**រដ្ឋមន្រ្តីក្រសួងបរិស្ថាន ផ្តល់អនុសាសន៍គន្លឹះ៣ជំហាន ដល់ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះថ្មី ដើម្បីសម្រេចបានជោគជ័យលើការគ្រប់គ្រងបរិស្ថាននិងធនធានធម្មជាតិ**សាជីវកម្ម San Miguel របស់ហ្វីលីពីនចាប់អារម្មណ៍បណ្ដាក់ទុនវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធធំៗនៅកម្ពុជា**សម្ដេចធិបតី លើកទឹកចិត្តឱ្យក្រុមអតីតនិស្សិតហ្វីលីពីនពីបណ្ឌិត្យសភាយោធា West Point​ ចងភ្ជាប់ទំនាក់ទំនងជាមួយក្រុមអតីតនិស្សិតកម្ពុជា ពីបណ្ឌិត្យ​សភាយោធា ​West Point**ការបង្ហោះផ្សាយថាមានអាជ្ញាធរអប្សរាចុះប្លន់ដីពលរដ្ឋ គឺជាព័ត៌មានចាស់ និងមិនពិត ហើយត្រូវបានផ្សាយឡើងវិញ**បណ្តេញជនជាតិវៀតណាមជាង២០០នាក់ ចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំដល់កងកម្លាំងទាំងអស់ អនុវត្តឱ្យបានម៉ឺងមាត់ ក្នុងការទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើង**ប្រទះឃើញកូនផ្សោតកើតថ្មី ១ក្បាលនៅអន្លង់ជ្រោយបន្ទាយ ខេត្តក្រចេះ**រដ្ឋមន្រ្តីបរិស្ថាន ជំរុញឱ្យប្រធានមន្ទីរបរិស្ថានថ្មីត្រូវបង្កើនកិច្ចសហការល្អ ជាមួយអាជ្ញាធរនិងដៃគូពាក់ព័ន្ធ ធ្វើឱ្យខេត្តមណ្ឌលគិរីមានភាពស្អាត មានភាពបៃតង និងការទាក់ទាញទេសចរ**ឯកឧត្តម ប៉ែន បូណា៖ យុវជនជាវ័យដែលត្រូវប្រមូលចំណេះជំនាញដើម្បីសម្រួចខ្លួនក្លាយជាមូលធនមនុស្ស**ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចេញសេចក្តីអំពាវនាវ ស្តីពីថ្ងៃទី១៤ កុម្ភៈ ដែលត្រូវបានមជ្ឈដ្ឋានទូទៅនិយមហៅថា ទិវានៃក្តីស្រឡាញ់**សម្តេចធិបតី៖ កម្ពុជាផ្តល់អាទិភាព ក្នុងការអនុវត្តជំនាញ គួបផ្សំនឹងតម្រូវការអប់រំ ប្រកបដោយគុណភាព**ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្នើឱ្យមានការតភ្ជាប់ជើងហោះហើរថ្មីៗបន្ថែមទៀតរវាងកម្ពុជា-ហ្វីលីពីន**ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្នើវិនិយោគិនហ្វីលីពីន សិក្សានាំចូលអង្ករក្រអូបប្រណិតរបស់កម្ពុជា ដើម្បីមកធ្វើពាណិជ្ជកម្មនៅក្នុងប្រទេស**រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ សមិទ្ធផល និងស្នាដៃអ្វីដែលយើងចង់បន្សល់ទុកជូនរាជរដ្ឋាភិបាលកម្ពុជា?**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ណែនាំអ្នកដឹកនាំ ត្រូវតែមានការពុះពារ និងត្រូវឱ្យមានភាពបុរេសកម្ម និងនវានុវត្តន៍**រដ្ឋមន្ត្រី ប៉េង ពោធិ៍នា ណែនាំឱ្យប្រធានមន្ទីរសាធារណការខេត្តកណ្តាលដែលទើបតែងតាំងថ្មី ត្រូវប្រកាន់ខ្ជាប់នូវកិច្ចខិតខំប្រឹងប្រែង និងបំពេញការងារប្រកបដោយភាពបុរេសកម្ម**រដ្ឋមន្ត្រី ថោ ជេដ្ឋា ណែនាំដល់មន្ទីរធនធានទឹកខេត្តកំពង់ឆ្នាំង ត្រូវបន្តយកចិត្តទុកដាក់លើការងារអន្តរាគមន៍សង្រ្គោះស្រូវរដូវប្រាំងជូនប្រជាកសិករឱ្យបានទាន់ពេលវេលា**សម្តេចធិបតី ហ៊ុន ម៉ាណែតអនុញ្ញាតឱ្យ អតីតនិស្សិតហ្វីលីពីនបញ្ចប់ការសិក្សាពីបណ្ឌិតសភាយោធាអាមេរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**ឯកឧត្តម ចាន់ សុធា អញ្ជើញបើកកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងបញ្ជីកម្រងសេវារដ្ឋបាលរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ ប្រធានក្រុមហ៊ុន Exellent Associates Group Limited ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គាំទ្រគំនិតផ្ដួចផ្ដើមឱ្យមានការរៀបចំកិច្ចប្រជុំកំពូលរម្លឹកខួប៤៥ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន-សហភាពអឺរ៉ុប ក្នុងខែធ្នូ ឆ្នាំ២០២២

