**ឯកឧត្តម ឆាយ ឫទ្ធិសែន ជួបសំណេះសំណាលជាមួយសិស្សានុសិស្សប្រឡងជាប់បាក់ឌុប ឆ្នាំសិក្សា២០២៣-២០២៤ មកពីវិទ្យាល័យចំនួន៤ ក្នុងស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស**នាយឧត្ដមសេនីយ៍ វង្ស ពិសេន ផ្ញើសាររំលែកទុក្ខជូន លោកស្រី ច័ន្ទ ចំរើន ចំពោះមរណភាព នាយឧត្ដមសេនីយ៍ ឈិន ច័ន្ទពណ៌ ដែលត្រូវជាឪពុកបង្កើត**នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង៖ វិស័យព្រះពុទ្ធសាសនា បានចូលរួមចំណែក និងដើរតួនាទីយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាល ក្នុងការអប់រំដល់ប្រជាពលរដ្ឋ និងបានចូលរួមការអភិវឌ្ឍជាតិឲ្យមានការរីកចម្រើន**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីក្រុងពលី សម្រាប់ព្រឹត្តិការណ៍ “សាទរកម្ពុជា” ឬ “Celebrating Cambodia”**រដ្ឋមន្រ្តីក្រសួងការងារ អំពាវនាវដល់សហជីពទាំងអស់ត្រូវគោរពឆន្ទៈគ្នាទៅវិញទៅមក ដោយយកការពិភាក្សាជាមួយគ្នាត្រង់ទៅត្រង់មក ដើម្បីដោះស្រាយបញ្ហារួមគ្នាប្រកបដោយប្រសិទ្ធភាព**ទីបញ្ជាការកងទ័ពស៊ីរី៖ របបប្រធានាធិបតី Bashar al-Assad បានដល់ទីបញ្ចប់ហើយ**ក្រុមឧទ្ទាមស៊ីរី ប្រកាសចាប់ផ្ដើមសករាជថ្មី ក្រោយប្រធានាធិបតី Bashar al-Assad រត់ចេញពីប្រទេស**ក្រុមឧទ្ទាមស៊ីរី វាយចូលដល់ក្នុងរដ្ឋធានីដាម៉ាស ខណៈក្រុមមន្ត្រីអាមេរិកជឿថារបបលោក Assad អាចរលំនៅប៉ុន្មានថ្ងៃទៀត**ប្រធានាធិបតីស៊ីរី ឡើងជិះយន្ដហោះចាកចេញពីប្រទេស បន្ទាប់ពីក្រុមឧទ្ទាម វាយលុកចូលក្នុងរដ្ឋធានីដាម៉ាស**ព្យុះបោកបក់យ៉ាងខ្លាំងនៅហូឡង់ បណ្ដាលឱ្យជើងហោះហើររាប់រយត្រូវបានលុបចោល**អាម៉េរិក ប្រកាសកញ្ចប់ជំនួយ៩៨៨លាន ដុល្លារដល់អ៊ុយក្រែន ដើម្បីទិញសព្វាវុធ និងបរិក្ខារថ្មីសម្រាប់ប្រយុទ្ធជាមួយរុស្ស៊ី**សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍ ”រត់ពាក់កណ្តាលម៉ារ៉ាតុង ដើម្បីសប្បុរសធម៌“ អបអរសាទរខួបលើកទី៧៦ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ឆ្នាំ២០២៤ នៅក្រុងបាត់ដំបង**ឯកឧត្តម កើត រិទ្ធ កោតសរសើរឯកឧត្តម សុខ លូ ដែលបានខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយជូនអាជីវករផ្សារបឹងឈូកជាបន្តបន្ទាប់តាមដំណាក់កាលតាំងពីពេលឆេះរហូតដល់ទទួលបានដំណោះស្រាយ**យុវជនសង្គមស៊ីវិល ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹមក្នុងការចូលរួមសម្រេចគោលដៅបរិស្ថានកិច្ចរបស់កម្ពុជា**ឯកឧត្តម ចាន់ ស៊ីណាត អញ្ជើញចុះពិនិត្យ ការងារ គ្រប់គ្រង និង ប្រើ ប្រាស់ទឹក របស់សហគមន៍ កសិករប្រើប្រាស់ទឹក នៃ ប្រព័ន្ធធារាសាស្រ្ត ព្រែកពោធិ ខេត្តកំពង់ចាម**ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្តល់រង្វាន់ដល់សិស្សនិទ្ទេស A និងនិទ្ទេស B នៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ព្រែកកំពឹស ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ**ប្រធានាធិបតីអ៊ុយក្រែន៖ ជំនួបរវាងលោក Trump និងលោក Macron គឺជាជំនួបដ៏មានផ្លែផ្កា**អ៊ុយក្រែន​ ទទួលបានយន្តហោះចម្បាំង​ F-16​ ក្រុមទី២ ពីដាណឺម៉ាក**សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងព្រឹត្តិការណ៍ ”រត់ពាក់កណ្តាលម៉ារ៉ាតុង ដើម្បីសប្បុរសធម៌“ អបអរសាទរខួបលើកទី៧៦ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ឆ្នាំ២០២៤ ក្នុងក្រុងបាត់ដំបង**ឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង និងឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈពង្រឹងមូលដ្ឋានស្រុកទ្រាំង

