**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

លោកជំទាវ ម៉ែន សំអន គាំទ្រក្នុងការបង្កើតសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានប្រកាសគាំទ្រក្នុងការបង្កើតសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា។

លោកជំទាវ ម៉ែន សំអន នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ ។

ថ្លែងក្នុងឱកាសនោះលោកជំទាវកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា ក្រោមការដឹកនាំ ប្រកបដោយកិត្តិបណ្ឌិតរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រទេសកម្ពុជាយើងទទួលបានសុខសន្តិភាពយ៉ាងពេញលេញ ស្ថិរភាពនយោបាយល្អប្រសើរ មានការអភិវឌ្ឍន៍រីកចម្រើនជឿនលឿនលើគ្រប់វិស័យ រួមទាំងវិស័យឧស្សាហកម្មផងដែរ ។ ក្នុងនោះវិស័យផលិតផលធ្វើដំណើរ និងស្បែក បាននឹងកំពុងរីកចំរើនយ៉ាងខ្លាំងផងដែរ គឺរាជរដ្ឋាភិបាលបានលើកទឹកចិត្ត និងជួយសម្របសម្រួលគ្រប់បែបយ៉ាងដល់វិស័យឯកជន និងវិនិយោគិនដែលមានបំណងបណ្តាក់ទុនរួមចំណែកអភិវឌ្ឍប្រទេសជាតិ ។

ថ្លែងបើកកម្មវិធី លោក លឹម តុង ប្រធានសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា បានលើកឡើងថា៖ ទោះបីជាមានផលប៉ះពាល់ដោយសារជំងឺរាតត្បាតកូវីដ-១៩ ក៏ការវិនិយោគនៅប្រទេសកម្ពុជានៅមានស្ថេរភាព និងកំណើនគួរឲ្យកត់សម្គាល់។ ជាក់ស្តែងគិតត្រឹមឆមាសទី១ នៃដើមឆ្នាំ២០២២នេះ ទិន្នន័យនៃការនាំចេញកាបូបនិងផលិតផលធ្វើដំណើរទៅកាន់ទីផ្សារបរទេសមានកំណើន ៥៩,៤៨% ធៀបនឹងឆ្នាំ២០២១ ដែលមានតម្លៃសរុប ៨០២,៦៥លានដុល្លា។

ចំណែកឯ លោកឧកញ៉ា លី ឃុនថៃ ប្រធានកិត្តិយសអចន្ត្រៃយ៍ សមាគមផលិតផលធ្វើដំណើរ និងស្បែកជើងនៅកម្ពុជា ក៏បានបញ្ជាក់ថា ដោយសាតែវិស័យផលិតកាបូបមានការកើនឡើង ជាហេតុនាំឲ្យមានការគាំទ្រកាបង្កើតសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជាឡើង បានដើរតួនាទីជាការវេទិការប្រមូលរោងចក្រ សហគ្រាស ដែលផ្តោតលើការផលិតកាបូប និងផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា ដើម្បីជួបជុំគ្នាក្នុងការផ្តល់មតិយោបល់ល្អៗ ហើយសមាគមនឹងតំណាងឲ្យសមាជិកទាំងអស់នាំសម្លេងជូនទៅរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ ដើម្បីផ្តល់ភាពងាយស្រួលក្នុងអាជីវកម្ម ដែលជាផ្នែកមួយនៃការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិ។

លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បាន អំពាវនាវដល់ម្ចាស់រោងចក្រ មិនថាជារោងចក្រផលិតកាបូប ផលិតផលធ្វើដំណើរ និងស្បែក ឬរោងចក្រដែលផ្គត់ផ្គង់វត្ថុធាតុដើមដល់រោងចក្រផលិតកាបូប ផលិតផលធ្វើដំណើរ និងស្បែក ទាំងអស់ សូមចូលរួមជាសមាជិកនៅក្នុងសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា ឲ្យបានគ្រប់ៗគ្នាកុំបីខាន ព្រោះការធ្វើជាសមាជិកភាពនៃសមាគម ពិតជាទទួលបានអត្ថប្រយោជន៍ និងមានភាពរីកចម្រើនរួមគ្នាយ៉ាងពិតប្រាកដ។

ជាចុងក្រោយ លោកជំទាវក៏បានគាំទ្រ និងលើកទឹកចិត្តដល់ លោកប្រធាន សមាជិក និងសមាជិកានៃសមាគមទាំងមូល សូមបន្តការប្ដេជ្ញាចិត្ត ព្រមទាំងចូលរួមយ៉ាងសកម្ម ក្នុងការលើកស្ទួយវិស័យផលិតផលធ្វើដំណើរ និងផលិតផលស្បែកនៅប្រទេសកម្ពុជាឲ្យកាន់ តែមានភាពរឹងមាំ ប្រកបដោយគុណភាព និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងលើទីផ្សារអន្តរជាតិ រួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ឱ្យមានសន្ទុះខ្លាំងឡើងជាលំដាប់៕

អត្ថបទដែលជាប់ទាក់ទង