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជាគាំទ្រចំពោះគំនិតផ្ដួចផ្ដើមឱ្យមានការរៀបចំកិច្ចប្រជុំកំពូលរម្លឹក ខួប៤៥ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន-សហភាពអឺរ៉ុប នៅក្នុងខែធ្នូ ឆ្នាំ២០២២ខាងមុខ ហើយជឿជាក់ថា លទ្ធផលនៃកិច្ចប្រជំកំពូលនេះ នឹងរំលេចពីសារៈសំខាន់ពង្រីកបន្ថែមនូវភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហភាពអឺរ៉ុប។

នេះបើតាមការឱ្យដឹងរបស់ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យឯកឧត្តម Josep Borrell Fontelles តំណាងជាន់ខ្ពស់ នៃសហគមន៍អឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាពខណៈឯកឧត្តមអញ្ជើញមកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបនោះ ឯកឧត្ដម Fontelles បានគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្ដមបានទៅធ្វើទស្សនកិច្ចនៅខេត្តសៀមរាប និងបានដើរ១៦ម៉ោងទស្សនាប្រាង្គប្រាសាទដ៏អស្ចារ្យ ដែលរំលេចនូវភាពកំពូល ដែលមិនត្រឹមតែផ្នែកសិល្បៈនោះទេ ប៉ុន្តែថែមទាំងផ្នែកស្ថាបត្យកម្មទៀតផង។

ឯកឧត្ដមបានមានប្រសាសន៍បន្ថែមថា ប្រាង្គប្រាសាទនៅកម្ពុជា គឺជាទ្រព្យសម្បត្តិ ដ៏មហាសាលរបស់មនុស្សលោក។ ឯកឧត្ដម Fontelles បានសម្ដែងនូវការគាំទ្រ និងវាយ តម្លៃខ្ពស់ចំពោះភាពដឹកនាំជាប្រធានអាស៊ានរបស់កម្ពុជា និងបានពិភាក្សាជាមួយសម្ដេច តេជោ អំពីបញ្ហាកិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍរបស់សហភាពអឺរ៉ុបនៅកម្ពុជា ករណី អនុគ្រោះពន្ធគ្រប់មុខទំនិញលើកលែង តែសព្វាវុធ (EBA) កិច្ចប្រជុំកំពូលរម្លឹកខួបអាស៊ាន-សហភាពអឺរ៉ុប និងបញ្ហារុស្ស៊ី និងអ៊ុយក្រែន រួមទាំងករណីមីយ៉ានម៉ាផងដែរ។

ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រីបានស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះវត្តមានរបស់ឯកឧត្ដម Josep Borrell Fontelles និងវត្តមានសហគមន៍អឺរ៉ុបនៅកម្ពុជា។ សម្ដេចតេជោបានថ្លែងអំណរគុណដល់សហភាពអឺរ៉ុប ដែលបានគាំទ្រកម្ពុជាក្នុង ឱកាសជាប្រធានកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលបានបញ្ចប់ដោយជោគជ័យកាលពីខែវិច្ឆិកាឆ្នាំ២០២១។

