អបអរសាទរ! ក្រុមបាល់ទះអង្គុយជនពិការកម្ពុជា ដណ្ដើមបានមេដាយមាស ក្រោយយកឈ្នះក្រុមថៃ ដោយលទ្ធផល ៣សិត ទល់នឹង ១សិត
ភ្នំពេញ៖ ក្រុមបាល់ទះអង្គុយជនពិការកម្ពុជា (ផ្នែកបុរស) ដណ្ដើមបានមេដាយមាស ក្រោយយកឈ្នះក្រុមថៃ ដោយលទ្ធផល ៣សិត ទល់នឹង ១សិត ក្នុងវគ្គផ្ដាច់ព្រ័ត្រនៃព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ ។