**ឯកឧត្តម សួស អង្គារ៍ ដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍ឆមាសទី១ ការអនុវត្តគោលនយោបាយភូមិ​ ឃុំ​ សង្កាត់មានសុវត្ថិភាពឆ្នាំ២០២៤ ក្នុងខេត្តសៀមរាប**រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ប្រទេសកម្ពុជាយើងទទួលបានភាពស្អាត នៅឆ្នាំ២០២៥**រដ្ឋបាលខេត្តក្រចេះ ចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីការបង្ហោះព័ត៌មាន «បុរសម្នាក់ធ្វើការនេសាទ យកទង់ជាតិ ព្រះរាជាណាចក្រកម្ពុជា មកជាន់នៅលើទូកនេសាទ»**សម្ដេចធិបតី៖ អាណាព្យាបាលសិស្សានុសិស្ស ៩០% គាំទ្រការបន្ថែមម៉ោងបង្រៀន នៅតាមសាលាគោលដៅ**សម្ដេចធិបតី៖ រាជរដ្ឋាភិបាល កំពុងខិតខំពង្រឹងស្ដង់ដារសាលារៀននៅទូទាំងប្រទេស ដើម្បីឲ្យឈានទៅរកស្ដង់ដារនៃការបង្រៀនមួយដូចៗគ្នា**នាយករដ្ឋមន្ត្រី ឲ្យរដ្ឋមន្ត្រីអប់រំ ជំរុញកម្មវិធីកញ្ចប់អំណាន និងគណិតវិជ្ជា សម្រាប់ពីថ្នាក់ទី៤ ដល់ទី៦**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កូនខ្មែរ ត្រូវចេះភាសាខ្មែរ និងគណិតឲ្យខ្លាំង ព្រោះបើមិនអីចឹងទេ យើងពិបាក**សម្ដេចធិបតី ណែនាំឲ្យយកចិត្តទុកដាក់សុវត្ថិភាពសិស្ស តាមសាលា ដោយជួយសម្រួលចរាចរណ៍ពេលម៉ោងចូល និងចេញពីរៀន**ទេសរដ្ឋមន្រ្តី លី ធុជ នាំយកទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យវេប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទាំង១៩ ក្នុងក្រុងបាវិត ខេត្តស្វាយរៀង**ក្រសួងការបរទេស បង្ហាញលទ្ធផលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយប្រទេសដៃគូសន្ទនាអាស៊ាន**ឯកឧត្តម ថោ ជេដ្ឋា៖ កម្ពុជាដឹកនាំដោយគណបក្សប្រជាជនបានដាក់ចេញនូវគោលនយោបាយត្រឹមត្រូវ ដោយសម្រេចបាននូវសមិទ្ធផលជាច្រើន ក្នុងបុព្វហេតុសន្តិភាព និងការអភិវឌ្ឍ**រដ្ឋបាលខេត្តកំពត ជូនដំណឹងស្តីពីការបើកទ្វាររំដោះទឹកចេញពីទំនប់វារីអគ្គិសនីកំចាយ**កម្ពុជា-ចិន ប្តេជ្ញាពង្រឹងកិច្ចសហការបន្ថែមដើម្បីធ្វើឱ្យកម្ពុជាមានថាមពលបៃតងកាន់តែខ្ពស់មុនឆ្នាំ២០៣០**ប្រុងប្រយ័ត្ន! ចំពោះមេរោគនៅលើកម្មវិធី Telegram តាមរយៈរូបភាព វីដេអូអាសអាភាស**រដ្ឋលេខាធិការក្រសួងអប់រំ បើកសិក្ខាសាលាបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ជាតិស្តីពី “ការអនុវត្តស្តង់ដាសាលាមធ្យមសិក្សាចំណេះទូទៅសាធារណៈគំរូ”**តុលាការខេត្តកណ្តាល សម្រេចឃុំខ្លួនជនត្រូវចោទជនជាតិចិន ២នាក់ ករណីគ្រឿងញៀនជាង ២០០គីឡូក្រាម**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យវឌ្ឍនភាពគម្រោងដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ**ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញពិនិត្យវឌ្ឍនភាពការងារសាងសង់អគារសិក្សាថ្មី នៅអនុវិទ្យាល័យបន្លិចប្រាសាទ និងការសាងសង់ផ្លូវបេតុងអាមេមួយខ្សែ នៅស្រុកពាមរក៍**សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ពាក់ព័ន្ធករណីលួចលុយ និងគ្រឿងអលង្ការ ចំនួន៦ករណី**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត លើកទឹកចិត្តដល់អាជ្ញធរនៅថ្នាក់ក្រោមជាតិបន្តជំរុញការចូលរួមអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច

