**លទ្ធផលបឋម នៃការបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ខេត្ត​ ​ក្រុង​ ​ស្រុក នៅខេត្តព្រះសីហនុ​ គណបក្សប្រជាជន បានឈ្នះចំនួនអាសនៈដាច់ គ្រប់ក្រុមប្រឹក្សា​ខេត្ត​ ក្រុង ស្រុក របស់ខ្លួនទាំងស្រុង**អបអរសាទរព្រះរាជពិធីបុណ្យ “ច្រត់ព្រះនង្គ័ល”**ខេត្តរតនគិរី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ នៅ ប្រកបដោយរលូនក្រោមកិច្ចការពារធានាបានសន្តិសុខ សណ្ដាប់ធ្នាប់ល្អ**ខេត្តសៀមរាប ការបោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ បានចាប់ដំណើរការតាមកាលកំណត់ប្រកបដោយភាពល្អប្រសើរ**ខេត្តស្វាយរៀង ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក អាណត្តិទី៤ ដែលមានអង្គបោះឆ្នោត៥១៨នាក់ មានមណ្ឌល និងការិយាល័យចំនួន៨**ខេត្តកំពង់ធំ ការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ បានដំណើរការដោយរលូន និងមានសណ្តាប់ធ្នាប់ល្អ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនក្មេងទំនេីង០២នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត**ការផ្សងប្រផ្នូលក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លបង្ហាញថា ស្រូវ ពោត សណ្តែក នៅឆ្នាំនេះ នឹងបានភោគផលល្អ**ឧត្តមមន្ត្រីអាស៊ានរបស់កម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន-សហរដ្ឋអាមេរិកលើកទី៣៦ នៅរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក**ប្រធាន គ.ជ.ប៖ ដំណើរបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ គឺមានភាពល្អប្រសើរ**គិតត្រឹមម៉ោង៨និង៤៥នាទីព្រឹកនេះ ការិយាល័យបោះឆ្នោតទាំង៩ ក្នុងខេត្តកំពត ត្រូវបានបិទហើយ**ការបោះឆ្នោតក្រុមប្រឹក្សាអាណត្តិទី៤ បង្ហាញពីការលើកកម្ពស់ប្រជាធិបតេយ្យ សេរីពហុបក្ស**អភិបាលរងខេត្តព្រះសីហនុ អញ្ជើញចូលជាសមាជិកពេញសិទ្ធ នៃសមាគមអន្តរជាតិ នៃអភិបាលក្រុងនិយាយភាសាបារាំង (AIMF)**អបអរសាទរទិវាជីវៈចម្រុះអន្តរជាតិ ២២ ឧសភា ការអភិរក្សកេសរកូលព្រៃកម្ពុជា**សមត្ថកិច្ចស្រុកមោងឫស្សីឃាត់ខ្លួនបុរស០៣នាក់ ករណីហិង្សាប្រើប្រាស់ដំបងវាយលើបុរសម្នាក់ទៀតអោយរងរបួសធ្ងន់**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួង អញ្ជើញចូលរួមមហាសន្និបាតសុខភាពពិភពលោក លើកទី៧៧ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស**ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា សាកសពជាង ៣០០នាក់បានកប់នៅក្នុងគ្រោះបាក់ដីនៅ Papua New Guinea**តុលាការយុត្តិធម៌អន្តរជាតិ បញ្ជាឱ្យអ៊ីស្រាអែលបញ្ឈប់ការវាយលុករបស់ខ្លួននៅរ៉ាហ្វាឥឡូវនេះ**ព្រះមហាក្សត្រ ស្តេចយាងជាព្រះរាជាធិបតី ព្រះរាជពិធីប្រគល់ និងទទួលសម្ភារដែលជាជំនួយរបស់ភាគីចិនជូនចំពោះក្រុមការងារព្រះមហាក្សត្រ**ពន្ធនាគារខេត្តព្រះសីហនុ ប្រកាសព្រះរាជក្រឹត្យបន្ធូរបន្ថយទោស និងលើកលែងទោសទណ្ឌិត១៣នាក់

មន្រ្តីឧទ្យានុរក្សចាប់ផ្តើមហ្វឹកហាត់ ស្តីពីវិធីសាស្ត្រ ល្បាតក្នុងតំបន់ការពារធម្មជាតិ

ភ្នំពេញ៖ មន្រ្តីឧទ្យានុរក្សចំនួន២៥នាក់ មកពីខេត្តចំនួន ២០ បានចាប់ផ្តើមហ្វឹកហាត់ ក្នុងវគ្គបណ្តុះបណ្តាលពិសេសថ្នាក់ប្រតិបត្តិការ ស្តីពីវិធីសាស្ត្រល្បាតក្នុងតំបន់ការពារធម្មជាតិ នៅសាលានាយទាហានសកម្មត្មាតពង ខេត្តកំពង់ស្ពឺ។

ពិធីបើកវគ្គហ្វឹកហ្វឺន បានរៀបចំឡើង នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន និងមានការចូលរួមឯកឧត្តម សេនីយ៍ឯក ប៊ុត សុភាព នាយកសាលានាយ ទាហានសកម្ម ព្រមទាំងវត្តមានតំណាងអគ្គនាយក ប្រធាននាយកដ្ឋាន ចំណុះក្រសួង និងតំណាងប្រធានមន្ទីបរិស្ថានខេត្ត ជាច្រើនរូបចូលរួម។

ឯកឧត្តម ទិន ពន្លក បានលើកឡើងថា ក្រសួងបរិស្ថាន បានធ្វើទំណែរទម្រង់ជាច្រើន ក្នុងការធ្វើទំនើបកម្មស្ថាប័ន និងកសាងរដ្ឋបាលទំនើប ដើម្បីឆ្លើយតបទៅនឹងវិសាលភាពការងារ ស្របតាមការវិវត្តនៃបរិបទសង្គមកម្ពុជា និងពិភពលោក ជាពិសេសការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវះចម្រុះ កិច្ចគាំពារបរិស្ថាន ការពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ការពង្រឹងសមត្ថភាពមន្ត្រីរាជការ ដើម្បីប្រសិទ្ធភាពការងារគ្រប់គ្រងតំបន់ការពារធម្មជាតិ និងការងារជំនាញបច្ចេកទេស និងប្រែក្លាយពីមន្ត្រីឧទ្យានុរក្ស ទៅជាមគ្គុទេសទេចរណ៍ និងជាគ្រូទេព្យជាដើម។

ឯកឧត្តម រដ្ឋលេខាធិការ បានបន្ថែមថា សម្រាប់នីតិកាលទី៦នេះ ក្រសួងបរិស្ថានបានបន្ដដាក់ចេញនូវគោលការនយោបាយកំណែទម្រង់ស៊ីជម្រៅ គ្រប់ជ្រុងជ្រោយបន្ថែមទៀត ដើម្បីកសាងបាននូវភាពជាអ្នកដឹកនាំ ប្រព័ន្ធរដ្ឋបាលទំនើប លើកកម្ពស់គុណតម្លៃមន្ត្រីរាជការ អោយស្រលាញ់ខ្លួនឯង មានមោទនភាពជាតិ សុចរិត សេវាកម្ម ឧត្តមភាព និងការអភិវឌ្ឍន៍សមត្ថភាព ចាប់ពីកម្រិតថ្នាក់ដឹកនាំ រហូតដល់មន្ត្រីថ្នាក់ក្រោមគ្រប់លំដាប់ថ្នាក់ សំដៅក្ដាប់មកវិញនូវ មោទនភាពជាតិ និងការកសាងប្រទេសដ៏ទំនើបមួយដែលប្រជាពលរដ្ឋមានជីវភាពខ្ពស់ និងរស់នៅក្នុងបរិស្ថាន ដែលល្អប្រសើរ ដោយធានាបាននូវនិរន្តរភាពបរិស្ថាន និងធនធានធម្មជាតិរបស់កម្ពុជា សម្រាប់កូនចៅជំនាន់ក្រោយ។

គួរបញ្ជាក់ថាវគ្គបណ្តុះបណ្តាលនេះមានរយៈពេល ៥១ថ្ងៃ ហើយសិក្ខាកាមទាំងអស់ ត្រូវហ្វឹកហាត់ ជំនាញអប់រំ មានអប់រំកាយ បទបញ្ជា និងលំហាត់របៀប រួមមាន យុទ្ធវិធី ឋានលេខា សព្វាវុធ បច្ចេកទេសបាញ់ បាញ់ កាយសិក្សាយោធានិកីឡា ៕

អត្ថបទដែលជាប់ទាក់ទង