ឯកឧត្តម ដុន ប្រាមុតវីណៃ រដ្ឋមន្ត្រីការបរទេសថៃ និងលោកជំទាវ អញ្ជើញមកដល់កម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥
ភ្នំពេញ៖ ឯកឧត្តម ដុន ប្រាមុតវីណៃ ( H.E Don Pramudwinai ) ឧបនាយករដ្ឋមន្ត្រីការបរទេស នៃព្រះរាជាណាចក្រថៃឡងដ៏ និងលោកជំទាវ នារសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ (AMM ) និងកិច្ចប្រជុំពាក់ព័ន្ធ នៅព្រះរាជាណាចក្រកម្ពុជា។