សម្ដេចតេជោ ហ៊ុន សែន ចង់ឃើញអ្នកវិនិយោគកាតា មកវិនិយោគនៅកម្ពុជា ហើយនាំចេញទៅកាន់ទីផ្សារបរទេស ពាក់ព័ន្ធនឹងវិស័យស្បៀង

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា សម្ដេចចង់ឃើញអ្នកវិនិយោគប្រទេសកាតា មកវិនិយោគនៅក្នុងប្រទេសកម្ពុជា ហើយនាំចេញទៅកាន់ទីផ្សារបរទេស ពិសេសពាក់ព័ន្ធទៅនឹងវិស័យស្បៀង ដូចជាស្រូវ អង្ករតែម្ដង ។

ក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្តម Sheikh Mohammed bin Abdulrahman al-Thani ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងការបរទេស នៃប្រទេសកាតា ចូលជួបសម្ដែងការគួរសម និងពិក្សាការងារ កាលពីថ្ងៃទី៣ សីហា សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ ទំនាក់ទំនងទ្វេភាគីរបស់យើងមានភាពល្អប្រសើរទៅមុខហើយទស្សនកិច្ចរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនាពេលនេះ នឹងរួមចំណែកក្នុងការពង្រឹង ពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ ជាពិសេសពង្រីកទំនាក់ទំនងរវាងប្រទេសកាតា និងប្រទេសអាស៊ានផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីការបរទេសកាតា បានថ្លែងអំណរគុណសម្ដេចតេជោនាយករដ្ឋមន្ត្រី ចំពោះការទទួលស្វាគមន៍ឯកឧត្តម ក៏ដូចជាការទទួលជួបសម្ដែងការគួរសមនាពេលនេះ។ ឯកឧត្តមក៏បានអបអរសាទរនូវភាពជោគជ័យនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន។
ឯកឧត្តមក៏បានអរគុណចំពោះការចុះហត្ថលេខានៃកិច្ចសហប្រតិបត្តិការអាស៊ាននេះ ។ ឯកឧត្តមបានគូសបញ្ជាក់ថា នេះគឺជាឱកាសដ៏ល្អដែលឯកឧត្តមបានមកប្រទេសកម្ពុជានាពេលនេះ ឯកឧត្តមពិតជាចង់ឃើញនូវដំណើរការវិវត្តនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ។ ឯកឧត្តមបានគូសបញ្ជាក់ថា រហូតមកដល់ពេលនេះ ទំនាក់ទំនងយើងទាំងពីរចាប់ផ្ដើមមានភាពល្អប្រសើរហើយយើងនៅមានសក្តានុពលជាច្រើនទៀតដែលយើងអាចសហការគ្នា ជាពិសេសទៅលើវិស័យសេដ្ឋកិច្ច ។ ឯកឧត្តមបានមានប្រសាសន៍ថា បច្ចុប្បន្នយើងមានកិច្ចសហប្រតិបត្តិការគ្នាខ្លះហើយលើវិស័យអប់រំ ហើយយើងនឹងរកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗជាច្រើនទៀតនៅពេលខាងមុខ។

ឯកឧត្តមបានមានប្រសាសន៍ជម្រាបជូនសម្ដេចតេជោថា ឯកឧត្តមបានជួបពិភាក្សាជាមួយ នឹងឯកឧត្តមឧបនាយករដ្ឋមន្ត្រីការបរទេសកម្ពុជា ឯកឧត្តម ប្រាក់ សុខុន រួចហើយ ហើយក្នុងជំនួបនោះ អ្វីដែលឯកឧត្តមចាប់អារម្មណ៍គឺ ប្រទេសកាតាអាចមានកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជាទៅលើវិស័យទេសចរណ៍ និងការពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ។

ឯកឧត្តមបានប្ដេជ្ញាចិត្តថា នឹងជំរុញឲ្យមានគណៈប្រតិភូធុរកិច្ចមកប្រទេសកម្ពុជានាពេលខាងមុខ ដើម្បីជួបពិភាក្សាជាមួយធុរកិច្ចកម្ពុជា ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យធុរកិច្ចនេះតែម្ដង។

សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ និងអបអរសាទរ ដែលប្រទេសកាតាបានយកចិត្តទុកដាក់ចំពោះអាស៊ាន ក៏ដូចជាចំពោះប្រទេសកម្ពុជា និងពិតជារីករាយដែលឯកឧត្តមបានជួបជាមួយឯកឧត្តម ប្រាក់ សុខុន ក្នុងការជំរុញនូវកិច្ចសហប្រតិបត្តិការនេះផងដែរ។

