**ឯកឧត្តម ឌិត ទីណា​ អញ្ជេីញជួបសំណេះសំណាលជាមួយប្រជាកសិករដាំដំឡូងមី នៅខេត្តពោធិ៍សាត់**ឯកឧត្តម ប្រាក់ សុខយូរ អញ្ជើញប្រកាសការកែសម្រួលសមាសភាព និងជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ សមាជិក សមាជិកា យុវជនគណបក្សក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ គណបក្សឃុំក្រាំងស្តារ ប្រចាំឆមាសទី១ ឆ្នាំ២០២៥**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារជូនពរសម្ដេច ហេង សំរិន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៩១ឆ្នាំ ឈានចូល ៩២ឆ្នាំ**លោកជំទាវ ឧត្តមសេនីយ៍ឯក លឹម រស្មី ផ្ញើសារជូនពរសម្ដេច ហេង សំរិន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៩១ឆ្នាំ ឈានចូល ៩២ឆ្នាំ**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារជូនពរសម្ដេច ហេង សំរិន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៩១ឆ្នាំ ឈានចូល ៩២ឆ្នាំ**ឯកឧត្ដម ប៉ែន វិបុល ផ្ញើសារជូនពរសម្ដេច ហេង សំរិន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៩១ឆ្នាំ ឈានចូល ៩២ឆ្នាំ**លោក ម៉ារីស សាង៉ាមវង្សា បានលើកឡើងថា ថៃនឹងជំរុញឱ្យមានការចូលរួមជាអន្តរជាតិបន្ថែមទៀតជាមួយប្រទេសកម្សត់មីយ៉ាន់ម៉ា**“ដំណើរនៅប្រទេសចិនរបស់អ្នកនិពន្ធវ័យក្មេងអាស៊ានលើកទីពីរ”បានចាប់ដំណើរការនៅក្រុង Nanning ភូមិភាគស្វយ័ត Guangxi**ក្រសួងសុខាភិបាលរុស្ស៊ី បានប្រកាសថា វ៉ាក់សាំង mRNA ថ្មីនឹងជួយប្រព័ន្ធភាពស៊ាំក្នុងការទទួលស្គាល់និងបំផ្លាញកោសិកាមហារីក**សហរដ្ឋអាមេរិកបានចាប់ផ្តើមដកទណ្ឌកម្មជាផ្លូវការហើយចេញពីប្រទេសស៉ីរី**អ៊ុយក្រែនបាននិយាយថា ខ្លួនបានបើកការស៉ើបអង្កេតលើការសង្ស័យសម្លាប់ អ្នកទោសសង្រ្គាមសរុបចំនួន២៦៨នាក់ ក្រោមស្នាដៃរបស់កងទ័ពរុស្ស៉ី**មនុស្សចំនួន ១៨នាក់បានរងរបួសនៅក្នុងហេតុការណ៍វាយប្រហារដោយកាំបិតនៅទីក្រុង Hamburg**ប៉េកាំងបានថ្កោលទោសលោក ដូណាល់ ត្រាំ ដែលបានដកហូតសិទ្ធិរបស់សាកលវិទ្យាល័យហាវើដ ក្នុងការចុះឈ្មោះទទួលសិស្សនិស្សិតបរទេសដែលភាគច្រើនមកពីប្រទេសចិន**ឯកឧត្តម ប៉េង ពោធិ៍សា បានថ្លែងនូវការអរគុណចំពោះកងកម្លាំង និងអាជ្ញាធរពាក់ព័ន្ធសហការការការពារសន្តិសុខសណ្តាប់បានល្អជូនប្រជាពលរដ្ឋបានល្អនៅក្នុងខេត្ត**ក្រុមហ៊ុន Guowang State Food Co., Ltd ត្រូវបានចាត់ការតាមច្បាប់ បន្ទាប់ពីបានបញ្ចេញទឹកកខ្វក់ បំពុលតំបន់ទឹកសាធារណៈ នៅក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ**បណ្ឌិត ជា មុនីឫទ្ធិ ៖ អំណានជាឆ្អឹងខ្នងនៃការអភិវឌ្ឍពុទ្ធិនិងបទពិសោធន៍**ឯកឧត្តម វង្សី វិស្សុត អញ្ជើញបើក “ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥”**ឯកឧត្តម ហួត ហាក់ ជួបពិភាក្សាការងារជាមួយអភិបាល នៃរដ្ឋបាលប្រជាជនខេត្តជាំងស៊ូ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បើកការស្រាវជ្រាវ ឃាត់ខ្លួន ករណីលួចគ្រប់គ្រងគណនីហ្វេសប៊ុក ផ្ញើសារទៅបងប្អូនម្ចាស់គណនីដើម្បីខ្ចីប្រាក់

សម្តេច សាយ ឈុំ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបើកកិច្ចប្រជុំក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយមានរបៀបវារៈដូចខាងក្រោម៖

១- ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការនីតិកម្ម និងយុតិធម៍សុំដាក់សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ និងមាត្រា៤នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតី នៃស្ថាប័នជាតិ ទៅក្នុងរបៀបវារៈសម័យប្រជុំព្រឹទ្ធសភាលើកទី៩ នីតិកាលទី៤។

២- ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ទៅក្នុងរបៀបវារៈសម័យប្រជុំព្រឹទ្ធសភា លើកទី៩ នីតិកាលទី៤។
៣- ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើ៖

១.) កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃតំបន់រដ្ឋបាលពិសេសម៉ាកាវ នៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ

២.) កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋតួកគី ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធ ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល ទៅក្នុងរបៀបវារៈសម័យប្រជុំព្រឹទ្ធសភា លើកទី៩ នីតិកាលទី៤។

៤.) ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការដឹកជញ្ជូន អាកាសចរស៊ីវីល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមអោយព្រះរាជាណាចក្រកម្ពុជា ចូលជាភាគី នៃអនុសញ្ញា ស្តីពីជំនួយក្នុងករណីមានគ្រោះមហន្តរាយនុយក្លេអ៊ែរ ឬគ្រោះអាសន្នវិទ្យុសកម្ម ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៩ ព្រឹទ្ធសភា នីតិកាលទី៤។

៥.) កំណត់របៀបវារៈ កាលបរិច្ឆេទ និងសមាសភាពលេខាធិការសម័យប្រជុំព្រឹទ្ធសភា លើកទី៩ នីតិកាលទី៤។

អង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បន្ទាប់ពីបានស្តាប់របាយការណ៍ស្តីពីការពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ ចំនួន៤ខាងលើ របស់គណកម្មការជំនាញពាក់ព័ន្ធ និងបានស្តាប់មតិពិភាក្សាផ្តល់យោបល់ពីសមាជិកអង្គប្រជុំរួចមក…អង្គប្រជុំក៏បានអនុម័តចំនួន…សម្លេងនៃសមាជិក សមាជិកាគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាយល់ព្រមតាមសំណើរបស់គណៈកម្មការដែលជាវិស័យសមត្ថកិច្ចដាក់សេចក្តីព្រាងច្បាប់ទាំង៤ខាងលើ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៩ព្រឹទ្ធសភានីតិកាលទី៤ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃសុក្រ ទី៥ សីហា ឆ្នាំ២០២២ វេលាម៉ោង ០៨:០០ ដោយមានរបៀបវារៈគឺពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ទាំង៤ខាងលើ…៕

អត្ថបទដែលជាប់ទាក់ទង