សម្ដេចតេជោ ក៏បានថ្លែងអំណរគុណសហភាពអឺរ៉ុប ចំពោះការគាំទ្រកម្ពុជាជាប្រធានអាស៊ានក្នុងឆ្នាំ២០២២ និងតួនាទីជាប្រេសិតពិសេស នៃប្រធានអាស៊ានឆ្នាំ២០២២ ស្ដីពីមីយ៉ាន់ម៉ា។

សម្ដេចតេជោបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលប្រកបដោយផ្លែផ្កា នៃកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-សហភាពអឺរ៉ុបលើកទី១១ កាលពីខែមីនាឆ្នាំ២០២២ ដែលបានរួមចំណែកដល់ការពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណផងដែរ ដល់សហភាពអឺរ៉ុប ចំពោះការផ្ដល់ជំនួយកិច្ចសហប្រតិបត្តិការដល់កម្ពុជាចាប់តាំងពីឆ្នាំ១៩៩២មក ដែលបាន ចូលរួមយ៉ាងសំខាន់ដល់ការអភិវឌ្ឍកម្ពុជា និងសូមវាយតម្លៃខ្ពស់ ចំពោះសហភាពអឺរ៉ុប ដែលបានផ្ដល់ជំនួយជាវ៉ាក់សាំងតាមរយៈយន្តការខូវ៉ាក់ និងហិរញ្ញប្បទានកន្លងមក ដែលបានចូលរួមចំណែកដល់ភាពជោគជ័យរបស់កម្ពុជា ក្នុងយុទ្ធនាការទប់ស្កាត់ការ រីករាលដាលនៃជំងឺកូវីដ១៩ និងស្ដារសេដ្ឋកិច្ច-សង្គម កម្ពុជាឡើងវិញ។

សម្ដេចតេជោបានមានប្រសាសន៍បន្ថែមថា កម្ពុជាគាំទ្រចំពោះគំនិតផ្ដួចផ្ដើម ឱ្យមានការរៀបចំកិច្ចប្រជុំកំពូលរម្លឹកខួប៤៥ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន-សហភាពអឺរ៉ុប នៅក្នុងខែធ្នូ ឆ្នាំ២០២២ខាងមុខ ហើយជឿជាក់ថាលទ្ធផល នៃកិច្ចប្រជុំ កំពូលនេះ នឹងរំលេចពីសារៈសំខាន់ ហើយពង្រីកបន្ថែមនូវភាពជាដៃគូយុទ្ធសាស្ត្រ អាស៊ាន-សហភាពអឺរ៉ុប។

សម្ដេចតេជោនាយករដ្ឋមន្រ្ដី បានគូសបញ្ជាក់ថា កម្ពុជាគាំទ្រគោលការណ៍ចំពោះឯកសារទស្សនទានរបស់សហភាពអឺរ៉ុប ស្ដីពីសេចក្ដីថ្លែងការណ៍រួមរបស់ថ្នាក់ដឹកនាំអាស៊ាន-សហភាពអឺរ៉ុប ស្ដីពីឥណ្ឌូប៉ាស៊ីហ្វិក ដែលត្រូវអនុម័តនៅក្នុងកិច្ចប្រជុំកំពូលរម្លឹកខួបអាស៊ាន-សហភាពអឺរ៉ុប។

ដោយឡែករណី EBA សម្ដេចតេជោបានរម្លឹកអំពីអ្វីដែលបានលើកឡើងកន្លងមក នោះ គឺកម្ពុជាមិនយកអធិបតេយ្យភាពខ្លួនទៅដូរយកជំនួយ ឬភាពអនុគ្រោះអ្វីនោះទេ។ ចំពោះករណីរុស៊្សី និងអ៊ុយក្រែន សម្ដេចតេជោបានស្នើឱ្យមានការពិនិត្យឡើងវិញអំពីការ ដាក់ទណ្ឌកម្មរុស៊្សី ព្រោះថាការដាក់ទណ្ឌកម្មនេះ មិនត្រឹមតែប៉ះពាល់រុស៊្សីទេ ប៉ុន្តែវាធ្វើឱ្យ មានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច សង្គម ទាំងនៅអឺរ៉ុបផង និងទូទាំងពិភព លោកផង៕

អត្ថបទដែលជាប់ទាក់ទង