សម្តេចតេជោ ប្រាប់អូស្ត្រាលីថា ទោះបីលំបាក និងស្មុគស្មាញយ៉ាងណាក៏ដោយ ក៏កម្ពុជាបន្តខិតខំជួយមីយ៉ាន់ម៉ា ឱ្យវិលទៅរកប្រក្រតីភាព និងប្រជាធិបតេយ្យឡើងវិញ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងប្រាប់លោកជំទាវ ផេននី វង់ (Penny Wong) រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ថាបើទោះបីមានការលំបាក និងស្មុគស្មាញយ៉ាងណាក៏ដោយ ក៏កម្ពុជាបន្តខិតខំជួយមីយ៉ាន់ម៉ា ឱ្យវិលទៅរកប្រក្រតីភាព និងដំណើរការតាមគន្លងប្រជាធិបតេយ្យឡើងវិញ ។

ក្នុងឱកាសចូលជួបពីភាក្សាការងារ ជាមួយសម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី៤ សីហា លោកជំទាវ ផេននី វង់ បានថ្លែងអំណរគុណចំពោះកិច្ចប្រឹងប្រែង របស់កម្ពុជាក្នុងការសម្របសម្រួល និងរកគន្លឹះ ដើម្បីដោះស្រាយបញ្ហារបស់មីយ៉ាន់ម៉ា ដែលក្នុងនោះសម្តេចតេជោ បានធ្វើដំណើរទៅកាន់មីយ៉ាន់ម៉ាដោយផ្ទាល់ ដើម្បីស្វះស្វែងរកដំណោះស្រាយលើវិបត្តិរបស់មីយ៉ាន់ម៉ា។ លោកជំទាវរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី មានក្តីសង្ឃឹមថា នឹងមានការពង្រីក និងពង្រឹង ភាពជាដៃគូទាំងជាមួយកម្ពុជាផង និងទាំងជាមួយសហគមន៍អាស៊ានផង។

ជាការឆ្លើយតប សម្ដេចតេជោបានសម្ដែងនូវការអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧០ នៃការភ្ជាប់ទំនាក់ទំនងការទូតរវាងកម្ពុជា និងអូស្ត្រាលីនិងបានសម្ដែងនូវការអបអរសាទរ ចំពោះគណបក្សពលករអូស្ត្រាលីដែលបានទទួលជ័យជម្នះក្នុងការបោះឆ្នោតកាលពីខែឧសភាកន្លងទៅ និងអបអរសាទរជូនចំពោះលោកជំទាវ ផេននី វង់ ដែលបានឡើងកាន់តំណែងជារដ្ឋមន្ត្រីការបរទេសថ្មីរបស់អូស្ត្រាលី។ សម្តេចតេជោក៏បានសម្ដែងនូវការអរគុណចំពោះអូស្ត្រាលីក្នុងការចូលរួមស្វែងរកសន្តិភាពដល់កម្ពុជាកាលពីអតីតកាល ។ សម្តេចតេជោក៏អរគុណដល់អូស្ត្រាលីដែលបានផ្ដល់វ៉ាក់សាំង និងកន្លែងស្តុកវ៉ាក់សាំងដល់កម្ពុជាជួយឲ្យកម្ពុជាប្រយុទ្ឋប្រឆាំងនឹងការជំងឺរាតត្បាតកូវីដ-១៩បានយ៉ាងជោគជ័យ។

ទាក់ទងទៅនឹងបញ្ហានៅមីយ៉ាន់ម៉ាសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ជាមួយកិច្ចព្រមព្រៀងជាឯកច្ឆ័ន្ទ៥ចំណុច កម្ពុជា បានប្រកាន់យកអភិក្រមជាក់ស្តែងនិយម និងដោះស្រាយមួយជំហានម្តងៗ។ ក្នុងនោះកម្ពុជា បានផ្តោតលើការងារអាទិភាពចំនួន៣ រួមមាន៖ ១) កាត់បន្ថយ ឬបញ្ឈប់អំពើហិង្សាទាំងស្រុង, ២) ផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនដែលត្រូវការបំផុតដោយគ្មានការរើសអើង និងទី៣) កសាងទំនុកចិត្ត និងបង្កើតបរិយាកាសអំណោយផល សម្រាប់កិច្ចសន្ទនានយោបាយ ដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។ តែទោះជាយ៉ាងណា កម្ពុជា បានសោកស្តាយ និងភ្ញាក់ផ្អើលចំពោះការអនុវត្តន៍ទោសប្រហារជីវិតលើអ្នកទោសនយោបាយ៤រូបនាពេលចុងក្រោយនេះ។ ប្រតិកម្មតបនឹងឥរិយាបថនេះ ក្នុងនាមប្រធានអាស៊ាន កម្ពុជាបានបញ្ចេញប្រតិកម្មតាមរយៈសេចក្តីថ្លែងការណ៍ផងដែរ។

សម្ដេចតេជោក៏បានសម្តែងនូវការរីករាយនូវភាពជាដៃគូរវាងកម្ពុជា និងអូស្ត្រាលី ជាពិសេសរីករាយដោយឃើញទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងក្នុងរង្វង់ជាង ២០០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ ២០១៩ មក។

សម្ដេចតេជោក៏បានស្នើសុំឲ្យអូស្ត្រាលីបង្កើនសកម្មភាពពាណិជ្ជកម្មជាពិសេសបង្កើតការនាំអង្ករពីកម្ពុជានឹងបើកទីផ្សារទទួលផលិតផលកម្ពុជាឲ្យបានធំទូលាយជាងមុនដើម្បីពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្មបន្ថែមទៀត។ ហើយបានស្វាគមន៍ចំពោះការដាក់ឱ្យប្រើនូវឧបករណ៍ផ្សព្វផ្សាយវិនិយោគកសិកម្ម ចំណីអាហារកាលពីថ្ងៃទី១៥ ខែកក្កដាកន្លងទៅដែលជាថ្នាលបច្ចេកវិទ្យាតែមួយគត់ដែលនឹងផ្ដល់ព័ត៌មាន និងជួយវិនិយោគិនផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង