សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកាគណៈកម្មការកណ្តាលបក្សគណៈអចិន្ត្រៃយ៍រដ្ឋសភា និងជាប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ បានអនុញ្ញាតឱ្យលោកជំទាវ ង្វៀន ធីថាញ់ (Nguyen Thi Thanh) សមាជិកាគណៈកម្មការកណ្តាលបក្សគណៈអចិន្ត្រៃយ៍រដ្ឋសភា និងជាប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។