កម្ពុជា-សឹង្ហបុរី សម្ពោធជាផ្លូវការ មជ្ឈមណ្ឌលសហប្រតិបត្តិការ ប្រទេសទាំងពីរ

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា និងឯកឧត្តមបណ្ឌិត វីវៀន បាឡាគ្រីស្ហ្សណាន់ រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋសឹង្ហបុរី កាលពីថ្ងៃទី២ សីហា បានអញ្ជើញសម្ពោធជាផ្លូវការ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-សិង្ហបុរី នៅអាគារអាយខុន រាជធានីភ្នំពេញ ។

