូតូកង់បី ចំនួន ១១៨ គ្រឿង បានផ្តល់រួចទៅខេត្ត ចំនួន ២៤ (ក្រុង ស្រុក និងអង្គភាព បានទទួល ចំនួន ៨៤)
៥-ធុងចម្រោះទឹកស្អាត ចំនួន ៤០ធុង បានផ្តល់រួច ទៅរាជធានី-ខេត្ត ចំនួន១២ និងចំនួន ១៧១ ធុង បានបំពាក់នៅតាមគ្រិះស្ថានសិក្សា ដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងលើកកម្ពស់សុខភាពសិក្សា។
៦-ធុងដាក់សំរាម សំណល់រឹង (ញែកសំរាម) ចំនួន ៥០០ឈុត បានផ្តល់រួចជូនក្រុមការងារផ្តើមពីយើង ដាក់នៅតាមសួនច្បារសាធារណ បូរីប៉េងហួត និងសាលារៀន។
៧-កញ្ចប់សម្អាតសំរាម ក្នុងក្របខណ្ឌគម្រោងជំរុញបរិយាកាសអំណោយផលដល់ការអភិវឌ្ឍដោយចីរភាព ជូនទៅ២៥រាជធានី-ខេត្ត (មានធុងចម្រោះទឹកស្អាត ចំនួន ៥០ធុង និងធុងសំរាម ចំនួន៣០០ធុង)
៨- គ្រឿងចក្រចូកសំរាម «សាស័រ» ចំនួន២គ្រឿង បានផ្តល់ជូនទៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕

អត្ថបទដែលជាប់ទាក់ទង