មន្ទីររៀបចំដែនដី ខេត្តព្រះសីហនុ រៀបចំពិធីផ្សព្វផ្សាយប្រកាសបើកតំបន់ធ្វើការនិច្ឆ័យភូមិចំការហ្លួង ភូមិបឹងត្រាច និងភូមិសម្តេចតា ឃុំចំការហ្លួង ស្រុកកំពង់សីលា
ព្រះសីហនុ៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០២២ បានរៀបចំពិធីផ្សព្វផ្សាយប្រកាសបើកតំបន់ធ្វើការវិនិច្ឆ័យភូមិចំការហ្លួង ភូមិបឹងត្រាច និងភូមិសម្តេចតា ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោក លៀម សុដា អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការរដ្ឋបាល លោក សំ សុមនោ អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ និងលោក លោកស្រីអនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ កងកំលាំងប្រដាប់អាវុធ សមាជិកគណៈកម្មការរដ្ឋបាល និងប្រជាពលរដ្ឋចូលរួមប្រមាណ ២៧០ នាក់ ។