សម្ដេចតេជោមានក្តីសង្ឃឹមថា ប្រទេសកាតានឹងទទួលបានភាពជោគជ័យក្នុងការរៀប Word Cup នៅចុងឆ្នាំ២០២២នេះ ពីព្រោះប្រទេសកត្តាជាអ្នករៀបចំព្រឹត្តិការណ៍ world cup នេះតែម្ដង ។ សម្ដេចតេជោបានមានប្រសាសន៍បន្ថែមថា ប្រទេសយើងទាំងពីរ គឺនៅមានសក្កានុពលជាច្រើន ដែលយើងអាចពង្រឹងនូវកិច្ចសហប្រតិបត្តិការគ្នាបាននាពេលខាងមុខ។ ពាក់ព័ន្ធទៅនឹងវិស័យទេសចរណ៍ សម្តេចតេជោបានមានប្រសាសន៍ថា ប្រទេសកាតាពិតជាមានភាពរឹងមាំ ជាពិសេសប្រទេសកាតា គឺមានសមត្ថភាពក្នុងការពង្រឹងជើងហោះហើរ ហើយប្រទេសកាតា គឺមានភូមិសាស្រ្តនៅមជ្ឈិមបូព៌ា ដែលអាចធ្វើការហោះហើរមកកម្ពុជាដោយផ្ទាល់បាន។

សម្ដេចតេជោបានមានប្រសាសន៍ថា មុនវិបត្តិជំងឺកូវីដ-១៩ កម្ពុជាមានទេសចរបរទេសប្រមាណជាង៦ លាន៦សែននាក់ តែពេលនេះ ធ្លាក់មកដល់ត្រឹមជិត១លាននាក់ប៉ុណ្ណោះ។ សម្ដេចតេជោបញ្ជាក់ថាគោលដៅកម្ពុជាគឺចង់ទទួលបានភ្ញៀវទេសចរប្រមាណជា១៥លាននាក់ ឯណ្ណោះ។
សម្ដេចតេជោបានមានប្រសាសន៍ថា ពេលនេះកម្ពុជាមានការលើកលែងនូវលក្ខខណ្ឌជាច្រើន ដើម្បីឲ្យភ្ញៀវទេសចរមកកាន់កម្ពុជា ។ សម្តេចតេជោបានមានប្រសាសន៍ថា ប្រទេសកាតាអាចគាំទ្រ ជាពិសេសធ្វើឲ្យមានជំនួបរវាងអ្នកធុរកិច្ច និងធុរកិច្ចនៃប្រទេសទាំងពីរ ដូចជាអោយអ្នកធុរកិច្ចនៃប្រទេសទាំងពីរអាចចូលរួមក្នុងការតាំងពិព័រណ៍ ពាណិជ្ជកម្មក្នុងខែ១២ ចុងឆ្នាំនេះផងដែរ ធ្វើយ៉ាងណាជំរុញផ្នែកធុរកិច្ច និងធុរកិច្ចឲ្យមានទំនាក់ទំនងគ្នា។

សម្តេចតេជោក៏បានលើកទឹកចិត្តឲ្យប្រទេសកាតាជំរុញដល់វិស័យឯកជន ដើម្បីមកធ្វើការរួមគ្នាជាមួយវិស័យឯកជននៅប្រទេសកម្ពុជា ។ សម្ដេចចង់ឃើញអ្នកវិនិយោគប្រទេសកាតាមកវិនិយោគនៅក្នុងប្រទេសកម្ពុជា ហើយនាំចេញទៅកាន់ទីផ្សារបរទេស ពិសេសពាក់ព័ន្ធទៅនឹងវិស័យស្បៀង ដូចជាស្រូវ អង្ករតែម្ដង សម្ដេចតេជោជំរុញឲ្យប្រទេសកាតាអាចមកវិនិយោគលើវិស័យនេះ ហើយធ្វើការនាំចេញទៅកាន់ទីផ្សារអន្តរជាតិផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីការបរទេសកាតាបានថ្លែងអរគុណចំពោះសម្ដេចតេជោ ចំពោះអនុសាសន៍ដ៏មានអត្ថន័យក្នុងការពង្រឹងទំនាក់ទំនងក៏ដូចជាការពង្រីកពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសទាំង២ នេះ។ ឯកឧត្តមសន្យាថា ឯកឧត្តមនឹងបញ្ជូនអ្នកធុរកិច្ចពីប្រទេសកាតាមកកាន់ប្រទេសកម្ពុជា ដើម្បីធ្វើការជាមួយធុរកិច្ចកម្ពុជាក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការក៏ដូចជា វិនិយោគទៅលើវិស័យអ្វីដែលប្រទេសទាំងពីរអាចសហការគ្នាបាន។

ឯកឧត្តមក៏បានសន្យាថាឯកឧត្តមនឹងជំរុញឲ្យមានការហោះហើរឡើងវិញ តភ្ជាប់រវាងកម្ពុជា និងប្រទេសកាតាផងដែរដើម្បីធ្វើយ៉ាងណាជំរុញវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ភាពល្អប្រសើរផងដែរនៅពេលខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង