**សម្តេចធិបតី៖ អ្នកសិក្សាសន្សំបាន «ទ្រព្យសម្បត្តិជាចំណេះដឹងមិនចេះរីងស្ងួត» សម្រាប់មួយជីវិត**សម្តេចធិបតី៖ ធ្វើជាគ្រូមិនអាចពឹងផ្អែកលើ ChatGPT ទាំងស្រុងនោះទេ**អ្នកនាំពាក្យការពារជាតិ ប្រកាសច្រាលចោលទាំងស្រុងចំពោះ ការចោទប្រកាន់យ៉ាងគឃ្លើន ដោយមានលក្ខណៈញុះញង់ និងចេតនាទុច្ចរិត ដែលនាំឱ្យមានការភ័ន្តច្រឡំ ពាក់ព័ន្ធនឹង មូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកកម្ពុជា ដែលធ្វើឡើងដោយសារព័ត៌មានបរទេសមួយចំនួននាថ្មីៗនេះ**សម្តេចធិបតី ណែនាំក្រសួងអប់រំ ត្រូវបន្តលើកកម្ពស់សមត្ថភាពផ្នែកបច្ចេកវិទ្យា- ឌីជីថល ដល់គ្រូបង្រៀន**សម្តេចធិបតី៖ រាជរដ្ឋាភិបាលផ្ដល់​អាទិភាពខ្ពស់ចំពោះវិស័យអប់រំ និង ការបណ្តុះបណ្តាលវិជ្ជាជីវៈ**សម្តេច ឃួន សុដារី៖ នៅក្នុងនីតិកាលទី៧ការទូតសភា បានចូលរួមលើកកម្ពស់ តួនាទីរបស់កម្ពុជា ក្នុងការជំរុញកិច្ចសន្ទនាដើម្បីសន្តិភាពនិងវិបុលភាព ជូនប្រជាពលរដ្ឋ**សម្តេចធិបតី៖ សមត្ថភាពគ្រូសំខាន់ណាស់ សម្រាប់ការបណ្តុះបណ្តាល រៀនក្រោមដើមឈើអាចនឹងមានលទ្ធផលល្អ បើមានគ្រូពូកែ**សម្តេចធិបតី គាំទ្រនិងឯកភាពលើគោលនយោបាយរបស់ក្រសួងអប់រំ ចំពោះការពង្រឹងសមត្ថភាពគុណវុឌ្ឍិរបស់គ្រូបង្រៀនឱ្យមានគុណភាព**១០ថ្ងៃ មន្ត្រីមូលដ្ឋានផ្សព្វផ្សាយគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពជាង ៣ពាន់លើកទូទាំងប្រទេស!**អភិសន្ដិបណ្ឌិត ស សុខា នឹងអញ្ជើញជាអធិបតីក្នុងពិធីចាប់ពូលការប្រកួតបាល់បាត់ពានរង្វាន់ SOCCER LEAGUE លើកទី៨ ឆ្នាំ២០២៥**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥**សម្តេចធិបតី អញ្ជើញសម្ពោធសមិទ្ធផល កំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងប្រគល់សញ្ញាបត្រជូននិស្សិត និងគរុនិស្សិត**ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះផ្សព្វផ្សាយស្តីពីការចូលរួមទប់ស្កាត់ និងប្រឆាំងពលកម្មលើកុមារគ្រប់រូបភាពនៅខេត្តកណ្តាល**ក្រសួងការងារ ចុះផ្សព្វផ្សាយស្តីពីការចូលរួមទប់ស្កាត់ និងប្រឆាំងពលកម្មលើកុមារគ្រប់រូបភាពនៅខេត្តប៉ៃលិន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងផ្ដល់យោបល់លើសេចក្ដីព្រាងផែនការយុទ្ធសាស្ត្រស្ដីពីការគ្រប់គ្រងនិងអភិវឌ្ឍន៍ធនធានមនុស្សរបស់ក្រសួងមហាផ្ទៃ**រដ្ឋបាលខេត្តព្រះសីហនុ រៀបចំពីធីរំលឹក ទិវាជាតិនៃការចងចាំ ២០ ឧសភា**កងកម្លាំងជួរមុខការពារព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ទទួលបានអាវភ្លៀងជាអំណោយយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**ប្រតិភូនគរបាលឥណ្ឌូនេស៊ីថា សន្តិសុខនៅកម្ពុជា មានភាពល្អប្រសើរ ខុសពីអ្វីដែលធ្លាប់បានលឺ ពីការផ្សព្វផ្សាយនូវព័ត៌មានមួយចំនួន ដែលធ្លាប់បន្ទុចបង្អាប់កម្ពុជាកន្លងមក**ឯកឧត្តម ជា សុមេធី ទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Bawitlung Vanlalvawna ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា**ឯកឧត្តម ជា សុមេធី ទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស ធ្វើសន្និសីទសារព័ត៌មានជម្រាបពីព័ត៌មាន ជុំវិញកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ

ភ្នំពេញ៖ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ បានធ្វើសន្និសីទសារព័ត៌មានជម្រាបពីព័ត៌មាន ជុំវិញកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ។

ឯកឧត្តម រដ្ឋលេខាធិការបានឱ្យដឹងថា នៅថ្ងៃនេះមានជំនួបចំនួន៤ ដូចជា៖១.ជំនួបជាមួយសម្តេចតេជោ នាយករដ្ឋមន្ត្រី ២.ពិធីបើកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ៣.ការផ្តល់ពាន់រង្វាន់អាស៊ាន និងពិធីចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការអាស៊ីអាគ្នេយ៍ និង កិច្ចប្រជុំសំខាន់ៗចំនួន៤មាន៖ កិច្ចប្រជុំពេញអង្គ រដ្ឋមន្ត្រីការបរទេសលើកទី៥៥ ,ជំនួបអាហាររបស់រដ្ឋមន្ត្រីការបរទេស និងកិច្ចប្រជុំចង្អៀតរបស់រដ្ឋមន្ត្រីការបរទេស និងកិច្ចប្រជុំត្រីភាគីរវាងកម្ពុជា លេខាធិការដ្ឋានអាស៊ាន។

ឯកឧត្តមបន្តថា ក្រៅពីនេះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបជាមួយឥស្សរជនអន្តរជាតិចំនួន២រូបគឺ ឯកឧត្តមទីប្រឹក្សារដ្ឋ វ៉ាង យី រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន និងឯកឧត្តមរដ្ឋមន្ត្រីការបរទេសកាតា។ បន្ទាប់មក ឯកឧត្តមរដ្ឋមន្ត្រីការបរទេសកាតា ជួបពិភាក្សាជាមួយសម្តេចតេជោ ហ៊ុន សែន និង ចូលគាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

នៅថ្ងៃនេះដែរ រដ្ឋមន្ត្រីការបរទេសអាស៊ាន រូមជាមួយអគ្គលេខាធិការអាស៊ាន នឹងចូលរួមពិភាក្សាការងារនិងផ្លាស់ប្តូរទស្សនៈជាមួយសម្តេចតេជោ ហ៊ុន សែន ជុំវិញភាពពាក់ព័ន្ធវឌ្ឍភាពនៃដំណើរការការកសាងសហគមន៍អាស៊ាន និងបញ្ហាប្រឈមគំនិតផ្តួចផ្តើមនានា សម្រាប់ស្តារសេដ្ឋកិច្ច និងសង្គមក្រោយវិបត្តិជំងឺកូវីដ១៩ និងបញ្ហាក្នុងតំបន់ និងសកលកំពុងកើតឡើងក្នុងតំបន់របស់យើង។

រដ្ឋមន្ត្រីការបរទេសអាស៊ាន និងអគ្គលេខាធិការអាស៊ាន នឹងបន្តជាកិត្តិយសចូលរួមក្នុងកម្មវិធីពាន់រង្វាន់អាស៊ាន ព្រមទាំងចូលរួមកិច្ចប្រជុំពេញអង្គដោយពិភាក្សាផ្លាស់ប្តូរលម្អិតពាក់ព័ន្ធស្ថានភាពក្នុងតំបន់សកល រួមមានសហគមន៍អាស៊ាននិងតំបន់ មួយចំនួនទៀតដែលកំពុងកើតមាន នៅក្នុងតំបន់អាស៊ាន និងក្រៅអាស៊ានផងដែរ រួមមាន សហគមន៍អាស៊ាន លទ្ធភាព លទ្ធផល សំខាន់ៗរបស់អាស៊ានឆ្នាំ២០២២ ការស្នើចូលរួមរបស់ប្រទេសទីម័រខាងកើត លទ្ធផលទំនាក់ទំនង របស់អាស៊ាន និងដៃគូ និងក្រុមការងារជាន់ខ្ពស់សម្រាប់ចក្ខុវិស័យសហគមន៍អាស៊ាន ក្រោយឆ្នាំ២០២៥ ដូចជាបញ្ហាក្នុងតំបន់ និងសកលមានបញ្ហាវិបត្តិនៅមីយ៉ាន់ម៉ា និង សមុទ្រចិនខាងត្បូង៕

អត្ថបទដែលជាប់ទាក់ទង